“ យ៉ា!! នីសុីមូរា៉ រីគី!! ហេតុក៏ឯងទុកយើងចោលកាលពីយប់មិញ?? ” សម្លេងស្រួយស្រេសរបស់នាយតូចជុងវ៉ុនបន្លឺឡើងល្ហាងៗដូចដូចខឹងណាស់អញ្ចឹង ទាំងដែលយប់មិញជិះឡានជាមួយកូនប្រុសគេហើយសុំLine គេសោះ។
“ មានឯណា...យើងចង់ជួយសន្សំសំចៃលុយឯងតើ ”
“ យើងមិនមែនក្រទេវើយ៎ ប៉ាម៉ាក់យើងបើកក្រុមហ៊ុនលក់ឡានទាំងមូល ន៎ែ!! កុំប្រាប់ណាថាឯងចង់ចាប់គូយើងជាមួយអាពូនោះ? ”
“ អឺ!!បើមែនតើវាយ៉ាងមិច? គេក៏សង្ហារមិនណយដែរ ”
“ មានអីសង្ហារមែនតើវើយ៎ ឡើងសុភាពបុរសហ្មងវើយ៎ ហិហិ ” នឹកឃើញហើយជុងវ៉ុនក៏សើចរមួលអៀនតែឯងព្រោះកាលពីយប់មិញជេយ៍បានដោះខ្សែក្រវ៉ាត់ឲ្យគេហើយបើកទ្វាឡានឲ្យគេទៀត
“ ឯងចាប់អារម្មណ៍អាបុិកថ្ពាល់ឆកនោះមែន? បើចាប់អារម្មណ៍យើងជួយធ្វើមេអណ្ដើកឲ្យ ” នាយវៃចិញ្ចើមដាក់ជុងវ៉ុន ល្បិចចាប់គូជុងវ៉ុនជាមួយជរយ៍របស់នាយដើរម្ដងមួយជំហានហើយតើ
“ ឯងថាអ្នកណាថ្ពាល់ឆក? គេឡើងសង្ហារ ហើយថែមទាំងរ៉ូមេទិចទៀត អ្ហាយយយ ” ងប់មែនទេនហើយអាឆីវ៉ុន
“ អឺទៅយើងសុំទោសតែថា...ឯងចាប់អារម្មណ៍គេមែន? ” នាយសួរបញ្ជាក់ ក្នុងចិត្តកំពុងតែអរភើតមេអំបៅហោះពេញពោះ
“ yes, him is my type ” ជុងវ៉ុនញញឹមចេញថ្ពាល់ខួចហើយនឹកសម្រៃដល់ពេលដែលជេយ៍ដោះខ្សែក្រវ៉ាត់ឲ្យខ្លួនហើយថែមទាំងបើកទ្វាឡានឲ្យគេទៀត គិតមើលទៅថារូ៉មេទិចប៉ុណ្ណា?
“ ចឹងឯងគិតចង់ធ្វើមិច? ”
“ ទៅញ៉ែគេ!! ” បីម៉ាត់យ៉ាងខ្លឹមចេញពីក្រអូមមាត់របស់ជុងវ៉ុ ធ្វើឲ្យនីគីត្រូវទប់សើច
“ ន៎ែឯងសើចស្អី?? ” ជុងវ៉ុនចងចិញ្ចើមធ្វើមុខក្រមូវដាក់នីគី
” ខ្លួនជាអូមេហ្កាទេ ចង់ទៅញ៉ែគេជាអាល់ហ្វា? យើងខ្លាចតែឯងមិនទាន់បានញ៉ែផងគេចាប់ស្ងោរជ្រក់បាត់ !! ”
“ ឯងមើលងាយយើងមែន? យើង យ៉ាង ជុង វ៉ុន ណា៎វើយ៎ បើញ៉ែគេមិនបាន យើងនិងចាប់រំលោភ ”
“ ហាសហា... ” ទប់លែងជាប់ហើយនីគីក៏សើចកាច់.កផ្អើលអស់អ្នកឈរក្បែរនោះឲ្យងាកមកមើលគេព្រាត
VOUS LISEZ
កម្មសិទ្ធិ // SUNKI
Romansa« បងស្អាតយ៉ាងនេះ ប្រសិនបើអាម្សៀរណាម្នាក់បានបងវាច្បាស់ជាមានសំណាង តែខ្ញុំមិនបណ្ដោយឲ្យវាមានសំណាងនោះឡើយ ព្រោះបងត្រូវតែជារបស់ខ្ញុំតែម្នាក់គត់ » នីគី នីសុីមូរ៉ា Alpha x Omega