" បងស្អាតយ៉ាងនេះ ប្រសិនបើអាម្សៀរណាម្នាក់បានបងវាច្បាស់ជាមានសំណាង តែខ្ញុំមិនបណ្ដោយឲ្យវាមានសំណាងឡើយ ព្រោះបងត្រូវតែជារបស់ខ្ញុំតែម្នាក់គត់! " នាយអង្អែលផ្ទៃមុខសូនូហើយនិយាយជាមួយសម្លេងត្រជាក់ស្រេបរបស់គេធ្វើសូនូមានអារម្មណ៍មិនស្រួលជាមួយប្អូនគេម្នាក់នេះភ្លាម
" នីគី? ឯងនិយាយអីហ្នឹង? បងជាបងរបស់ឯងណា៎? "
" ត្រឹមជាបងចិញ្ចឹមសោះ! មិនមែនបងបង្កើតឯណ៎ា? " ក្មេងនេះកាន់តែធ្វើឲ្យសូនូមានអារម្មណ៍កាន់តែមិនស្រួលថែមមួយកម្រិតទៀតហើយ
" ឯងនិយាយនេះបានន័យថាមិច? "
" ខ្ញុំមិនចូលចិត្តឡើយនៅពេលដែលមានគេផ្សេងមកប៉ះពាល់រាងកាយបងក្រៅពីខ្ញុំ "
" ... " សូនូស្ងាត់ចាំមើលគេនិយាយអ្វីបន្តទៀត
" ខ្ញុំនិងធ្វើឲ្យបងក្លាយជារបស់ខ្ញុំតែម្នាក់គត់ ធ្វើឲ្យបងក្លាយជាកម្មសិទ្ធិពេញទីរបស់ នីគី នីសុីម៉ូរា "
" នីគីកុំ... " ស្ដាប់នាយនិយាយចប់សូនូបះរោមពេញខ្លួនគេយល់ពីអ្វីដែលនីគីចង់សម្ដៅដល់នៅពេលនេះ តែ...គិតថារួចខ្លួនឬ?
" បងជារបស់ខ្ញុំ...ជាកម្មសិទ្ធិរបស់ខ្ញុំ!! " សតិនាយពេលនេះមិនដឹងជាបាត់ទៅណាទេ នាយស្ទុះហក់មកសង្រ្គប់បបូរមាត់សូនូយ៉ាងរោលរាលប្រឹងលុកអណ្ដាតរបស់ខ្លួនចូលទៅក្នុងក្រអូមមាត់របស់រាងតូច តែរាងតូចបែរជាប្រឹងខ្ចិបមាត់មិនឲ្យនាយបំពានបាន។
" អឹស៎... " សម្លេងស្រែករបស់រាងតូចស្រែកឡើងភ្លាត់សម្លេងបន្តិចពេលរាងក្រាស់ខាំបបូរមាត់គេខ្លាំងៗធ្វើឲ្យភ្លាត់ច្រលំស្រែកដែលជាឱកាសឲ្យរាងក្រាស់ប្រើអណ្ដាតឥតឆ្អឹងរបស់ខ្លួនចូលទៅលុកលុយពេញក្រអូមមាត់របស់រាងតូច។ ដឹងស្រាប់ហើយថានាយកម្លោះម្នាក់នេះជំនាញខាងថើបប៉ប៉ុនណា? ទោះបីជាសូនូមិនព្រមជាមួយការថើបដោយបង្ខិតបង្ខំមួយនេះក៏នាយបំបោសអង្អែលទាល់តែសូនូលិចលង់ហែលមិនរួចឲ្យទាល់តែបាន នរៈបញ្ចេញក្លិនជាអាល់ហ្វារបស់ខ្លួនចេញមកធ្វើឲ្យសូនូទន់ខ្សោយហើយចាប់ផ្ដើមទោរទន់ជាមួយការពង្វក់របស់នាយ។
VOUS LISEZ
កម្មសិទ្ធិ // SUNKI
Romansa« បងស្អាតយ៉ាងនេះ ប្រសិនបើអាម្សៀរណាម្នាក់បានបងវាច្បាស់ជាមានសំណាង តែខ្ញុំមិនបណ្ដោយឲ្យវាមានសំណាងនោះឡើយ ព្រោះបងត្រូវតែជារបស់ខ្ញុំតែម្នាក់គត់ » នីគី នីសុីមូរ៉ា Alpha x Omega