#ចំណង់ស្នេហ៍ផ្សំផ្គុំ
ផ្ដើមរឿង
~
នៅក្នុងទីក្រុងសេអ៊ូលនាពេលព្រឹកបានបង្ហាញឲ្យឃើញនូវក្មេងប្រុសម្នាក់ដែលបានជិះម៉ូតូនៅតាមផ្លូវដើម្បីសំដៅទៅកាន់សាលារៀនរបស់ខ្លួន ២០ នាទីក្រោយមកគេក៏បានមកដល់
សាលារៀន បន្ទាប់ពីបានមកដល់គេក៏បានយកម៉ូតូទៅចតនៅកន្លែងទុកម៉ូតូមិនទាន់ទាំងបានទុកស្រួលបួលផងក៏មានមនុស្សប្រុសស្រីពីរនាក់បានស្រែកហៅខ្លួនពីចម្ងាយ
«គីម ស៊ូនូ~»
ដែលធ្វើឲ្យម្ចាស់សាម៉ីខ្លួនងាកមករកមើលតាមសូរសំឡេងដែលបានហៅខ្លួនមិញនេះពេលដែលសម្លឹងរកមើលបានបន្តិចក៏បានឃើញប្រុសស្រីពីរនាក់កំពុងតែឈរបកដៃដែលធ្វើជាសញ្ញាដើម្បីឲ្យនាងឆាប់រកឃើញ ពេលដែលបានឃើញអ្នកម្ខាងទៀតហើយនាងក៏បានបកដៃតបវិញរួចក៏ប្រញាប់ដោះមួកសុវត្តិភាពចេញហើយក៏សារេសក់ឲ្យបានរៀបរយមុននឹងដើរទៅរកអ្នក
ដែលបានហៅខ្លួននោះ គ្រាន់តែមកដល់ភ្លាមមិនទាន់ទាំងបាត់ហត់ផងក៏ត្រូវអ្នកជាមិត្តបានសួរភ្លាមតែម្ដង
«ស៊ូនូ ហេតុអីបានជាថ្ងៃនេះយូរម្ល៉េះ?»
«យើងក៏មិនចង់ដែរតែផ្លូវវាស្ទះពេកទើបវាពិបាក»ឮស៊ូនូនិយាយបែបនេះប្រុសម្នាក់ក្នុងចំណោមនោះគេមានឈ្មោះថា ចាំង ដេយ៉ុង ក៏បាននិយាយឡើង
«ហើយម៉េចក៏ឯងមិនជិះឡានក្រុ..អ៊ុប.»និយាយមិនទាន់ចប់ផងតែក៏ត្រូវមិត្តភក្តស្រីរបស់គេដែលមានឈ្មោះថា
គីម យ៉ារិន យកដៃទៅខ្ទប់មាត់គេជាប់រួចក៏ឈរទៅជិតរួចក៏ឱនទៅខ្សឹម
«នេះឯងឆ្កួតឬយ៉ាងម៉េចហាស់?» គ្រាន់តែឮបែបនេះភ្លាមធ្វើឲ្យ ដេយ៉ុង ភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគេភ្លេចខ្លួនទៅនិយាយរឿងឡានក្រុង
«គឺយើងភ្លេច»
«លើកក្រោយឲ្យប្រយ័ត្នមាត់បន្តិចទៅ»ពេលនិយាយជាមួយ ដេយ៉ុង រួច យ៉ារិន ក៏ងាកមកនិយាយជាមួយ
ស៊ូនូ វិញ
«តោះទៅថ្នាក់រៀនវិញ» យ៉ារិន ក៏បានប្ដូរប្រធានបទរួចក៏បានកៀកដៃរបស់ស៊ូនូដើរចេញបាត់ទៅ ចំណែកឯ
ដេយ៉ុង ក៏បានដើរតាមក្រោយពួកគេទាំងពីរ មូលដែល
ស៊ូនូ គេមិនជិះឡានក្រុងព្រោះពីមុនគេធ្លាប់មានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលដែលគេបានជិះឡានក្រុងមកសាលារៀន ដោយសារតែហេតុនេះហើយទើបស៊ូនូមិនដែលជិះឡានក្រុងមកសាលា
YOU ARE READING
រឿង ចំណងស្នេហ៍ផ្សុំផ្គំ || Heesun
Açãoរឿង ចំណង់ស្នេហ៍ ស្នេហាដែលកើតចេញពីការផ្សំផ្គុំ .. តួ Top មានចរិតដូចម៉ាហ្វៀ មិនចេះស្ដាប់ហេតុផល តួ Btt មានចរិត រឹងរូស ឆាប់ខឹង ឆាប់អន់ចិត្ត មិនសូវចេះស្ដាប់ហេតុផល...