#ចំណង់ស្នេហ៍ផ្សំផ្គុំ
ភាគទី:០៣(ហើយមនុស្សដូចខ្ញុំវាយ៉ាងម៉េច?)
.....និយាយរួចគាត់ក៏បានដឹកដៃរបស់ស៊ូនូឲ្យដើរតាមខ្លួនដើម្បីទៅរកហុីសុីងដែលកំពុងតែផឹកស្រាជាមួយនិងបុរសរាងចំណាស់
ពីរបីនាក់រួមទាំងយូណាទៀតផង។ ពេលទៅដល់កន្លែងដែល
ហុីសុីងនិងយូណាកំពុងតែផឹកស្រានោះគាត់ក៏និយាយឡើង។«សូមទោសផងខ្ញុំសូមនិយាយជាមួយកូនប្រុសរបស់ខ្ញុំបន្តិច»
ពេលដែលឮអ្នកស្រីជីយ៉ុកនិយាយបែបនេះ នាក់ដែលបានមកផឹកស្រាជាមួយហុីសុីងមិញនេះពួកគេក៏បានឱមុខបន្តិចដើម្បីជាការគោរពលារួចក៏បានដើរទៅកន្លែងផ្សេងបន្តទៀតដែលនៅទីនោះមានតែហុីសុីងនិងយូណាទេ ទើបគាត់ក៏បន្តនិយាយ
«កូនហុីសុីង កូនជួយជូនក្មួយស៊ូនូទៅផ្ទះផង»ឮបែបនេះហើយហុីសុីងក៏បានបដិសេធភ្លាមព្រោះគេមិនចង់ជូន
ស៊ូនូទៅនោះទេ ទើបហុីសុីងក៏បានរកលេសដើម្បីគេចពីការប្រើឲ្យអ្នកដែលមានឈ្មោះជាម្ដាយ«តែខ្ញុំមិនស្គាល់ផ្ទះរបស់គេទេ ឲ្យគេទៅខ្លួនឯងទៅ»
«អ្នកណាប្រាប់ថាឲ្យកូនជូនក្មួយស៊ូនូទៅផ្ទះរបស់គេនោះ គឺម៉ាក់ចង់ឲ្យកូនជូនក្មួយស៊ូនូទៅផ្ទះរបស់យើងទេតើ»
«ចឹងក៏ឲ្យជំនួយការ យ៉ូន ជូនទៅ»
«ជំនួយការ យ៉ូន ជាមនុស្សរបស់ម៉ាក់គេត្រូវតែទៅជាមួយនិងម៉ាក់»
«បើចឹងម៉ាក់ឲ្យអ្នកផ្សេងជូនទៅក៏បានដែរ ព្រោះខ្ញុំនៅរវល់មើលការខុសត្រូវនៅទីនេះ»
«រឿងនេះឯងកុំបារម្ភទុកឲ្យម៉ាក់ជាអ្នកមើល»
«តែខ្ញុំត្រូវទៅជូនយូណាដូចគ្នា»
«ម៉ាក់គិតថាក្មួយយូណាប្រាកដជាអាចត្រឡប់ទៅវិញដោយខ្លួនឯងក៏បាន មែនទេក្មួយ យូណា ?»
បន្ទាប់ពីនិយាយជាមួយហុីសុីងហើយ ម៉ាក់របស់ហុីសុីងក៏
បានបែរទៅរកយូណា ចំណែកឯយូណា ពេលដែលឮដូច្នេះហើយក៏បានតបវិញទាំងមិនសូវពេញចិត្តតែទោះបីជាយ៉ាងណាក៏គេត្រូវបង្ខំចិត្តតបផងដែរ
YOU ARE READING
រឿង ចំណងស្នេហ៍ផ្សុំផ្គំ || Heesun
Açãoរឿង ចំណង់ស្នេហ៍ ស្នេហាដែលកើតចេញពីការផ្សំផ្គុំ .. តួ Top មានចរិតដូចម៉ាហ្វៀ មិនចេះស្ដាប់ហេតុផល តួ Btt មានចរិត រឹងរូស ឆាប់ខឹង ឆាប់អន់ចិត្ត មិនសូវចេះស្ដាប់ហេតុផល...