#ចំណង់ស្នេហ៍ផ្សំផ្គុំ
ភាគទី:០៤....
ត្រឡប់ទៅពីរថ្ងៃមុន..មុននឹងដល់ថ្ងៃជួបលៀងម៉ាក់របស់ហុីសុីងក៏បានផ្ទះរបស់
ស៊ូនូព្រោះគាត់មានរឿងចង់សូមឲ្យគ្រួសារបស់ស៊ូនូជួយ។ ហើយថ្ងៃនោះដែរស៊ូនូដែលទើបមកពីសាលាតាមធម្មតាដូចរាល់ដងក៏បានឃើញមានឡានមួយចតនៅមុខផ្ទះក៏ឆ្ងល់ហើយពេលដែលចូលដល់ក្នុងផ្ទះមិនទាន់ទាំងបានស្រួលបួបផងស៊ូនូក៏បានស្រែកសួរឡើងតាំងពីមុខទ្វារផ្ទះ។«អ្នកម៉ាក់ឡានអ្នកណាគេចតនៅមុខផ្ទះយើងនោះ»
ស៊ូនូនិយាយទាំងឱនមុខចុះដើម្បីដោះស្បែកជើងដោយមិនចាប់អារម្មណ៍នឹងអ្នកដែលនៅក្នុងផ្ទះនោះទេ តែពេលដែលគេងើបមុខឡើងក៏ឃើញ ម៉ាក់ របស់ហុីសុីងនៅអង្គុយនៅលើសាឡុងទល់មុខជាមួយម៉ាក់របស់គេ។ហើយពេលនោះម៉ាក់របស់ស៊ូនូក៏បានឆ្លើយតបនឹងសំណួរដែលស៊ូនូសួរមិញនេះ
«នោះជាឡានរបស់លោកជំទាវជីយ៉ុក»
ឮបែបនេះហើយស៊ូនូក៏បានឱនគោរពមុននិងនិយាយពាក្យជំរាបសួរទៅកាន់អ្នកដែលមានអាយុចំណាស់ជាងខ្លួនដើម្បីជាការគួរសម
«លោកជំទាវ ជំរាបសួរ»
«ចាស ឯងមិនបាច់ហៅបែបនេះក៏បានដែរហៅអ៊ំស្រីធម្មតាក៏
បានដែរ ដូចដែលឯងធ្លាប់ហៅកាលពីនៅក្មេងនោះ»គ្រាន់តែឮគាត់តបមកវិញបែបនេះស៊ូនូក៏ឆ្ងល់ នេះពួកគេធ្លាប់ជួបគ្នាពីមុនមកមែនទេ
«នេះយើងធ្លាប់ជួបគ្នាពីមុនមែនទេ?»
ដោយឮស៊ូនូសួរបែបនេះប៉ារបស់ស៊ូនូក៏ឆ្លើយជំនួស
«នេះកូនអត់ស្គាល់ថាគាត់ជាអ្នកណាទេឬ? គាត់ឈ្មោះថាជីយ៉ុក ជាប្រពន្ធរបស់ ដុងអ៊ុន មិត្តរបស់ប៉ានោះអី»
«អរ! កូននឹកឃើញហើយ»
«បែកគ្នាតែប៉ុន្មានឆ្នាំសោះឥឡូវធំពេញកំលោះបាត់ហើយ សំខាន់នោះគឺស្រស់ស្អាតទាំងផង»
«អរគុណ អ៊ំស្រីដែលបានសរសើរ តែអ៊ំវិញនៅតែក្មេងដូចដើមខ្ញុំមើលសឹងតែមិនស្គាល់ទៅហើយ»
«ឯងនេះពិននិយាយណាស់»
ស៊ូនូបន្ទាប់ពីនិយាយជាមួយគាត់ហើយគេក៏បានសុំម៉ាក់របស់គេឡើងទៅខាងលើព្រោះគេទើបមកពីរៀនចឹងទើបគេចង់សូមទៅងូតទឹកសម្អាតខ្លួនចេញសិនទើបនាងក៏បានបែរទៅនិយាយ
ជាមួយម៉ាក់របស់នាង
YOU ARE READING
រឿង ចំណងស្នេហ៍ផ្សុំផ្គំ || Heesun
Acciónរឿង ចំណង់ស្នេហ៍ ស្នេហាដែលកើតចេញពីការផ្សំផ្គុំ .. តួ Top មានចរិតដូចម៉ាហ្វៀ មិនចេះស្ដាប់ហេតុផល តួ Btt មានចរិត រឹងរូស ឆាប់ខឹង ឆាប់អន់ចិត្ត មិនសូវចេះស្ដាប់ហេតុផល...