[Part 3]

24 4 0
                                    

[Thai និយាយ]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

[Thai និយាយ]

វុឹប!!

ជាថ្មី លើកទី2 ដែលបបូរមាត់ដ៏ស្រស់ស្អាតរបស់ខ្ញុំបានប៉ះពាល់ទៅលើថ្ងាសរបស់អាប្រធានថ្នាក់នេះ។ ខ្ញុំចង់ដឹងណាស់ថាទឹកមុខអាក្មេងថ្មីនេះវាធ្វើមុខយ៉ាងមិច? ប្រាប់ហើយថាមិនដែលមានអ្នកណាហ៊ានប៉ះយើងពីមុនម៉ោឡើយ ។ ទោះអារម្មណ៍ពេលនេះចង់សើចចម្អកនឹងទឹកមុខភ្ញាក់ផ្អើលអាក្មេងអួតអាងនេះ តែក៏ទទួលស្គាល់ថា មុខអាប្រធាននេះរលោងស្រឹល ក្លិនម្សៅកូនក្មេងស្រទន់ចាក់ចូលច្រមុះស្រួចពីកំណើតរបស់ខ្ញុំ (ពិតជាគ្មានរស់និយមមែន), ក្លិនសាប៊ូតម្លៃថោក ហើរចេញពីសក់ខ្មៅបែកពណ៍ទឹកតែ ដុតអារម្មណ៍ខ្ញុំអោយទោរទន់ភ្លេចខ្លួនមួយនាទី ថាអ្នកដែលខ្ញុំកំពុងថើបវាជាសត្រូវដែលខ្ញុំត្រូវយកឈ្នះ ។ វីនាទីដើរយឺតៗត្រឹងមួយកន្លែង ម្តងម្កាល, ទោះបីជាជុំវិញខ្លួនខ្ញុំពោរពេញដោយសម្លេងខ្សឹបខ្សាវ តែមិនធ្វើអោយខ្ញុំថ្លង់ដល់ថ្នាក់ស្តាប់មិនលឺសម្លេងបេះដូងលោតញាប់របស់អាក្មេងប្រធាននេះឡើយ ។

ខឹងទៅៗ ខឹងអោយខ្លាំងទៅ

អោយដឹងថា ឯងលេងមិនមើលមនុស្ស

សម្រាប់ ថៃ ឆាយ៉ានន់ វ៉ាត់ឆាណាក់ម្នាក់នេះមិនដែលចាញ់ប្រៀបអ្នកណា

ឯងកាន់តែខឹង យើងកាន់តែមានក្តីសុខ

ផាច់! ផាច់!

កំពុងសប្បាយនឹងកម្តៅដែលហុយចេញពីក្បាលអាម្នាក់នេះ ។ ថ្ពាល់ខាងស្តាំរបស់ខ្ញុំហាក់ទៅទង្គិចនិងរបស់អ្វីម្យ៉ាង ដូចកណ្តាប់ដៃ

អ៊ូយមានអារម្មណ៍ថាធ្មេញសរៗ របស់ខ្ញុំកំពុងបំបែកផ្លូវគ្នារត់ចោលជួរហើយ (នៅជាមួយគ្នាណា៎ កុំរត់ចោលម្ចាស់ណា៎)

I Hate - Love U Where stories live. Discover now