![]()
Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago. "យ៉ាងម៉េចហើយ ឃុនថៃ ? ដែលថាចង់ប្រដៅគេនោះ?" Khun សើចពេលឃើញ អាជើងល្អដើរចេញពីបន្ទប់ទីចាត់ការទាំងមុខក្រញ៉ូវ
"កុំទៅជាន់ថែមអីបង 555" Peem
"គួរអោយក្តៅក្រហាយណាស់បង ប៉ាមិនកាន់ជើងខ្ញុំស្រាប់ហើយ" thai និយាយព្រមទាំងសម្លឹងទៅសិស្សៗដែលផ្តុំគ្នានិយាយដើម ពត៍មានលឿនដូចភ្លើងឆេះព្រៃ មិនដែលមានអ្នកណាហ៊ានផ្តួលប្រុសជើងល្អបានម្តងណា ដើរចេញមិនទាន់រឿងដែលលោក ឆាយ៉ានន់ ភឿងវ៉ាត់ នាយកសាលាដាក់ទណ្ឌកម្មកូនប្រុសដោយផ្ទាល់ផ្អើលពេញសាលា ។ផេកកាន់ជើងប្រុសស្អាតទាំង 4 ក៏ផុសសួររកមុខប្រធានថ្នាក់ក្លាហានរបស់យើងដែរ
សិស្សអ្នកយកពត៍មានអេចអូច .....
"ពត៍មានក្តៅចា៎ នេះលឺមកថា លោកគ្រូភឿងវ៉ាត់ ដាក់ទណ្ឌកម្មកូនប្រុសខ្លួនឯងអោយសម្អាតបន្ទប់ពេទ្យ .....
"មិនមែនមួយថ្ងៃ ,,,,
"មិនមែន 1 អាទិត្យ .....
"តែមួយខែ..... ចា៎""ក៏លឺមកថា ឃុន Thai ប្រធានក្រុម Gang khun lor របស់យើងជួបរបស់ពិតហើយច៎ា"
"ប្រាប់បានទេអ្នកណាជាប្រធានថ្នាក់ក្លាហានម្នាក់នោះ"
កំពុងផ្សាយពត៍មាន ពួកគេស្រែកវ៉ាស ហើយរត់ទៅស្ទើរជាន់គ្នា ពេលឃុន ថៃ ប្រុសស្អាតដែលនរណាក៏ប្រាថ្នា ដើរចេញមក
"ឃុន Thai ចាស៎ ចាប់ពីថ្ងៃនេះ ត្រូវសម្អាតបន្ទប់ពេទ្យមែនទេចាស៎? " សួរបណ្តើរក៏យកទូរស័ព្ទដែលពេលនេះដើរតួរជាមេក្រូពេលណាក៏មិនដឹង ដាក់ដល់មាត់ ស្ទើររុកចូលដើម្បីចង់បានចម្លើយ
"ស្ងាត់សិនអូនៗ ! មើលមុខ បងThai មើលនៅដូចដើមទេបាទ?" Thai និយាយព្រមទាំងចង្អុលមុខខ្លួនឯង
