Episode 1 [កូនមេអំបៅក្រោមពន្លឺព្រះច័ន្ទ]

729 64 6
                                    

2012/09/09

ទីក្រុងដែលមានភាពរស់រវើកនិងរីកចម្រើនដូចជាការប្រមូលផ្តុំនៃមនុស្សជាច្រើនរស់នៅប្រមូលផ្តុំគ្នា សំណង់ធំៗល្អបញ្ឈរបន្តពីគ្នាដាច់កន្ទុយភ្នែក ស្ពានដែលភ្ជាប់ពីទីតាំងផ្សេងៗគ្នា មានភាពស្រស់ស្អាតខ្វែងខ្វាត ឆ្លងកាត់ពីទៅមួយទៅទីមួយ វាបញ្ចាក់យ៉ាងច្បាស់ថាប្រទេសមួយនេះពិតជាមានភាពរីកចម្រើនយ៉ាងខ្លំាង។ នេះជាឆ្នំា2012 នៅតាមវិថី មានគេហដ្ឋាន ហាងកាហ្វេ និងហាងលក់ទំនិញដែលពោរពេញដោយតម្រូវការមនុស្ស បើទោះបីជានេះជាឆ្នំា2012ក៏ដោយប៉ុន្តែប្រទេសនេះគឺហាក់ដូចជាលូតលាស់ឆ្ពោះទៅរកអនាគតសម័យឆ្នាំា2060នោះឯង។

នេះគឺ Freedonia ប្រទេសនៃសេរីភាព នៅប្រទេសនេះ មានការការពារប្រឆាំងនឹងការរើសអើង និងការប្រកួតប្រជែងសេដ្ឋកិច្ច។ សេរីភាពនេះអាចធ្វើឲ្យមានការលូតលាស់ និងការច្នៃប្រឌិតនៅក្នុងសង្គម និងសេដ្ឋកិច្ចកាន់តែខ្លំាងឡើងៗ ប្រទេសនៃសេរីភាព ប៉ុន្តែមិនមែនមានន័យថាគ្មានសង្គ្រាមឯណា ហ្វ្រីដូនីយ៉ា ជាប្រទេសរីកចម្រើន ប៉ុន្តែនៅតាមតំបន់ព្រុំដែននៅតែមានភាពចម្រូងជម្រាស់ផ្នែកកងទ័ពជារឿយៗមកតំាងពីទស្សវត៍90មកម្ល៉េះ។

UWON Hospital

អគារធំខ្ពស់រាប់សិបជាន់ ដែរសម្លឹងទៅដល់ដាច់កន្ទុយភ្នែក គ្រាន់តែបានឃើញពីផ្នែកខាងក្រៅនៃអគារក៏អាចស្មានបានថា ប្រទេសមួយនេះមានភាពរីកចម្រើនផ្នែកវិជ្ជាសាស្ត្រដែរ។

«ពួកយើងម៉េចនឹងអាចបណ្តោយអោយ កងទ័ពទំាងមូលរងនូវភាពលំបាក ទំាងដែរពួកគេលះបង់កម្លំាងកាយជួយជាតិ មិនគិតសូម្បីជីវិតនោះ?»កាង ដូយ៉ុន កំលោះវ័យ20ស្តើងជាប្រធានផ្នែកវិជ្ជាសាស្រ្ត រូបសង្ហារ មានឧត្តមគតិស្នេហាជាតិ ព្រោះឳពុកជា មន្ត្រីទាហានល្បីមួយរូបដែរ។
«ខ្ញុំដឹង តែលោកដឹងទេ?ការដែរអោយក្រុម គិលានុបដ្ឋាយិការ ទៅហួសប្រមាណពេក វានាំតែទិសទាល់ផ្លូវក្រុមទាហានធ្វើការ ឬលោកគិតថាពួកគេចង់ទៅធ្វើការនៅជួរកងទ័ព ពួកគេក៏ខ្លាចស្លាប់ ខ្ញុំក៏ខ្លាច»មីន យូក្យុង ជានាយកប្រតិបិត្តការមន្ទីពេទ្យ ។ពួកគេស្ថិតក្នុងបន្ទប់ប្រជុំដើម្បីបញ្ជូន ក្រុមគ្រូពេទ្យទៅកាន់ព្រុំដែន មួយរយៈនេះភាពរឹកវរនៅតំបន់ព្រុំដែនហាក់ដូចជាផ្ទុះឡើងម្តងទៀត ទាហានរាប់សិនមុឺននាក់រងរបួស នឹងស្លាប់ជាបន្តបន្ទាប់។
«នេះគ្រាន់តែជាលេស ឬលោកខ្លាចការចំណាយច្រើន?»កាង ដូយ៉ុន
«សម្តីលេងសើចមែនទេ?»មីន យូក្យុង
«លោកនាយក បានហើយ ពួកខ្ញុំសូមអោយវាជាការសម្រេចចិត្តរបស់ពួកយើង វាមិនមែនជាបញ្ហានោះទេប្រសិនបើពួកយើងស្លាប់ដោយសារតែការបម្រើជាតិនោះ»មីន ហេអុីន នារីរូបស្រស់ប្រធានផ្នែកគិលានុបដ្ឋាយិការ មើលទៅក្រសែភ្នែកអ្នកទំាងពីរហាក់មិនចុះសម្រុងនឹងគ្នាទាល់តែសោះទើបនាងព្យាយមសម្របសម្រួល
«តាមគំនិតខ្ញុំ ពួកយើងគួរតែបោះឆ្នោត ល្អទេ? វាមិនពិបាកក្នុងការសម្រេចចិត្ត អ្នកដែរទៅគឺលើកដៃ ក្នុងសង្គ្រាមលើកនេះមិនប្រាកដថា ពួកយើងអាចត្រឡប់មកផ្ទះវិញនោះទេ រឹតតែមិនអាចទុក្ខអោយពួកគេស្លាប់តែម្នាក់ឯងទេ»ជុង ជីវ៉ុន
«ល្អវាជាគំនិតល្អ»
«ខ្ញុំនឹងទៅ»កាង ដូយ៉ុន
«ខ្ញុំដែរ»ជុង ជីវ៉ុន
«ខ្ញុំ»មីន ហេអុីន
«ខ្ញុំផងដែរ»គីម ថេហ្យុង ដុកទ័រ រូបស្អាតដែលកាងដូយ៉ុនលួចស្រលាញ់ ក៏យល់ព្រមទៅជាមួយពួកគេដែរ ទឹកចិត្ត គំនិតដែរស្រលាញ់ការងាជួយសង្គ្រោះមនុស្សនៅតែមានក្នុងខួរក្បាលគេជានិច្ច។

Love Under The Moonlight Where stories live. Discover now