Episode 6 [បងនៅតែស្រលាញ់អូន]

339 46 10
                                    

«បងជុងហ្គុក បងញាំត្រីសាលមុននេះសាកមើល អូនខំអោយមេចុងភៅចម្អិនជាពិសេសសម្រាប់បង»ជីអា ក៏ចាប់ដុំត្រីសាលមុនដាក់ចូលក្នុងចានរបស់ជុងហ្គុក«ជុងហ្គុក មិនចូលចិត្តសាច់ត្រីសាលមុនទេ យកមកនេះទុក្ខអោយខ្ញុំជាអ្នកញាំ»ថេហ្យុង មិនឱ្យសាច់ត្រីនោះប៉ះចានរបស់ជុងហ្គុកទាន់នោះទេគ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

«បងជុងហ្គុក បងញាំត្រីសាលមុននេះសាកមើល អូនខំអោយមេចុងភៅចម្អិនជាពិសេសសម្រាប់បង»ជីអា ក៏ចាប់ដុំត្រីសាលមុនដាក់ចូលក្នុងចានរបស់ជុងហ្គុក
«ជុងហ្គុក មិនចូលចិត្តសាច់ត្រីសាលមុនទេ យកមកនេះទុក្ខអោយខ្ញុំជាអ្នកញាំ»ថេហ្យុង មិនឱ្យសាច់ត្រីនោះប៉ះចានរបស់ជុងហ្គុកទាន់នោះទេគេក៏ទាញវាដាក់ចូលទៅក្នុងចានរបស់ខ្លួន។
«អ្នកណាអោយឯងញាំ វាជារបស់បងជុងហ្គុក»
«អ្ហា៎ ឆ្ងាញ់ណាស់ អរគុណអ្នកនាងជីអាខ្លំាងណាស់»
«ហុឹស បងជុងហ្គុក នេះ សាច់គោលេខមួយមកពីជប៉ុន ជីអាខំយកមកពីក្រុងដើម្បីអោយបងញាំ សាកភ្លក់ទៅមើល»ជីអា
«អេ៎...»ថេហ្យុង
«ឈប់ ឈប់!កុំថាបងជុង ញាំមិនបានយើងដឹងគាត់ចូលចិត្តវាណាស់»
«ខ្ញុំមានថាអីឯណា»ថេហ្យុង
«ចាំបន្តិច អូនទៅយកទឹកមកអោយបង»ជីអា
«ញាំទៅ»ជុងហ្គុក ក៏ចាប់សាច់ដាក់ចូលចានថេហ្យុង នាយដឹងថាថេហ្យុងចូលចិត្តញ៉ាំសាច់គោព្រោះពេលដែលពួកគេនៅទាក់ទងគ្នាជុងហ្គុកក៏ធ្លាប់dateជាមួយនឹងថេហ្យុងញ៉ាំអាហារតាមស្តង់អាហារនៅទីក្រុងខ្លះដែរ ហើយម្យ៉ាងថេហ្យុងក៏ធ្លាប់និយាយឱ្យនាយស្តាប់ពីអាហារដែលគេចូលចិត្តនឹងមិនចូលចិត្ត។
«ហិហិ អរគុណបង សម្លាញ់»
«ហុឹស..»ជុងហ្គុក

អគ្គនាយកមន្ទីរពេទ្យបានជ្រើសរើសសាស្ត្រាចារ្យរង បន្ទាប់ពីជំនាន់ទី29បំពេញកាតព្វកិច្ចបានរយៈពេល 5 ឆ្នាំពួកគេក៏ឈានដល់វ័យអាចក្លាយទៅជាសាស្ត្រាចារ្យរងបានហើយកាលដើមឡើយលោកអគ្គនាយកយូក្យុង បានរំពឹងទុកថានឹងឲ្យថេហ្យុងក្លាយទៅជាសាស្ត្រាចារ្យរងដោយសារតែសមត្ថភាពនិងបទពិសោធន៍របស់គេក៏យូរឆ្នាំណាស់មកហើយ។

កិច្ចប្រជុំដែលដំណើរការទៅតាមប្រព័ន្ធអនឡាញដោយសារតែពួកគេនៅឆ្ងាយពីគ្នាក្រុមការងានៅទីក្រុងចំណែកឯបុគ្គលិកនៅជាយដែនទើបលោកអគ្គនាយកបើកកិច្ចប្រជុំតាមរយៈប្រព័ន្ធអនឡាញដើម្បីជាភាពងាយស្រួល។

Love Under The Moonlight Where stories live. Discover now