![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. CanterWin
ទីនេះគឺជាទីក្រុងដែលនៅក្បែរព្រំដែនវាមិនមែនជាទីក្រុងធំនៃហ្រ្វីដូនីយ៉ានោះទេប៉ុន្តែវាគឺជាទីក្រុងមួយដែលនៅក្បែរព្រុំដែនបំផុត ម្យ៉ាងទីនេះក៏ជាទីកន្លែងងាយស្រួលដែលរដ្ឋាភិបាលនិងកងទ័ពងាយស្រួលទំនាក់ទំនងគ្នា។ កិច្ចប្រជុំក៏ចាប់ផ្ដើមដោយមានលោកប្រធានាធិបតីចូលរួមដោយផ្ទាល់ នឹងមានមន្ត្រីផ្សេងៗទៀតប្រហែលជា 7 នាក់ ដើម្បីចូលរួមក្នុងកិច្ចពិភាក្សានិងរកវុធីដោះស្រាយចំពោះបញ្ហាដែលទើបកើតឡើងថ្មីៗនេះ។
«ក្នុងបញ្ហានេះថ្មីៗនេះ ឧត្តមសេនីយ៍ ក៏បានដោះស្រាយរួចមកហើយដែរ ប៉ុន្តែបញ្ហាទើបតែកើតមានឡើងថ្មីៗនេះ នាំអោយប្រជាជននៅ ឃែនធឺរវីន ពិបាកបន្តិចដែរ ព្រោះអែលបូណៀលនៅតែលូកដៃក្នុងរឿងនេះ»លោកប្រធានាធិបតី ខាង ដាអ៊ុន
« តាមការសង្កេតរឿងនេះអែលបូណៀលក៏មិនខុសទេដែលលូកដៃក្នុងរឿងឃែនធឺវីន ព្រោះតាមតំបន់ព្រំដែននៅតែមានឈ្មួញជួញដូរគ្រឿងញៀននិងកេងប្រវ័ញ្ចលើប្រជាជនរបស់គេ គេម៉េចនឹងអាចអោបដៃឈើមើលបានទៅ?»
«វាមិនមែនជាបញ្ហាទេមែនទេលោកឧត្តមសេនីយ៍ដែលខ្ញុំចង់ឲ្យលោកសម្អាតតំបន់ឃែនធឺវីនឲ្យដូចពីមុនពីព្រោះតែយើងចង់ឲ្យប្រជាជននៅតំបន់នោះរស់នៅដោយចះុសម្រុងនឹងគ្នា»
«បាទគ្មានបញ្ហាស្រាប់ហើយ លុះត្រាណាតែមិនមានជនទី 3 មកបង្កប់ អែលបូណៀមិនមែនអាក្រក់ដល់ថ្នាក់សម្លាប់ប្រជាជនដែលគ្មានហេតុផល គ្រាន់តែមានការញះុញង់ពីនរណាម្នាក់ត្រូវទេ»
«ក្នុងរឿងនេះខ្ញុំទុក្ខចិត្តលើលោក»បន្ទាប់ពីប្រជុំចប់ប្រហែលជាម៉ោង5ល្ងាច ពួកគេក៏ធ្វើដំណើរត្រឡប់មកវិញ តាមផ្លូវឆ្លងកាត់ ផ្សាររាត្រីបែបប្រជាជនក្នុងតំបន់ ជុងហ្គុកក៏បានឈៀងចូលមើល ម្យ៉ាងក៏ចង់ដឹងពីស្ថានការណ៍នៅទីនេះដែរ។

YOU ARE READING
Love Under The Moonlight
ChickLitបងមិនទុក្ខអូនចោលនោះទេ ទោះបីជាស្ថិតក្រោម គ្រាប់កំភ្លើងរាប់រយគ្រាប់ក៏ដោយ។-ចន ជុងហ្គុក ពួកយើងនឹងដើទៅដល់ទីបញ្ចប់ជាមួយគ្នា។-គីមថេហ្យុង