Part1
JANENA_POV
"Meira~អូនស្រលាញ់បងអូនពិតជាស្រលាញ់បងខ្លាំងណាស់" ខ្ញុំសើចនៅពេលដែលខ្ញុំបានសារភាពពីអារម្មណ៍របស់ខ្ញុំទៅកាន់នាង នាងជាមិត្ដរបស់ខ្ញុំតាំងពីនៅតូចអាចនិយាយបានថាតាំងពីនៅក្នុងផ្ទៃមកម្ល៉េះព្រោះប៉ាម៉ាក់របស់យើងគឺជាមិត្ដនឹងគ្នា។
Meiraនាងជាមនុស្សស្រីដែលស្អាតឆ្លាតនឹងបូករួមនឹងសង្ហារព្រោះនាងមើលទៅគឺដូចជាមនុស្សប្រុសខ្លាំងណាស់នៅពេលពួកយើងមានអាយុ១៣ឆ្នាំខ្ញុំបានលង់ស្រលាញ់ទៅលើនាងហើយខ្ញុំមិនដែលគិតទេថាពួកយើងក្លាយជាសង្សារនឹងគ្នា។
"បងក៏ស្រលាញ់អូនដូចគ្នាJaneហើយស្រលាញ់អូនខ្លាំងបំផុត" Meiraនាងនិយាយទាំងញញឹមមកកាន់ខ្ញុំ ស្នាមញញឹមរបស់នាងវាធ្វើឲ្យបេះដូងខ្ញុំស្ទើរតែរលាយអស់ហើយ។
"ពិតទេ?"
"ពិតណាស់បងស្រលាញ់អូនខ្លាំងជាងអូនស្រលាញ់បងទៅទៀត"
"វាមិនអាចទេព្រោះអូនស្រលាញ់បងជាង" ខ្ញុំនិយាយទាំងសើចហើយនាងក៏សើចដូចគ្នានាងមើលទៅពិតជាគួរឲ្យស្រលាញ់ខ្លាំងណាស់។
"Meira តើបងដឹងទេថាអូនបានលង់ស្រលាញ់បងតាំងពីពួកយើងនៅក្មេងៗមកម្ល៉េះហើយអូនក៏តែងតែស្រម៉ៃថាថ្ងៃណាមួយអូនអាចក្លាយជាកូនក្រមុំរបស់បង បងចាំទេពួកយើងគ្រោងនឹងបង្កើតគ្រួសារដ៏ធំមួយនឹងមានកូនៗជាច្រើនហើយតើពេលនេះពួកយើងអាចធ្វើឲ្យក្ដីស្រម៉ៃរបស់យើងក្លាយជាការពិតបានឬអត់?" ខ្ញុំងាកមុខទៅមើលនាងដោយសង្ឃឹមថានាងនឹងឆ្លើយយល់ព្រមប៉ុន្តែនាងបែរជាមើលមកខ្ញុំទាំងសោកសៅទៅវិញនាងចាប់ដៃទាំងគូររបស់ខ្ញុំមុននឹងនិយាយ
"ប៉ុន្តែអូនត្រូវរៀបការណាJaneបងមិនគិតទេថាពួកយើងនឹងអាចបន្ដទៅមុខបាន" នាងនិយាយទាំងសម្លឹងទៅមើលវាលស្មៅដែលនៅនឹងមុខពួកយើង។
"អូនមិនរៀបការទេព្រោះអូនមិនបានស្រលាញ់គេឡើយមនុស្សដែលអូនស្រលាញ់គឺបង" ខ្ញុំនិយាយទាំងទឹកភ្នែកមើលទៅកាន់នាងប៉ុន្តែនាងគ្រាន់តែងាកមើលខ្ញុំបន្តិចហើយងាកត្រឡប់ទៅវិញ។
"កុំអីអូនមិនគួរធ្វើបែបនឹងទេjane"
"អត់ទេ អូនមិនរៀបការទេអូននឹងមិនធ្វើតាមប៉ាម៉ាក់អូនឡើយ" ខ្ញុំស្រែកដាក់នាងហើយចាប់អាវរបស់នាងស្របពេលដែរទឹកភ្នែករបស់ខ្ញុំវាកំពុងតែប្រណាំងគ្នាស្រក់មកឥតឈប់។