CHAPTER 3

131 17 0
                                    

Part3

PARK DAISY_POV

"Kim Emma បងពិតជានឹកអូនខ្លាំងណាស់ពួកយើងនឹងជួបគ្នាឆាប់ៗណា៎" ខ្ញុំនិយាយតិចៗពេលមើលរូបថតរបស់នាងដែលនៅពេញទូរស័ព្ទនឹងកុំព្យូទ័ររបស់ខ្ញុំវាគឺជារូបថតពេលដែលយើងនៅទាក់ទងគ្នា ខ្ញុំដឹងថានាងនឹងមិត្ដគ្រប់គ្នាខឹងនឹងខ្ញុំ ប៉ុន្តែនេះជាកំហុសរបស់Meiraបើកុំតែនាងខ្ញុំនឹងEmmaក៏មិនបែកគ្នាដែរតែវាក៏មិនមែនជាកំហុសរបស់Meiraទាំងស្រុងដែរបើពេលនោះJaneមិនរៀបការទោះMeiraក៏មិនចាំបាច់ចាកចេញពីប្រទេសកូរ៉េដែរ ហុឺយ....

Meiraនាងដូចជាប្អូនស្រីរបស់ខ្ញុំអញ្ចឹងបើនាងចាកចេញពីទីនេះខ្ញុំក៏ត្រូវចាកចេញដែរខ្ញុំដឹងថាខ្ញុំពិតជាល្ងង់ណាស់ព្រោះខ្ញុំជ្រើសរើសចាកចេញទៅក្រៅប្រទេសជាមួយនឹងMeiraដោយទុកEmmaចោល..

នាងអាចនឹងស្អប់ខ្ញុំឬខឹងនឹងខ្ញុំប៉ុន្តែពេលនេះខ្ញុំត្រឡប់មកវិញហើយខ្ញុំសង្ឃឹមថានាងនឹងផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀត។

ប្រសិនបើលើកនេះនាងផ្ដល់ឱកាសឲ្យខ្ញុំខ្ញុំនឹងសុំនាងរៀបការតែម្ដងប៉ុន្តែបើនាងបដិសេធវិញនោះខ្ញុំនឹងធ្វើឱ្យនាងស្រឡាញ់ខ្ញុំម្ដងទៀតឲ្យបានខ្ញុំសង្ឃឹមថាEmmaនាងនៅតែស្រលាញ់ខ្ញុំដូចដែរខ្ញុំស្រលាញ់នាង។

"Daisy!កំពុងគិតស្អីនឹងមិនចុះទេហ៎?អារម្មណ៍ឯងអណ្ដែតអណ្ដូងដល់ណាហើយដឹងទេថាយើងក្ដៅខ្លាំងណាស់" Meiraបានស្រែកហៅខ្ញុំពេលដែលនាងចុះទៅដល់ដីមុន។

""ពួកយើងនឹងចូលរួមធ្វើសន្និសីទកាសែតមួយយប់នេះ បន្ទាប់ពីនោះជាគម្រោងរបស់ឯងតែថាគម្រោងស្អីឯងនឹងនិយាយនៅយប់នេះ?" ខ្ញុំសួរនាងពេលដែលយើងចូលក្នុងឡាន។

"ក្រោយធ្វើសន្និសីទកាសែតចប់យើងនឹងសុំSojiរៀបការហើយយើងនឹងប្រាប់នាងថាយើងស្រលាញ់នាង" នាងនិយាយទាំងផ្អែកក្បាលទៅនឹងកៅអីរបស់ឡានខ្ញុំបើកភ្នែកធំៗពេលឮពាក្យថារៀបការ។

"ស្អីគេ!នាងសត្វឈ្លើងនឹងមែនទេ?ឯងចង់រៀបការជាមួយនាង?ឯងរៀបគម្រោងធំដល់ម្លឹងដើម្បីតែនាង?"ខ្ញុំនិយាយទាំងហួសចិត្ដទៅកាន់Meiraដែលផ្អែកក្បាលនឹងកៅអីឡានទាំងបិទភ្នែក។

THE END Where stories live. Discover now