CHAPTER 4

123 15 0
                                    

Kim Janena_Pov

"យ៉ាងម៉េចហើយEmmaមានកើតអីឬអត់?"Suyuរត់ទៅជិតEmmaហើយបងវិលខ្លួនEmmaមើលពីរបីជុំមុននឹងសួរនាំទាំងបារម្ភតែEmmmaគាត់មិនបានឆ្លើយនិងសំណួររបស់Suyuទេព្រោះអីគាត់រវល់តែគាំង Pennyវិញនាងគិតតែពីសើចប៉ុណ្ណោះ។

Emma ឈរគាំងមួយសន្ទុះធំទើបគាត់ព្រមនិយាយ"ខ្ទេចអស់ហើយ"

"ស្អីគេ?"SuyuសួរEmma។

"ម្ហូបខំធ្វើខ្ទេចអស់ហើយ"

"ហើយឯងកើតស្អីទើបចង់ចូលផ្ទះបាយ ម៉េចមិនប្រើអ្នកបម្រើឯងទៅចាំបាច់ចូលផ្ទះបាយដោយផ្ទាល់បែបនេះដែរ?" Penny សួរEmmaទាំងអស់សំណើចនឹងគាត់ដដែល។

"មិនអីទេចាំយើងជាអ្នកធ្វើវិញ"Suyuនិយាយហើយក៏យកវែកឆាចេញពីដៃរបស់EmmaមុននឹងនាងរុញEmmaឲ្យអង្គុយចុះ។

"អូ៎ហូ Dr.Kang Suyuពូកែគ្រប់មុខតែម្ដងហើយអ្នកណាបានឯងធ្វើប្រពន្ទប្រាកដជាសំណាងខ្លាំងណាស់"

"Pennyឯងស្រមើរស្រម៉ៃពេកហើយ"Suyuនិយាយហើយក៏ដើរទៅធ្វើម្ហូបបាត់។

..............................................

Skip

ពេលយប់ក៏បានឈានចូលមកដល់ពេលនេះEmmaនឹងJaneកំពុងតែរៀបចំខ្លួនដើម្បីទៅចូលរួមកម្មវិធីសន្និសីទកាសែតរបស់Meira។

ដំបូងJaneថាមិនទៅទេតែនៅពេលដែលឮថាMeiraនាងក៏ប្ដូរចិត្តពេញភ្លាមៗព្រោះមនុស្សដែលនាងតែងតែរង់ចាំជារៀងរាល់ថ្ងៃអស់រយៈពេល 3 ឆ្នាំគេត្រឡប់មកវិញហើយអារម្មណ៍នាងពេលនេះអរផងរំភើបផងភ័យផងរកថាមិនត្រូវ..

"ឆាប់ឡើងJane"Emma និយាយស្រាប់ពេលដែលJaneដើរចេញមក។

ក្រោយពេលទាំងពីរនាក់បងប្អូនដើរចូលទៅក្នុងឡានហើយEmmaអេម៉ាក៏បានជាអោយអ្នកបើកឡានបើកចេញទៅ បន្ទាប់ពីធ្វើដំណើរអស់មួយសន្ទុះធំគេទាំងពីរនាក់បងប្អូនក៏មកដល់ទីតាំងហើយទីនេះវាពិតជាមានមនុស្សច្រើនខ្លាំងណាស់ទាំងអ្នកកាសែតនិងមនុស្សមានមុខមាត់ធំៗ។

"ជាកម្មវិធីសន្និសីទកាសែតឬបង្ហាញម៉ូតទៅនៀក?"ឡានរបស់Pennyដែលទើបនឹងមកដល់ក្រោយឡានEmmaបន្តិចនាងក៏ឧទានឡើងតិចៗព្រោះមើលទៅវាមិនដូចជាកម្មវិធីសន្និសីទកាសែតទេព្រោះមានទាំងកម្រាលព្រំក្រហមសម្រាប់បុគ្គលមានមុខមាត់ធំៗដើរទៀតផងបន្ទាប់ពីនិយាយហើយទើបនាងចុះពីឡានដើរចូលទៅក្នុង។

THE END Where stories live. Discover now