CHAPTER 2

165 13 0
                                    

Part2

EMMA KIM_POV

_________Next day________

"អរុណសួស្តីកញ្ញាEmma" Kang Suyuនាងជាមិត្ដរបស់ខ្ញុំតាំងពីរនៅក្មេងហើយឥឡូវនេះយើងក៏នៅតែជាមិត្ដនឹងគ្នាដូចដើម នាងក៏ជាពេទ្យប្រចាំកាយរបស់Janenaផងដែរអស់រយះពេល3ឆ្នាំហើយដែលនាងតែងតែជួយមើលថែរJaneពេលដែរខ្ញុំរវល់នឹងការងារ។

"ហេ៎!កញ្ញាCEO KIM EMMAលឺយើងសួរឬអតថា តើJanenaយ៉ាងម៉េចហើយនាងបានធូរស្រាលខ្លះឬអត់?" នាងហៅឈ្មោះខ្ញុំម្ដងទៀតពេលនាងដើរចូលមកក្នុងផ្ទះអង្គុយលើសាឡុង។

"Dr.Kang Suyuផ្លូវការពេកទេដឹង" ខ្ញុំសើចដាក់នាងហើយនាងក៏សើចដាក់ខ្ញុំវិញ។

"Dr.Kang Suyu! ស្ដាប់ទៅព្រឺរោមណាស់ហៅយើងថាSuyuដូចដើមទៅមិនទម្លាប់សោះ"

"ក្រែងឯងជាពេទ្យមិនអញ្ចឹង?"

"ហុឺយបើពេទ្យទៅវាយ៉ាងម៉េចហៅយើងដូចដើមទៅវាស្និតគ្នាជាង!" នាងនិយាយទាំងលើកជើងអង្គុយគងអន្ទាក់ខ្លាហើយយកទឹកតែដែលអ្នកបម្រើលើកមកអម្បាញ់មិញមកផឹក។

"ហើយឯណាJane?យើងសួរឯងបីដងហើយណា៎"នាងសួរខ្ញុំពេលក្រឡេកមើលក្នុងផ្ទះតែមិនឃើញJane។

"Janeមិនព្រមចុះមកក្រោមទេ ម្សិលមិញយើងបានឡើងទៅបន្ទប់របស់នាងប្រហែលជានាងសុបិន្ដឃើញ Meira ទៀតហើយព្រោះយើងលឺនាងហៅឈ្មោះMeiraរហូត"

"យើងគិតថាមានតែMeiraទេដែលអាចឲ្យJaneពីរមុនត្រឡប់មកវិញត្រឡប់ទៅធ្វើជាមនុស្សដែលសើចគ្រប់ពេលញញឹមគ្រប់ពេលនឹងត្រឡប់មកធ្វើជាceoដ៏អស្ចារ្យដូចមុន ហើយយើងដឹងណាថារយះពេល3ឆ្នាំនេះឯងហត់ខ្លាំងប៉ុនណាដែលត្រូវមើលថែរប្អូនផងមើលក្រុមហ៊ុនរបស់ឯងផងនឹងក្រុមហ៊ុនJaneផង" Suyuនិយាយទាំងដកដង្ហើមធំខ្ញុំដឹងថានាងកំពុងបារម្ភពីខ្ញុំនឹងJane។

"អញ្ចឹងឯងចង់ឱ្យយើងធ្វើយ៉ាងម៉េចចង់ឱ្យយើងស្វែងរកMeiraមែនទេ?"

"ត្រូវហើយវាជាវិធីតែមួយគត់"

"យើងមិនមែនមិនធ្លាប់ស្វែងរកនាងទេយើងបានបញ្ជូនមនុស្សឲ្យស្វែងរកនាងឡើងពេញផ្ទៃប្រទេសទៅហើយប៉ុន្តែរកនាងមិនឃើញប្រហែលជានាងនៅក្រៅប្រទេសទេដឹង" ខ្ញុំក៏ចង់រកនាងឲ្យឃើញដែរប៉ុន្តែបីឆ្នាំហើយខ្ញុំរកនាងមិនឃើញសោះ ហើយរយៈពេលបីឆ្នាំដែលMeiraនាងបានចាកចេញទៅជីវិតប្អូនស្រីរបស់ខ្ញុំដូចធ្លាក់នរកទាំងរស់អញ្ចឹងនាងធ្វើបាបខ្លួនឯងរាល់ថ្ងៃ ដៃរបស់នាងពោរពេញដោយស្នាមជាំដោយសារនាងអាដៃ នាងស្គមជាងមុន ភ្នែករបស់នាងតែងតែសោកសៅនឹងទឹកភ្នែកជារៀងរាល់ថ្ងៃ នាងមិនមែនជា KIM JANENA ដូចពីមុនទេដែលតែងតែរីករាយគ្រប់ពេលសូម្បីតែការងារក៏នាងលេងធ្វើដែរ។

THE END Where stories live. Discover now