ភាគទី១: សុបិន !!
ក្នុងពិធីមង្គលការមួយរៀបចំឡើងយ៉ាងប្រណិតក្នុងភូមិគ្រឹះដ៏មហិមាចាក់ឫសចំកណ្តាលទីក្រុងដែលគ្រប់គ្នាស្គាល់ច្បាស់ថាជាភូមិគ្រឹះត្រកូលស៊ូ ហើយក្នុងថ្ងៃនេះផងដែរគឺជាថ្ងៃពិសេសរវាងកូនប្រុសទាំង២នៃគ្រួសារស៊ូនិងគ្រួសារ គីម ដែលជាគ្រួសារលំដាប់អភិជននិងមានអំណាចលំដាប់ទី២និងទី៣បន្ទាប់ពីគ្រួសារត្រកូលផាកក្រាសៀរ៍។
ចំណែកឯភ្ញៀវដែលបានចូលរួមសុទ្ធតែជាមនុស្សមានអំណាចត្រកូលអភិជនតារាល្បីៗនិងជាម្ចាស់ភាគហ៊ុនដែលបានសហការជាមួយគ្រួសារទាំងពីរ។
#ក្នុងបន្ទប់តុបតែងខ្លួន
«ថ្ងៃនេះបងថ្លៃរបស់ម៉ូកាពិតជាស្រស់ស្អាតណាស់» នាងច្រម៉ក់ម៉ូកាពោលសរសើរពីសម្រស់ដ៏ផូរផង់របស់រាងតូចទាំងញញឹមស្រស់ធ្វើអោយរាងតូចញញឹមអៀនតាម។ ម៉ូកាលួចមានមោទនភាពលើបងប្រុសរបស់នាងដែលអាចរកបានមនុស្សដែលស្រស់ស្អាតទាំងកាយខាងក្រៅនិងស្អាតទាំងវាចាចិត្តដូចរាងតូចមកធ្វើជាបងថ្លៃរបស់នាងបានបែបនេះ។
«អរគុណ! ម៉ូកាក៏ស្រស់ស្អាតដែរ» នាងច្រម៉ក់កាលបើបានឮបងថ្លៃសរសើរបែបនេះនាងឈរញញឹមយ៉ាងបិទមាត់មិនជិត។
«ម៉ូកាសូមទៅទទួលភ្ញៀវនៅខាងក្រៅសិនហើយណា៎បងថ្លៃនៅតុបតែងខ្លួនបន្តទៀតចុះ» និយាយគ្នាមិនបានប៉ុន្មានផងនាងច្រម៉ក់ម៉ូកាក៏សុំខ្លួនត្រឡប់ទៅវិញ ណាមួយក៏ទុកពេលអោយរាងតូចបានតុបតែងកាយាផង។
«បាទ» រាងតូចញញឹមតប។
រាងតូចសម្លឹងមើលខ្លួនឯងក្នុងកញ្ចក់ដោយមានស្រីៗប៉ុន្មាននាក់នៅបន្តផាត់មុខធ្វើសក់អោយគេមិនដកដៃ។ រាងតូចញញឹមទាំងក្តីសោមនស្សទីបំផុតគេអាចស្លៀកឈុតសនេះតាមបំណងប្រាថ្នារបស់គេហើយ។ គ្រងឈុតពណ៌សឈរស្បត់ស្បែជាមួយមនុស្សដែលខ្លួនស្រឡាញ់គឺជាក្តីស្រមៃរបស់គេតាំងពីតូច។
YOU ARE READING
កូនកម្លោះក្នុងឈុតពណ៌ខ្មៅ
FanfictionBeautiful in Black: កូនកម្លោះក្នុងឈុតពណ៌ខ្មៅ គីម ស៊ុននូយ៉ា ត្រូវក្លាយជាបុរសពោះម៉ាយទាំងវ័យក្មេងដោយសារមានរឿងអកុសលមួយបានកើតឡើងគឺគូដណ្តឹងរបស់គេត្រូវបានកូនប្រុសតែម្នាក់នៃត្រកូលផាកក្រាសៀរ៍សម្លាប់យ៉ាងដាច់ធម៍មេត្តានៅថ្ងៃមង្គលការរបស់ពួកគេទាំងពីរ។ ស៊ុននូយ៉ាពី...