ភាគទី៣: ធ្លាក់ចូលអន្ទាក់!!
ក្រុមហ៊ុនស៊ូ Group
ទិដ្ឋភាពនាពេលរាត្រីគឺងងឹតនិងមានភាពស្ងប់ស្ងាត់ដោយបុគ្គលិកគ្រប់ផ្នែកទាំងអស់បាននាំគ្នាចាកចេញត្រឡប់ទៅផ្ទះវិញគ្រប់គ្នាៗ ពន្លឺជះស្លុងៗចំកណ្តាលទីងងឹតចេញមកពីបន្ទប់លោកអគ្គនាយកឬដែលគ្រប់គ្នាស្គាល់ថាស៉ីអ៊ីអូ។ ស៊ុននូយ៉ាអង្គុយក្រោមអំពូលរាត្រីលើតុដែលជះពន្លឺស្រាល គេអង្គុយផ្តោតអារម្មណ៍លើការងាដោយមិនបានខ្វល់ពីទ្រនិចនាឡិការដែលព្យួរលើជញ្ជាំងពណ៌ស។«ហូ...» ស៊ុននូយ៉ាទាញខ្លួនងើបចេញពីកៅអី កែវភ្នែកសម្លឹងទៅបង្អួចកញ្ចក់ដែលបានឆ្លុះពីពន្លឺស្រស់ស្អាតនៃទីក្រុងកណ្តាលរាត្រី។ គេដកដង្ហើមធំរួចលូកដៃចូលក្នុងហោប៉ៅខោទាញយកទូរស័ព្ទដៃចុចទាក់ទងទៅខ្សែរម្ខាងទៀត។
(អាឡូ ចៅហ្វាយ)
«អាឡូឡាយស៍! ឯងឆាប់យកឡានមកទទួលយើងមកពេលនេះយើងចេញពីធ្វើការហើយ» ស៊ុននូយ៉ានិយាយបញ្ជាទៅឡាយស៍ដែលស្ថិតនៅកន្លែងដាច់ដោយឡែកពីគេ។
(បាទ ចៅហ្វាយខ្ញុំនឹងចេញទៅឥឡូវនេះ)
«អឹម ប៉ិនហ្នឹងសិនហើយ» ស៊ុននូយ៉ាងចុចផ្តាច់ទំនាក់ទំនង រួចក៏រៀបចំឯកសារដាក់ចូលកាបូបធ្វើការសឹមចាកចេញពីក្រុមហ៊ុនទៅដោយមានពន្លឺភ្លើងចេញពីទូរស័ព្ទទុកសម្រាប់បំភ្លឺផ្លូវ។
.....
ស៊ុននូឈរមកឈប់នៅកែងផ្លូវរាងស្ងាត់ឆ្ងាយពីក្រុមហ៊ុនដែលគេចំណាំឈរទីនេះដើម្បីរង់ចាំឡាយស៍ ចម្លែកអ្វីថ្ងៃនេះគេមានអារម្មណ៍ព្រឺរោមប្លែក ចំណែកឡាយស៍ក៏មិនទាន់មកដល់ទៀត ទាំងដែលស៊ុននូមើលនាឡិការលើដៃឃើញថាវាចង្អុលចំម៉ោងប្រាំបួនជាងទៅហើយ។
YOU ARE READING
កូនកម្លោះក្នុងឈុតពណ៌ខ្មៅ
FanficBeautiful in Black: កូនកម្លោះក្នុងឈុតពណ៌ខ្មៅ គីម ស៊ុននូយ៉ា ត្រូវក្លាយជាបុរសពោះម៉ាយទាំងវ័យក្មេងដោយសារមានរឿងអកុសលមួយបានកើតឡើងគឺគូដណ្តឹងរបស់គេត្រូវបានកូនប្រុសតែម្នាក់នៃត្រកូលផាកក្រាសៀរ៍សម្លាប់យ៉ាងដាច់ធម៍មេត្តានៅថ្ងៃមង្គលការរបស់ពួកគេទាំងពីរ។ ស៊ុននូយ៉ាពី...