យប់រាងជ្រៅទៅហើយបានការីណាត្រឡប់ផ្ទះរបស់វីនធើវិញ គេមានការរវល់ច្រើនដែលត្រូវធ្វើ។ មកដល់ផ្ទះគេដើរចូលបន្ទប់គេងរបស់ខ្លួនដោយល្វើយ គេអង្គុយធ្វើការពេញមួយថ្ងៃ អត់កម្លំាងត្រូវការសម្រាក ។ដើរចូលមកដល់ការីណាឃើញវីនធើអង្គុយធ្វើមុខក្រញ៉ូវនៅលើពូកខ្លួន
«នេះអូនមកតំាងពីពេលណានឹង»
«នេះបងទើបមកពីណា»
«គឺ…គឺបងទើបមកពីលេងម៉ាក់ ព្រោះថ្ងៃនេះគាត់ទើបចេញពីមន្ទីពេទ្យ»
«មិចក៏មិនប្រាប់អូន អូនក៏ចង់ទៅជួបអ្នកមីងដែល»
«គឺបងមិនចង់រំខានអូននឹងណា» គេដើរចូលទៅឱបដើម្បីលួងលោមព្រោះឃើញមុខនាងឡើងក្រម៉ៅ
«កុំខឹងអីណា» បបូរមាត់ក្រាស់ថើបថ្ពាល់
«បងធ្វើអីនឹង ដាក់អូនចុះ»
ដៃមំាចាប់បីវីនធើឡើងលើ ធ្វើឲ្យនាងភ្ញាក់ស្រែកចាច
«ឮអូនប្រាប់អោយដាក់ចុះទេ» គេមិនតបតែគេបីនាងដើរចូលទៅបន្ទប់ទឹក ដាក់នាងចុះនៅក្រោមទឹកផ្កាឈូក រួចគេក៏បើកទឹកស្រោចស្របរាងកាយវីន
«ងូចទឹកជាមួយគ្នាណា» ដោះសម្លៀកបំពាក់នាង ចោលទៅម្ខាង រួចក៏ដោះសម្លៀកបំពាក់ខ្លួនឯងតាមក្រោយ។
«ចាំបងដុះក្អែលឲ្យ»
«អ៊ឹម» នាងត្រឹមតែងក់ក្បាល
គេក៏ទាញស្បៃដាក់សាប៊ូយកមកដុះខ្លួនឲ្យនាង។ពួកគេទាំងពីចំណាយពេលងូតទឹកឡើងយូរ ទម្រំាតែចេញពីបន្ទប់ទឹក។ វីនធើឡើងមកអង្គុយនៅមុខតុសម្អាងរបស់ការីណា ទាញយកប្រដាប់ផ្លុំសក់មកសម្ងួតសក់។
«ចំាបងធ្វើឲ្យ»គេទាញយកប្រដាប់ផ្លុំសក់ពីដៃនាង មកផ្លុំសក់ឲ្យនាង ធ្វើឲ្យវីនឃើញសកម្មភាពគេតាមកញ្ចក់ ញញឹមបិទមាត់មិនជិត។
«បងមិនដែលធ្វើបែបនេះដាក់ស្រីណា អូនគឺជាមនុស្សស្រីទីមួយហើយដឹងទេ»
«សម្តីបងជឿបានឬអត់» បបូរមាត់ពណ៍ស៊ីទម្ពូរខាំចូលគ្នាបន្តិច
«ជឿបាន អូនមិនជឿបងមែនទេ»
«អូនជឿបងសិនក៏បាន» នាងងាកមុខមករកគេ
«មើលមុខបងបែបនេះ មានអីមែនទេ»
«អត់មានទេ គ្រាន់តែចង់មើលមុខបងឲ្យបានយូរៗ»
«មកពីមុខបងស្អាតពេកមែនទេ»
«សរសើរខ្លួនឯងពេកហើយ»នាងក្រោកពីកៅអី រួចទាញប្រដាក់ផ្លុំសក់ពីដៃគេ
«អង្គុយទីនេះមកចំាអូនផ្លុំឲ្យបងម្តង»ការីណាធ្វើតាមបញ្ជាវីនធើដោយមិនស្ទាក់ស្ទើរ។ មួយសន្ទុះក្រោយមកនាងសម្ងួតសក់ឲ្យគេរួចនាងក៏ដាក់ប្រដាប់ផ្លុំសក់ចុះលើតុសម្អាង
«ខោអាវសោមទឹកអស់ហើយ ពាក់ខោអាវបងសិនទៅ» ការីណាដើរយកខោអាវគេងយប់ខ្លួនពីក្នុងទូរហុចឲ្យវីន
«អគុណ» នាងទទួលពីការីណាដោយស្នាមញញឹម
បន្ទាប់ពីស្លៀកពាក់រួច ការីណាបីនាងឡើងទៅលើកគ្រែគេង ឲ្យនាងគេងកើយដើមទ្រូងខ្លួនហើយក៏ឱបចង្កេះគេ។+កន្លែងធ្វើការវីនធើ
តុក តុក
«ចូលមក»
«ចាស»
ទ្វារបន្ទប់ត្រូវបានបើកដោយលេខារបស់វីន
«មានការអីមែនទេ» មាត់និយាយភ្នែកសម្លឹងឯងសារ
«ដៃគូរដែលអ្នកនាងចង់សហការជាមួយ គេចង់ណាត់ជួបអ្នកនាងដោយផ្ទាល់ដើម្បីនិយាយការ»
«នៅថ្ងៃណាដែល» ឈប់សម្លឹងឯកសារ វីនធើងាកមើលមុខលេខាវិញ
«នៅថ្ងៃស្អែក ពេលថ្ងៃត្រង់អ្នកនាង»
«ជួយប្រាប់គេវិញផងថា ចាំខ្ញុំទៅការណាត់របស់គេ»
«ចាស អ្នកនាង»
សន្ទនាគ្នារួចលេខារបស់នាងក៏ចេញពីបន្ទប់ វីនធើងាកមកចាប់អារម្មណ៍ឯកសារខ្លួនវិញ។
តុក តុក
ទ្វារបន្ទប់វីនធើត្រូវបានគោះជាលើកទីពីរ
«អ្នកណាគេទៀតហើយ»
អាម្មរណ៍ម៉ួរម៉ៅចាប់កើតមានក្នុងចិត្ត
«អ្នកនាង មានគេមើលយកអាហារមកឲ្យ» លេខានាងស្រែកប្រាប់ពីខាងក្រៅ
«អ្នកណាគេ? យើងមិនបានកម្មង់អាហារទេ»
«គេឈ្មោះការីណា»
«ឲ្យគេចូលមក» ឮឈ្មោះការីណាអាម្មរណ៍វីនធើបាត់ម៉ួម៉ៅ ហើយថែមទំាងអនុញ្ញាតដោយមិនគិតវែងឆ្ងាយទៀតផង។
ទ្វារបន្ទប់បើក ការីណាដើរចូលទៅខាងក្នង
«អ្នកនាង អ៊ំសនឲ្យយកអាហារមកឲ្យ» ចូលមកដល់ការីណាស្រដីឡើងមកកុំឲ្យវីនធើសួរគេទាន់
«ទុកលើតុនៅត្រង់នោះទៅ» ម្រាមដៃបន្លាក្រូចចង្អុលទៅតុអាហារនៅជ្រុងម្ខាងទៀត។
ការីណាដើរយកអាហារទុកលើតុ វីនធើដើរមកឱបគេពីក្រោយ
«អ៊ុយ» ការីណាភ្ញាក់ឲ្យព្រីតពេលត្រូវវីមធើឱបពីក្រោយបែបនេះ
«សុំឱបបន្តិចបានទេ ធ្វើការហត់ត្រូវការកម្លាំងចិត្ត» និយាយបែបម្ញិម្ញក់ដាក់គេ
«ឲ្យឱបក៏បាន» ការីណាបែបមករកវីនធើរួចឱបអង្អែរសក់តិចៗ
«ហេតុអីថ្ងៃនេះអ៊ំឲ្យយកអាហារមកឲ្យអូនចឹង»
«អ៊ំឃើញអូនមិនបានញាុំអីទើបគាត់បារម្ភ ឲ្យបងយកមកឲ្យអូនទៅ»
«អ៎! ហើយបងញុំាអីហើយឬនៅ»
«ញាុំហើយរួចហើយ» ការីណារៀបអាហារដែលអ៊ំសនវិចខ្ចប់មក ដាក់ឲ្យវីនធើញាុំ
«នៅទីនេះជាមួយអូនហើយ ចំាយើងទៅវិញទងអស់គ្នាណា»
«មិនកើតទេដឹង»
«មិចក៏ថាមិនកើត»
«ខ្លាចអ៊ំថាបងគេចពីការងារ ហើយនៅទីនេះឲ្យបងធ្វើអី»
«មិនធ្វើអីទេ អង្គុយមើលអូនធ្វើការទៅបានហើយ»
«ស្លាប់ហើយឲ្យបងអង្គុយមើលអូនធ្វើការ បងប្រាកដជាអផ្សុកមិនខាន»
«នៅជាមួយអូនទៅណា» នាងតូចកើយស្មាគេ អង្រួនដៃគេតិចៗ និងធ្វើភ្នែកភ្លឹសៗដាក់គេ ។ ទឹកមុខការីណាសញ្ចឹងគិតបន្តិច
«ក៏បានដែល ដើម្បីអូន»
«គួរឲ្យស្រលាញ់មែន» វីនធើងើយទៅថើបថ្ពាល់ការីណា
«ឆាប់ញាុំទៅ»ការីណា
«ទទួលបញ្ជា» និយាយរួចវីនធើចាត់ការអាហារដែលនៅនឹងមុខខ្លួន។
YOU ARE READING
រឿង បម្រើស្នេហ៍ម្ចាស់ស្រី
Fantasyវីនធើ គីម ជាអ្នកមានវ័យក្មេងម្នាក់ដែលនរណាក៏ស្គាល់នាងថាជាអ្នកជំនួញមួយរូបដែលមានសម្រស់ស្រស់ស្អាតមានអ្នកតាមស្រលាញ់ច្រើន ឆ្នើងឆ្នៃ មិនសូម្បីយកភ្នែកមើលបុរសណាម្នាក់ឡើយមិនថាបុរសនោះស្អាត សង្ហា មាន សាកសមនឹងនាងក៏នាងមិនស្រលាញ់គេវិញដែរ តែបែរជាលង់ស្រលាញ់នឹងកូនឈ្នួ...