មកដល់ផ្សារទំនើបវីនបាននាំរីនមកហាងសក់សម្លៀកបំពាក់ទាន់សម័យដែលមានតម្លៃថ្លៃចូលមកដល់ហាងវីនធើរើសបានខោអាវពីរបីឈុតហើយហុចឲ្យការីណា
«ណេះយកទៅលទៅ»
«ខ្ញុំ..ខ្ញុំមិនត្រូវការទេអ្នកនាង»«ឆាប់យកទៅលរឲ្យលឿនទៅ»
«តែខ្ញុំគ្មានលុយទិញវាទេ»
«យើងជាអ្នកចេញលុយឲ្យតាស ឆាប់ទៅលទៅ»
«កុំចំណាយលើខ្ញុំច្រើនអី»
«ឯងចង់ឲ្យយើងខឹងមែនទេ»វីនរាងដំឡើងសម្លេងបន្តិច
«អត់ទេអ្នកនាង»
«ចឹងឆាប់យកទៅលរទៅ»«ចាស » ការីណាទទួលឈុតពីដៃវីនធើទាំងមិនចង់លរួចរាល់វីនបានទៅគិតលុយរួចហុតឈុតទាំងនោះឲ្យទៅរីន
«អ្នកនាងទិញឲ្យខ្ញុំធ្វើអីទៅ»ដើរបណ្តើរការីណាសួរទៅកាន់វីនបណ្តើរ
«យើងទិញអោយក៏យកទៅកុំរឿងច្រើនពេក»
«អ្នកនាងចង់ទៅណាទៀត»
«យើងឃ្លានចង់ទៅរកអីញាុំ»
«ចឹងខ្ញុំទៅចាំអ្នកនាងនៅឡានក៏បាន»
«ឯងមិនឃ្លានទេហ៎»
«អត់ទេ»និយាយមិនទាន់រួចពីមាត់ផងពោះរីនក៏ចាប់ផ្តើមកូរឡើង
«មាត់មិនឃ្លានតែក្រពះឯងឃ្លានហើយ»
ការីណាលើកដៃអេះក្បាលបែបអៀន«ឆាប់ទៅរកអីញាុំទៅ តោះ»វីនធើទាញដៃការីណាអូសទៅរកកន្លែងគេលក់របស់ញាុំ។មកដល់កន្លែងហាងលក់អាហារមួយកន្លែងវីនធើបានចាប់សា្មឲ្យរីនអង្គុយនៅលើកៅអី រួចខ្លួនក៏អង្គុយនៅទល់មុខនឹងគេ វីនធើបានហៅបុគ្គលកម្មង់អាហារ។
«អ្នកនាងញាុំម្នាក់ឯងទៅ ខ្ញុំអាចញាុំអាហារនៅផ្ទះបានណា»
«ញាុំម្នាក់ឯងមិចនឹងឆ្ងាញ់ទៅ កុំបដិសេធនឹងបំណងល្អយើងអីណា»
ការីណាមិនបានតបនឹងវីនធើបានត្រឹមតែងក់ក្បាលជាការយល់ព្រម។ មួយសន្ទុះក្រោយមកបុគ្គលបានលើកអាហារមកដាក់នៅលើតុ«អ្នកនាងកម្មង់អីក៏ច្រើនម្លេសញាុំមិចនឹងអស់ទៅ»
«បើញុំាមិនអស់ក៏ទុកចោលទៅ»វីនធើនិយាយបែបហីៗ
«អ្នកនាងមិនស្តាយទេឬ»«អត់ទេ បើឯងស្តាយក៏ញុាំឲ្យអស់ទៅឆាប់ញាុំទៅ»
មិនចង់បូបាច់យូរនាងបានចាប់អាហារដាក់ចូលចានគេនឹងប្រាប់ឲ្យគេញាុំ។ ការីណាបានចាប់អាហារដាក់ចូលមាត់ព្រោះពេលនេះនាងក៏ឃ្លានដែរ។«យ៉ាងមិចដែលឆ្ងាញ់ទេ»
«ចាស ឆ្ងាញ់»
«បើឆ្ងាញ់ញាុំឲ្យច្រើនៗទៅ»
វីនញញឹមដាក់រីន និងចាប់ម្ហូបដាក់ចានគេបន្ថែម
«អ្នកនាងក៏ញាុំដែលទៅ»ការីណាឃើញវីនធើចាប់អាហារដាក់ចូលចានខ្លួននាងក៏ចាប់ឲ្យវីនវិញ ។ វីនធើមិនមាត់តែចាប់ម្ហូបដែលការីណាចាប់ដាក់ចូលក្នុងមាត់ទាំងអារម្មណ៍ល្អ។ ពេលញាុំអាហាររួចរាល់វីនបាននាំរីនដើរលេងជុំវិញផ្សារទំនើបយ៉ាងសប្បាយរីករាយ។
ម្ដងនេះតិចពេកចាំស្អែកសងវិញ.... 🙃💖
YOU ARE READING
រឿង បម្រើស្នេហ៍ម្ចាស់ស្រី
Fantasiaវីនធើ គីម ជាអ្នកមានវ័យក្មេងម្នាក់ដែលនរណាក៏ស្គាល់នាងថាជាអ្នកជំនួញមួយរូបដែលមានសម្រស់ស្រស់ស្អាតមានអ្នកតាមស្រលាញ់ច្រើន ឆ្នើងឆ្នៃ មិនសូម្បីយកភ្នែកមើលបុរសណាម្នាក់ឡើយមិនថាបុរសនោះស្អាត សង្ហា មាន សាកសមនឹងនាងក៏នាងមិនស្រលាញ់គេវិញដែរ តែបែរជាលង់ស្រលាញ់នឹងកូនឈ្នួ...