យប់ម៉ោង12🌌មិនឃើញការីណាមករកខ្លួន នាងតូចគេងមិនលក់ក៏សម្រេចចិត្តចុះទៅក្រោក រកការីណាដល់បន្ទប់គេងរបស់គេតែម្តង។ មកដល់មុខបន្ទប់គេនាងរុញទ្វារសាកមើលឃើញថាមិនចាក់សោរនាងដើរចូលទៅខាងក្នុងតែម្តង។ ចូលមកដល់មិនឃើញការីណាឮសម្លេងនៅក្នុងបន្ទប់ទឹកដូចមានមនុស្សកំពុងងូតទឹក នាងសម្រេចចិត្តអង្គុយចាំគេនៅលើពូករបស់គេតែម្តងទៅ។ មួយសន្ទុះក្រោយមកការីណាចេញពីបន្ទប់ដោយស្លៀកពាក់ឈុតគេងយប់ ចេញមកឃើញវីនធើអង្គុយនៅលើគ្រែគេរាងភ្ញាក់បន្តិចដែល
«នេះមិនទាន់គេងទេឬ»
«គ្មានបងគេងឱបអូនគេងមិនលក់ទេ»ដើរមកឱបបែបម្ញិកម្ញក់
«មិចក៏ពីមុនគេងម្នាក់ឯងបានហាស»
«ពីមុខផ្សេងឥឡូវផ្សឹង»
«បានហើយឆាប់ចូលគេងទៅ យប់ជ្រៅហើយ»
«ត្រូវហើយ បងធ្វើអីបានជាងូតទឹកយប់ជ្រៅម្លេស»
«គឺបងមានការងារដែលត្រូវធ្វើបង្ហើយ»
«នេះអ៊ំសនប្រើបងដល់ម្លឹងផង»
«មិនមែនទេ គ្រាន់តែបងចង់ធ្វើឲ្យហើយប៉ុណ្ណោះ»
«…..»
«តោះឆាប់ចូលគេងទៅ» ការីណាចាប់លើកបីវីនធើដាក់លើគ្រែខ្លួនរួចគេក៏ឡើងតាមក្រោយ។ ដោយវីនធើកើយលើទ្រូការីណាដៃឱបគេយ៉ាងណែន ចំណែកដៃគេឱបនាងវិញដូចគ្នា
«នៅក្នុរង្វង់ដៃបងពិតជាកក់ក្តៅណាស់»
«សុបិន្តល្អណាក្មេងឌឺរបស់បង» បបូមាត់ក្រាស់ថើបថ្ងាស់នាងមួយខ្សឺត
«សុបិន្តល្អដូចគ្នាណា»
គេទាំងពីរសំងំគេងលក់រៀងៗខ្លួនដោយមានក្តីសុខ។ មិនថានៅកន្លែងណាទីណាយើងអាចបង្កើតក្តីសុខជាមួយមនុស្សដែលឯងស្រលាញ់បានទាំងអស់នឹង។ព្រឹកឡើង⛅⛅
ការីណា ភ្ញាក់ពីដំណេកមុនវីនធើ និងបានដកដៃចេញពីនាងយឺតៗព្រោះតែខ្លាចរំខានដល់ដំណេកដ៏ស្កប់ស្កល់របស់នាង
«គេងលក់បែបនេះរឹតតែស្អាត»
បបូរមាត់ក្រាស់ប្រថាប់លើថ្ងាស់នាងមួយខ្សឺត
«អ៊ឹម»
នៅពេលមានអ្នករំខានខ្លួនវីនអើវាសដៃចេញ រើខ្លួនគេងបែបខ្នងទៅម្ខាង។ ឃើញបែបនេះការីណាញញឹម រួចចុះគ្រែសំដៅទៅបន្ទប់ទឹក រៀបចំខ្លួនចេញទៅធ្វើការតាមទម្លាប់របស់ខ្លួន។
ម៉ោងប្រហែលជាង8 ត្របកភ្នែកស្តើងចាប់ផ្តើមកម្រើក ដៃរាវរកអ្នកដែលខ្លួនគេងឱបយប់មិញតែរកប៉ះ នាងក៏បើកភ្នែកមើល
«ក្រោកលឿនម្លេស» មាត់រអ៊ូបណ្តើរ យោងខ្លួនក្រោកបណ្តើរ។ កាយតូចចុះពីក្រោកមកបើកទ្វារមើលឆ្វេងមើលស្តាំ ឃើញថាគ្មានមនុស្ស ទើបចេញពីបន្ទប់សំដៅទៅផ្ទះបាយ ចង់ដឹងថាគេនៅផ្ទះបាយមែនទេ
YOU ARE READING
រឿង បម្រើស្នេហ៍ម្ចាស់ស្រី
Fantasiaវីនធើ គីម ជាអ្នកមានវ័យក្មេងម្នាក់ដែលនរណាក៏ស្គាល់នាងថាជាអ្នកជំនួញមួយរូបដែលមានសម្រស់ស្រស់ស្អាតមានអ្នកតាមស្រលាញ់ច្រើន ឆ្នើងឆ្នៃ មិនសូម្បីយកភ្នែកមើលបុរសណាម្នាក់ឡើយមិនថាបុរសនោះស្អាត សង្ហា មាន សាកសមនឹងនាងក៏នាងមិនស្រលាញ់គេវិញដែរ តែបែរជាលង់ស្រលាញ់នឹងកូនឈ្នួ...