អានដោយការទទួលខុសត្រូវ🙏វីនធើនិងការីណាបានត្រឡប់មកផ្ទះព្រមគ្នា ដោយពួកគេជិះឡានមកជាមួយគ្នា។ ពេលមកដល់គេដើរសំដៅទៅរកបន្ទប់គេងខ្លួនទំាងចុករួយស្មា ព្រោះគេអង្គុយមើលវីនធើធ្វើការឡើងពាក់កណ្តាលថ្ងៃ
«ហេតុអីបងទៅយូរម្លេស» យូណានិយាយបង្អាក់ដំណើរការីណា
«អូ! អ្នកនាងមានការងារឲ្យបងធ្វើនៅកន្លែងធ្វើការរបស់គាត់»
«បងចេះធ្វើការបែបនេះដែលមែនទេ» យូណានិយាយដោយភ្ញាក់ផ្អើល
«បែបមែនការងារសល់អ្នកនាងធ្វើទេ»
«អោ ចឹងការងារអីទៅ»
«គឺបោះជូតសម្អាត កន្លែងធ្វើការនឹងណា»
«ចុះទីនោះគ្មានអ្នកអនាម័យគេហ៎ បានជាគាត់ឲ្យបងធ្វើចឹង»
«មានតែគេសុំច្បាប់នឹងណា»
«អូ »
«នេះយូណាមានការអីជាមួយបងមែនទេ»
«ខ្ញុំយកអានេះមកឲ្យបង» នាងហុចប្រអប់មួយឲ្យទៅការីណា ទឹកមុខនាងបែបអឹមអៀន
«ជាអីនឹង» ដៃការីណាទទួលប្រអប់ពីយូណាទំាងទឹកមុខងឿឆ្ងល់
«បងបើកមើលទៅ»ការីណាបើកប្រអប់នេះមើល អ្វីដែលគេឃើញនៅក្នុងនោះគឺជាកន្សែងបង់ក
«ជិតដល់រដូវរងារហើយ ចឹងខ្ញុំចាក់វាឲ្យបង»
«អគុណ យូណាច្រើនហើយ» ការីណាញញឹមដាក់យូណាធ្វើឲ្យបេះដូងនាងសឹងតែហោះចេញមកក្រៅទៅហើយ
«ចាស មិនអី»
«ខ្ញុំសុំទៅងូតទឹកសិនហើយណា ស្អិតខ្លួនណាស់»
«ចាស តាមស្រួល»យូណាញញឹមតាមមើលដំណើការីណាដើរចេញទៅ ទំាងរំភើប
«មនុស្សអីញញឹមស្អាតយ៉ាងនេះ» និយាយបណ្តើរឱបដៃខ្លួនញញឹមបណ្តើរ។
ចូលមកដល់ក្នុងបន្ទប់ការីណាទុកប្រអប់ដែលយូណាឲ្យដាក់នៅលើតុ ដោយមិនរវីរវល់ សប្បាយអរនឹងទឹកចិត្តរបស់យូណាសោះ ព្រោះថាគេមិនបានចាប់អារម្មណ៍នឹងនាងទេ មនុស្សដែលគេស្រលាញ់ ចង់បានគឺវីនធើតែម្នាក់ប៉ុណ្ណោះ។ គេមិនឲ្យវីនធើទៅអ្នកណាជាដាច់ខាត អ្វីដែលគេចង់បានត្រូវតែបាន តំាងពីតូចមកគេគ្មានពាក្យថាបរាជ័យក្នុងជីវិតគេនោះទេ។+បន្ទប់គេងវីនធើ
វីនធើឡើងមកដល់បន្ទប់ខ្លួននាងក៏រៀបចំងូតទឹកជម្រះកាយ រួចដើរទៅបន្ទប់ធ្វើការរបស់ខ្លួន។ នាងត្រូវពិនិត្យឯកសាដែលនៅសល់ ត្រូវជួបជាមួយនៅស្អែកនេះ
«អ្នកនាង នេះទឹកដោះគោក្តៅ»
អ៊ំសនលើកទឹកដោះគោឲ្យវីនធើនៅបន្ទប់ធ្វើការរបស់នាង
«ចាស អគុណអ៊ំ» នាងងើបពីឯកសារមើលទៅគាត់ទំាងស្នាមញញឹម
«កុំខំធ្វើការពេកអ្នកនាង ប្រយត្ន័ឈឺ» គាត់បារម្ភពីវីនធើ គាត់ទុកនាងដូចជាកូនព្រោះគាត់មើលថែរតំាងពីវីនធើនៅតូចម្លេស
«ចាស អ៊ំខ្ញុំពិនិត្យបន្តិចទៀតសិន»
«ចាស ចឹងអ៊ំទៅសិនហើយ »
«ចាស »
YOU ARE READING
រឿង បម្រើស្នេហ៍ម្ចាស់ស្រី
Fantasyវីនធើ គីម ជាអ្នកមានវ័យក្មេងម្នាក់ដែលនរណាក៏ស្គាល់នាងថាជាអ្នកជំនួញមួយរូបដែលមានសម្រស់ស្រស់ស្អាតមានអ្នកតាមស្រលាញ់ច្រើន ឆ្នើងឆ្នៃ មិនសូម្បីយកភ្នែកមើលបុរសណាម្នាក់ឡើយមិនថាបុរសនោះស្អាត សង្ហា មាន សាកសមនឹងនាងក៏នាងមិនស្រលាញ់គេវិញដែរ តែបែរជាលង់ស្រលាញ់នឹងកូនឈ្នួ...