~នាពេលអាធ្រាតតាមផ្លូវដ៏ស្ងាត់ជ្រងុំបំភ្លឺទៅដោយបង្គោលភ្លើងដែលបំពាក់តាមផ្លូវជាជួរ បានបញ្ចាំងអោយឃើញនារីមួយរូបកំពុងតែដើរតាមគែបផ្លូវតែម្នាក់ឯង ក្នុងសភាពមួរម៉ៅ ក្ដៅមិនស្រណុកចិត្ត មិនដឹងថាទៅជួបនឹងអ្វីមកទេ....--Arisa វ័យ20ឆ្នាំជានារីដែលមានចរឹកhigh highឆ្នាស់ឆ្នើម ប៉ះរលាកហើយក៏ធ្លាប់ជាស្រីស្អាតប្រចាំសាលាផងដែរកាលនាងនៅរៀន បើនិយាយពីរឿងសង្សារវិញ សឹងតែថាមួយអាទិត្យដូរម្ដងទៅហើយ បែកមួយយកមួយទៀត នាងមិនបានខ្វល់ឮទៅទ្រអ្នកណានាំតែឈឺក្បាលនោះទេ ព្រោះថាមិនខ្វះទេអ្នកដែលចង់បាននាង...
ទោះបីជាArisaនាងមានសង្សារច្រើនក៏ពិតមែនតែនាងមិនដែលអោយអ្នកណាប៉ះពាល់ខ្លួននាងទេ បានត្រឹមតែអោបចាប់ដៃបន្តិចបន្តួចតែប៉ុណ្ណឹង
ហើយមូលហេតុដែលនាងដើរលើផ្លូវតែឯងបែបនេះក៏ព្រោះតែសង្សាររបស់នាងចង់ចាប់ស៉ីគ្រឿងក្នុងនេះឯងទើបបានជាសុខចិត្តចុះពីលើឡានមក--
តែមួយសន្ទុះក្រោយមិនមែនមានតែarisaម្នាក់ទេដែរនៅលើផ្លូវនេះតែឯង តែក៏មានឡានទំនើបខ្មៅក្រិបមួយគ្រឿងដែលបើកដោយកម្លោះសង្ហារសាវាRishimura rikiផងដែរ
--កម្លោះRishimura riki វ័យ24ឆ្នាំ មានគ្រប់សព្វបែបយ៉ាងមិនខ្វះចន្លោះត្រង់ណាតាំងតែពីតូច មិនថាលុយ ឡាន ផ្ទះសម្បែងនៅគ្រប់កន្លុកកន្លៀត ថែមទាំងកើតមកជាមួយរាងដ៏សង្ហារសាច់ដុំកង់ៗបែបនេះ កាន់តែនាំអោយនាយឈ្លក់វង្វេងនឹងភ្លើងពណ៌ជីវិតមួយនេះហើយ
ត្រឹមតែវ័យប៉ុណ្ណេះ នាយស្គាល់និងបានឆ្លងកាត់គ្រប់រសជាតិជីវិតទៅហើយ ជួបគ្រប់សព្វបែបយ៉ាងមានទាំង ត្រូវស្រីបោកងើបមកវិញអស់រលីងពីហោប៉ៅ ជូរចត់ញ៉ែប៉ះសង្សារគេ តែមិនថ្វីមនុស្សដូចrishimura rikiនៅតែមានភាពជឿជាក់ជានិច្ច--
ឡានរបស់អ្នកកម្លោះ មិនព្រមបន្ថែមល្បឿនបើកទៅបន្តទេក្រោយពីបាន បើកមកពីផ្លូវឆ្ងាយរាប់រយគីឡូម៉ែត្រហើយ
បែរជាមកបង្អង់ដំណើរមួយៗត្រសងជាមួយនាងទៅវិញ....«អ្នកនាងត្រូវការអ្នកជូនទៅផ្ទះទេ!!ឡានខ្ងុំទំនេរណា៎ដឹកមិនយកលុយទេប្រាប់ទៅ» កម្លោះrishimura riki ក្រោយឃើញស្រីស្អាតដែលដើរតាមផ្លូវតែឯងហើយ ក្នុងនាមជាសុភាពបុរស បើជិះទៅផុតមិនសួរនាំវាមិនសម
«ចាស! មិនអីទេលោកក្រែងចិត្តលោកហើយខ្ញុំមិនហ៊ានទេ...»arisa ក្រោយងាកទៅឃើញឡានទំនើប និងបើកដោយកម្លោះសង្ហារ ក្នុងចិត្តនេះចង់តែលោតចូលក្នុងឡានតែម្ដងទេ ព្រោះថាបុរសដែលនាងបានទាក់ទងកន្លងមក មិនបានមួយចំណិតកម្លោះម្នាក់នេះផង តែខំទប់អារម្មណ៍មិនចង់អោយគេដឹងពីចរឹកនាង ខ្លាចគេគិតនាងជាមនុស្សស្រីចិត្តងាយ វាយឮកម្ដងទៅវាមិនអស់ប៉ុន្មានទេបើគេចង់បាននាងមែនប្រកដជាហៅនាងឡើងឡានទាល់តែបានមិនខាន
«មិនអីទេអ្នកនាងសុភាពបុរសដូចខ្ញុំពេញចិត្តនឹងជួយ...ណាមួយផ្លូវស្ងាត់អ្នកនាងស្អាតអីចឹងមកដើរតែឯងគ្រោះថ្នាក់ណាស់!» ដូចការគិតរបស់នាងមែន ស្ទួចបានត្រីធំហើយតែប៉ុណ្ណេះ
«ចឹងក៏បានដែរ...លោកហៅហើយបើមិនទៅវាមិនសម ណាមួយទៅនេះក៏ស្ងាត់មែន គួរអោយខ្លាចណាស់!!»
Arisaធ្វើឮកពារដូចជាចាប់ផ្ដើមខ្លាចនៅតាមផ្លូវ យកដៃទាំងពីរខ្ទប់ទ្រូង អង្គុយចុះមួយកន្លែង ដែលតម្រូវអោយrikiត្រូវឈប់ឡានបើកទ្វាចុះមក....
«អ្នកនាងមិនអីទេមែនទេ....ក្រោកមកខ្ញុំជូនទៅផ្ទះ!!»
*មិចក៏នាងទើបមកខ្លាចពេលនេះត្រង់ដើរម្នាក់ឯងយូរហើយមិចមិនខ្លាច??*ចម្ងល់នៅក្នុងខួរក្បាលrikiបានលោតចេញមកធ្វើអោយមានសញ្ញាសួរពេញក្បាលនាយតែក៏មិនអាចស្មានចិត្តarisaបានដែរ
[To be continued...]
Write by Nikk
YOU ARE READING
||--ភ្លើងរាត្រី🔥🌃--||[Completed]
Short Story**𝑨𝒓𝒊𝒔𝒂 𝑳𝒐𝒓𝒆𝒆𝒏𝒂 (𝟐𝟎𝒚) **𝑹𝒊𝒌𝒊 𝑹𝒊𝒔𝒉𝒊𝒎𝒖𝒓𝒂 (𝟐𝟒𝒚) ប្រភេទរឿងខ្លី~