*6ខែក្រោយមក
Arisaនាងបានបំភ្លេចរឿងចាស់ៗដែលឥតប្រយោជន៍ចោលអស់ហើយ ហើយក៏បានមកនៅផ្ទះថ្មីដែលទើបនឹងទិញមិនឆ្ងាយពីផ្ទះleyrinប៉ុន្មានល្មមអាចដើរទៅមកដល់
នាងបានកែចរិកម្ដងទៀតក្រោយពីដឹងថានាងមិនមែនខ្លួនមួយទៀត ទើបត្រូវទទួលស្គាល់ការពិតផ្លាស់ប្ដូរចិត្តគំនិតមកជាចាស់ទុំក្រោយពីការជ្រុលខ្លួនខុសមួយពេល
រាល់ថ្ងៃនេះមានអ្នកចាំទំនុកបម្រុងនាងសឹងតែគ្រប់ពេលមិនថារបស់ប៉ូវកម្លាំងសុខភាពរាងកាយគឺមិត្តសំណប់តែងតែទិញមកផ្ញើរជានិច្ច ព្រោះខ្លួននាងផ្ទាល់មិនសូវបានចេញទៅណាទេនៅតែផ្ទះធ្វើការជាមួយកំព្យូទ័រល្មមអាចរកចំណូលរស់នៅបានគួរសម
«នេះឯងញុាំផ្លែឈើសិនទៅ គ្នាទៅផ្សារមិញឃើញល្អចេះតែទិញមកផ្ញើរទៅ»ព្រលឹមថ្ងៃជ្រេleyrinបានយកផ្លែឡើមកផ្ញើarisaដូចសប់មួយដង
«អរគុណហើយ!ធ្វើចឹងរាល់ថ្ងៃឯងមិនធុញខ្លះទេអ្ហី!»
«មិនអីទេ!គ្នាមានពួកម៉ាកតែមួយត្រូវមើលថែបន្តិចហើយ តែថាបន្តិចទៀតនឹងមានក្មួយថែមម្នាក់ទៀតកុំអោយស្ងាត់ ហាហាៗ...»ពួកគេទាំងពីក៏នាំគ្នាសើចដោយមិនបានគិតអីច្រើន
«អ៎េ!គ្នាជិះម៉ូតូមកមិញដូចឃើញឡានប្រហែលៗចតនៅក្បែរៗផ្ទះឯងនេះ»arisaរៀបនឹងងើបយកផ្លែឈើទៅចិតleyrinក៏សួរបង្អាក់
«ឡានរបស់ផ្ទះគេម្ដុំៗទេដឹង!»
«បើនៅម្ដុំនេះមែនឃើញរាល់ថ្ងៃបាត់ហើយឯង គ្នាជិះម៉ូតូសឹងតែសឹកផ្លូវទៅហើយម្ងៃៗ!»
«អឺ!ហើយមកសួរគ្នាមិចនឹងដឹងបើនៅតែក្នុងផ្ទះដែរនឹងម្ងៃៗ»
«តិចឡានរបស់អាប៉ិរោគចិត្តនោះទៅ!!»leyrinរអិលមាត់និយាយឡើងភ្លាមៗ មិនបានដឹងអារម្មណ៍arisaនៅពេលនេះ
«ឯងកុំរំលឹកពីគេទៀត! គ្រាន់តែរឿងកូនមួយនេះគ្នាសឹងតែបញ្ចប់ជីវិតប៉ុន្មានដងហើយល្មមអាចទទួលយកការពិតបាន»
«អូខេ!ឈប់និយាយក៏បាន»
«អ៎េ!គ្នាទៅផ្ទះសិនហើយប្រញាប់ខ្លាចបងមកមិនឃើញយើងនៅផ្ទះ បើមានការអីខលមកណា៎»
YOU ARE READING
||--ភ្លើងរាត្រី🔥🌃--||[Completed]
Short Story**𝑨𝒓𝒊𝒔𝒂 𝑳𝒐𝒓𝒆𝒆𝒏𝒂 (𝟐𝟎𝒚) **𝑹𝒊𝒌𝒊 𝑹𝒊𝒔𝒉𝒊𝒎𝒖𝒓𝒂 (𝟐𝟒𝒚) ប្រភេទរឿងខ្លី~