«leyrinបើកទ្វារ!! គ្នាមកដល់ហើយ»
«អឺៗ!!....ទៅហើយយ»leyrinក៏បានបិទទូរសព្ទចុះហើយដើរទៅបើកទ្វារអោយarisa
«ឯងនេះ!!...ចង់មកក៏មកគ្មានដឹងយប់ថ្ងៃស្អីទេ ហើយមានរឿងស្អីបានប្រញាប់ទាំងកណ្ដាលយប់ហ្នឹង!!»
«ចូលក្នុងៗ!!..ចាំគ្នាប្រាប់»arisaរុញleyrin ចូលទៅក្នុងផ្ទះវិញ រួចក៏បិទទ្វារ....
អ្នកទាំងពីរបានចូលមកដល់ក្នុងផ្ទះហើយ arisaបានរៀបរាប់មូលហេតុទាំងអស់ដែលខ្លួននាងសម្រេចចិត្តចេញពីផ្ទះមករស់នៅក្រៅបែបនេះអោយទៅកំពូលមិត្តបានដឹង....
Skip>>
*Now
ក្រឡេកមកមើលនៅឯក្នុងខុនដូនៃអគារ ដ៏ស្កឹមស្កៃមួយ បរិយាកាសបែបត្រជាក់ៗ ពន្លឺតិចៗចាំងចូលបង្អួចកញ្ចក់ ហើយក៏ជាពេលវេលាដែលសាកសម សម្រាប់គូស្នេហ៍មួយគូដែលកំពុងតែគេងឱបគ្នាយ៉ាងស្អិតរមួត ក្នុងសភាពក្រីក្រគ្មានសូម្បីតែសាច់ក្រណាត់តូចមួយសម្រាប់បិតបាំងតំបន់ហាមឃាត់....
ពេលវេលាកន្លងបានបន្តិចបុរសដែលជាដៃគូបានងើបឡើងទៅសម្អាតរាងកាយដែលបានប្រឡូកប្រឡាក់កាលពីយប់មិញ រួចត្រឡប់មក វិញក្នុងសភាពសង្ហារឥតទាស់ដូចដើម អង្គុយលើសាឡុងចុចទូរសព្ទធ្វើមិនដឹង....
*1h later
«បង!!....ក្រោកចោលអូនទៀតហើយយ!!» lilin ដែលត្រូវជាសង្សារពេលបច្ចុប្បន្នរបស់rikiតែមិនដឹងថាជាទីប៉ុន្មានទេ...
«មកពីអូនឯងហ្នឹង!...គេងយូរធ្វើអីបើនៅតែបន្តិចទៀតបងទៅមុនកុំថាមិនបានប្រាប់»
«ប្រញាប់រៀបចំខ្លួនទៅ បងជូនទៅផ្ទះប្រយ័ត្នម៉ាក់មើលផ្លូវ!!»
«គាត់មិនមើលផ្លូវស្រាប់ហើយ ព្រោះមុនមកអូនប្រាប់គាត់រួចហើយ...»
«បើចឹងល្អហើយ!!ឆាប់ទៅ»
«តែអូន....»
«ឆាប់ទៅអូន!!បងក៏មានការងារត្រូវធ្វើដែរ»
«អ្ហឹម!...ចឹងក៏បានដែរ»
បន្ទាប់ពីlilinបានរៀបចំខ្លួនស្លៀកពាក់រួចហើយ rikiក៏បានជូននាងទៅផ្ទះហើយក៏បន្តកិច្ចការដែលត្រូវធ្វើទៅ....
*ពេលល្ងាច
ពេលដែល rikiមកដល់ខុនដូភ្លាមក៏បានផ្ញើសារទៅarisa បបួលនាងទៅញ៉ាំអាហារពេលល្ងាច ព្រោះគេមិនអាចអោយចំណីផុតពីមាត់ទេត្រូវតែចាប់អោយបាននៅយប់នេះ...
ឯarisaវិញគ្រាន់តែឃើញrikiផ្ញើសារមកភ្លាមក៏ប្រញាប់មកនិយាយជាមួយleyrinដែលអង្គុយក្បែរហ្នឹង
«ឯងជួយគិតគ្នារឿងមួយមើល៎...»
«រឿងអី!..»
«គឺមានគេមកបបួលទៅគ្នាdinnerយប់ហ្នឹង!!»
«គ្រាន់រឿងប៉ិននឹងហ្នឹង!! រាល់ដងគ្មានឃើញមកនិយាយប្រាប់យើងចឹងទេ ពេលខ្លះមកវិញថតរូបឌឺទៀត... ឯងក្ដៅខ្លួនទេអ្ហី!!»
«មិនមែនទេ!! តែម្ដងនេះគេជាប្រុសស្អាតឯង បើយល់ព្រមលឿនពេក តិចគេថាគ្នាចិត្តងាយទៅ»
«ឯងចេះគិតបែបនេះពីកាលហាស៎!! ចង់ប្ដូរចរិតមកជាស្រីរមទម្យវិញអី!!»
«នែ៎ឯង!! អោយមកជួយគិតមិនមែនសកអោយវិញទេ!»
«អឺៗ!!..ឈប់ក៏បាន ហើយឯងគិតមិចចំពោះគេ»
«មើលទៅគេសង្ហារក៏សង្ហារមានក៏មាន បើបានជាគូរជីវិតមិនដឹងល្អយ៉ាងណាទេ...»arisaនិយាយបណ្ដើរស្រមៃដល់ពេលដែលនាងបានចូលរោងការជាមួយrikiបាត់ទៅហើយ
*ឌឹប!!សម្លេងដាក់មួយដៃចំស្មាពីleyrinទៅកាន់មិត្តកុំអោយស្រមៃហួសហេតុពេក គ្រាន់តែគេផ្ញើសារមកហៅទៅdinnerសោះធ្វើដូចគេផ្ញើសារមកសុំរៀបការ....
«ឯងច្បាស់ហើយថាចង់បានគេមែន!! មិនមែនគ្រាន់តែអារម្មណ៍មួយឆាវរបស់ឯង»
«គ្នាគិតច្បាស់ហើយ ព្រោះមើលទៅគេជាសុភាពបុរសចេះបារម្ភយកចិត្តទុកដាក់ពីគ្នា....និយាយអោយចំទៅគឺត្រូវtypeរបស់គ្នាតែម្ដង!»
«អោយតែមិត្តពេញចិត្តអីគ្នាគាំទ្រ តែបើគេបោកកុំមករកគ្នាអីមិនទទួលទេវើយ!»
«ទៅយើងដឹងហើយ!!តែធ្វើមិចចាប់គេអោយបានឯង!»
«មោះ!!...បើឯងចង់ហើយចាំគ្នាប្រាប់»leyrinអោនទៅខ្សិបប្រាប់arisaពីគំនិតដែលនាងបានគិត
«នេះឯងឆ្កួតទេហី!!....រឿងចឹងៗគ្នាមិនហ៊ានទេ ប្រយ័ត្នចំណេះជិះកឯងខ្មាសគេមិនដឹងយកមុខទុកឯណាទេ!»
[To be continued...]
Write by Nikk
______________________
សាកទាយមើលleyrinមានគំនិតអីប្រាប់ទៅarisa??
ទាយត្រូវpart5adminសរសេរអោយវែង💜😚
YOU ARE READING
||--ភ្លើងរាត្រី🔥🌃--||[Completed]
Storie brevi**𝑨𝒓𝒊𝒔𝒂 𝑳𝒐𝒓𝒆𝒆𝒏𝒂 (𝟐𝟎𝒚) **𝑹𝒊𝒌𝒊 𝑹𝒊𝒔𝒉𝒊𝒎𝒖𝒓𝒂 (𝟐𝟒𝒚) ប្រភេទរឿងខ្លី~