Part2||ចាប់ចិត្ត

275 9 4
                                    


«ចាសមិនអីទេ!...គឺខ្ញុំភ្លេចគិតថាទីនេះស្ងាត់រវល់តែមួរម៉ៅនឹងរឿងតិចតួច»arisaនិយាយទាំងងើយសម្លឹងទៅrikiមិនដាក់ភ្នែកសោះ រូបរាងសង្ហារស្តង់ដារខ្ពស់ស្រឡះ បានមកឈរនៅនឹងមុខបែបនេះមើលយូរប៉ុណ្ណាក៏មិនជិនណាយដែរ
*មិចក៏សង្ហារអីយ៉ាងនេះ ដូចជាព្រះរាជបុត្រជិះឡានស្ព័រមកជួយព្រះនាងហើយតើនេះ!*

«អញ្ជើញអ្នកនាង»rikiអោយទៅកៀកដៃarisaឡើងមក ព្រោះគិតថាត្រូវធ្វើជាសុភាពបុរសអោយពេញទី ទើបអាចទាក់ចិត្តនារីៗបានស្រួល

ឯarisaវិញបានព្រះរាជបុត្រមកនាំឡើងឡានស្ព័របែបនេះក្នុងចិត្តស្គុះស្គាយលើសផ្កាក្នុងសួនទៅទៀត ញញឹមបិទមាត់លែងជិតហើយ

មកដល់លើឡានភ្លាម rikiបានឈោងទៅទាញខ្សែក្រវ៉ាតដាក់អោយarisa តែភ្លាមនោះក្រខ្សែភ្នែកដ៏ព្រានរបស់rikiបានបាញ់ទម្លុះចូលក្នុងកែវភ្នែកស្រទន់របស់arisa សឹងតែធ្វើអោយនាងជ្រែកដី ឡើងទៅលើមេឃអោយផុតទេ នាងគិតថាខ្លួនឯងសាវាហើយតែមិននឹកស្មានថាrikiលើសនាង10ដងឯណោះ

មិនចាំអោយrikiប្រើខ្សែភ្នែកសណ្ដំយូរarisaនាងបានងាយមុខចេញទៅកញ្ចក់ បើតែបែបនេះយូរៗនាងប្រហែលជាគាំងបេះដូងស្លាប់មុននឹងបានប្ដីសង្ហារបែបនេះហើយ

«លោកប្រុងជូនខ្ញុំទៅណាដែរ!»

«គឺជូនអ្នកនាងទៅផ្ទះនឹងឯង»

«លោកស្គាល់ផ្ទះខ្ញុំដែរ?...»

«ខ្ញុំមិចនឹងស្គាល់ទៅផ្ទះរបស់អ្នកនាងទៅ...សូម្បីតែឈ្មោះមិនស្គាល់ផង»

«អ៎រ..ខ្ញុំArisa loreena ហៅarisaក៏បានដែរ»
«លោកបើកទៅសិនទៅជិតដល់ចាំខ្ញុំប្រាប់!»

«បាទ!ហើយចុះអ្នកនាងarisaមានរឿងអីបានជាមកដើរម្នាក់ឯងបែបនេះ មិនខ្លាចគ្រោះថ្នាក់ទេ?!»

«ខ្លាចនឹងវាខ្លាចហើយលោក ប៉ុន្តែមនុស្សវាគួរអោយខ្លាចជាង ស្ដាយណាស់ដែរទុកចិត្តមនុស្សខុស!»

«តើមានរឿងអ្វីអ្នកនាង?...»

«គឺអាសង្សារហេងស៊យនឹង វាចង់ធ្វើមិនល្អដាក់ខ្ញុំ!...ហឺយ និយាយហើយឈឺចិត្តណាស់...»
«គិតទៅមនុស្សប្រុសមិនគួរអោយទុកចិត្តសោះ ឃើញស្រីស្អាតបន្តិចមិនបានគិតតែក្នុងផ្លូវអាក្រក់»

«អ្នកនាងនិយាយអីច្ចឹង ធ្លាក់ក្រេឌីតប្រុសស្មោះដូចជាខ្ញុំអស់ហើយ...»

អ្នកទាំងពីរនិយាយឆ្លើយឆ្លងគ្នាទៅវិញទៅមកកាន់តែបង្កើនភាពស្និតស្នាលឡើងមួយកម្រិត
rikiមើលផ្លូវបណ្ដើរនិយាយបណ្ដើរតែក៏ចេះតែដៀងភ្នែកមកមើលarisaខ្លះដែរ

ចំណីសៗខ្ចីៗបែបនេះនៅនឹងមុខខ្លាស្ទាវ ស្របពេលបរិយាកាសអំណោយផងបែបនេះ ពេលខ្លះក៏ទ្រាំមិនបានដែរសឹងតែផ្ទុះទៅហើយ តែនាយនៅតែសម្រួលអារម្មណ៍ធ្វើដូចធម្មតា ព្រោះថា‹ក្ដៅស៉ីរាក់ ត្រជាក់ស៉ីជ្រៅ› ចូលអោយកាន់តែជ្រៅសឹមប្រត្តិបត្តិការ ទើបបានមកវិញនូវលទ្ធផលគួរជាទីគាប់ចិត្ត

+លុះមកដល់មុខផ្ទះarisa

«អរគុណហើយដែលបានជូនខ្ញុំមកលោក....»

«Riki Rishimura បាទ!..»

«អររ...អរគុណហើយលោកriki»

«ឈប់សិនអ្នកនាង!! តើខ្ញុំអាចស្គាល់igអ្នកនាងបានទេ??»

«មិនសមទេដឹងលោក យើងទើបតែជួបគ្នាបានម្ដង...»

«ជួបតែម្ដងនឹងហើយ ទើបខ្ញុំចង់ស្គាល់អោយហើយ ខ្លាចថាពិភពលោកនេះមិនមូលលែងបានជួបអ្នកនាងទៀត និយាយអោយត្រង់ទៅ....ខ្ញុំពេញចិត្តនឹងអត្តចរិត សុភាពរម្យទមគួរអោយស្រឡាញ់របស់អ្នកនាង»

«លោកនិយាយត្រង់ពេកហើយខ្ញុំមិនហ៊ានទទួលទេ!»

«គឺខ្ញុំចង់រាប់អានអ្នកនាង ត្រឹមជាមិត្តក៏បានដែរ...»

«អីច្ចឹង!...លោកអោយទូរសព្ទមក»

rikiក៏បានដកទូរសព្ទចេញមកហុចទៅអោយarisa
នាងក៏ចុចទៅអាខោនខ្លួនឯងហើយក៏followអោយហើយទៅ ទើបអោយទូរស័ព្ទទៅrikiវិញ ឯrikiពេលទទួលទូរសព្ទមកវិញក៏ឈ្លាតប៉ះដៃកូនស្រីគេផងដែរ កុំអោយខាតខំដឹកមកផ្ទះយ៉ាងណាក៏បានប៉ះដៃដែរ....

[To be continued...]
Write by Nikk

||--ភ្លើងរាត្រី🔥🌃--||[Completed]Where stories live. Discover now