Part 3||ចាកចេញ

253 10 1
                                    

ពេលដែលarisaចូលមកដល់ផ្ទះភ្លាម សម្លេងបោកប្រាស់របស់របរ តមាត់គ្នាទៅវិញទៅមកបានបន្លឺឡើងចូលមកក្នុងត្រចៀកនាងដែលអាចអោយដឹងពីប្រភពយ៉ាងច្បាស់ គឺចេញពីបន្ទប់មេគ្រួសារនៅជាន់ខាងលើ ធ្វើអោយភាពធុញថប់ តប់ប្រមល់ក៏បានកើតឡើង លុបបំបាត់ភាពស្រស់អំបាញ់មិញគ្មានសល់

នេះហើយជាមូលហេតុដែលនាងមិនសូវចង់នៅផ្ទះ ចូលចិត្តតែដើរហើរ សប្បាយហ៊ឺហា ពីមួយថ្ងៃទៅមួយថ្ងៃ ចេញព្រឹកចូលល្ងាច សឹងតែថាមួយថ្ងៃពេញនាងមិនដែលអោយប៉ាម៉ាក់របស់ឃើញមុខម្ដងផង មានតែទ្រព្យសម្បត្តិ
«មានតែទ្រព្យសម្បិត្ត គ្មានសេចក្ដីសុខតើជីវិតមានន័យអ្វីទៅ?»

Arisaបានឡើងទៅបន្ទប់នាងសំងំនៅក្នុងបន្ទប់ទឹក អន់ចិត្តនឹងជីវិតខ្លួនឯង ហេតុអ្វីមកជួបតែរឿងបែបនេះរាល់ថ្ងៃ តាំងតែពីប្អូនប្រុសនាងបានស្លាប់នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មកគ្រួសារគឺតែងតែបែបនេះ មិនដឹងថាពេលណាវេលាណាទើបរួចផុតពីពពកខ្មៅងងឹតមួយនេះ វាសឹងតែធ្វើអោយនាងទ្រាំទ្រលែងរួចហើយ

ចរិកarisaបានផ្លាស់ប្ដូរសឹងតែ360° ពីក្មេងស្រីសុភាព រាបសារ មានចរិយាមារយាទល្អចេះសន្សំសំចៃទុកដាក់ ទោះបីជានាងដឹងថាគ្រួសារនាងមានហើយក៏ដោយ  មកក្លាយជាក្មេងស្រី ដែលមានចរិកដូចពេលបច្ចុប្បន្ន ត្រឹមរយៈពេលមួយពព្រិចភ្នែក

កាលដែលត្រូវម៉ាក់ប៉ានាងលែងខ្វល់ខ្វាយយកចិត្តទុកដាក់ជាមួយពេលនោះនាងមានអាយុទើបតែ12ឆ្នាំប៉ុណ្ណោះ ព្រោះនាពេលនោះមានសមាជិកថ្មី បានចូលមកជ្រៀតជ្រែកសុភមង្គលរបស់នាង ហើយនាងក៏មិនដែលស្រឡាញ់ឬចូលចិត្តប្អូនម្ដងឡើង  ប្អូនប្រុសនេះហើយជាដើមហេតុដែលធ្វើអោយក្ដីស្រឡាញ់ដែលពួកគាត់ទាំងពីរមានចំពោះនាងទាំងប៉ុន្មានត្រូវចែកទៅអោយប្អូននាងទាំងអស់   តើពួកគាត់បង្កើតនាងមកអោយឃើញពិភពលោកមួយនេះធ្វើអ្វី បើមិនបានផ្ដល់ក្ដីសុខអោយនាងដដែល?

«បើគ្រួសារនេះមិនមានក្ដីសុខគ្រប់គ្រាន់ ខ្ញុំក៏សុខចិត្តដើរចេញស្វែងរកក្ដីសុខខ្លួនឯង!»

ម៉ោងចេះតែកន្លងទៅពីមួយនាទីចូលមួយនាទី ធ្វើអោយក្មេងស្រីកំសត់នេះលង់លក់នៅក្នុងបន្ទប់ទឹក ជាមួយទឹក ភ្នែកដែលដាមជាប់ពេញប្រឡង់ភ្នែកនៅរាត្រីដ៏ស្ងប់ស្ងាត់នេះ  ភាពសោកសៅដែលលាក់ពួនពីក្រោយ ភាពសប្បាយរីករាយគ្មាននរណាម្នាក់ដឹងឡើយក្រៅពីខ្លួននាងផ្ទាល់

||--ភ្លើងរាត្រី🔥🌃--||[Completed]Where stories live. Discover now