Part5

129 21 5
                                    

« ... » មីនជីស្ងាត់បន្តបោះជំហ៊ានឡើងទៅជាន់ខាងលើ មិនខ្វល់ឆ្លើយនឹងសំណួរម្តាយ

« បើសិនជាឯងអាចយកហេរីនមកសំពះម៉ាក់ក្រាបក្បាលដល់កម្រាលព្រំ ម៉ាក់នឹងសន្យានឹងធ្វើតាមសំណើរដែលឯងបានស្នើរគ្រប់យ៉ាង ប៉ុន្តែម៉ាក់ច្បាស់ណាស់ថាឯងមិនអាច » អ្នកស្រីណាផា

« អ្នកម៉ាក់ចាំតែត្រៀមចិត្តចុះ ចាំមើលថាកូនស្រីម៉ាក់ធ្វើបានឬអត់? » នាងក្រមុំនិយាយពាក្យចុងក្រោយឱ្យម្តាយត្រៀមចិត្ត មុនពេលដែលឡើងដើរចូលទៅក្នុងបន្ទប់បានជោគជ័យ
____
នៅក្នុងបន្ទប់ដែលមានការតុបតែងបានយ៉ាងប្រណិត មានដាក់តាំងនូវរបស់មានតម្លៃជាច្រើន បរិវេណបន្ទប់ធំទូលាយស្មើរនឹងផ្ទះធម្មតាមួយខ្នង សីតុណ្ហភាពក្នុងមានភាពត្រជាក់ខុសពីបន្ទប់ផ្សេងទូទៅ ពណ៍ពន្លឺបញ្ចាំងក្នុងបន្ទប់ក៏មិនភ្លឺច្បាស់គឺលមៗចេញតែពីកូនអំពូលតូចមួយដែលដាក់តាំងលើតុក្បែក្បាលគ្រែ មីនជីផ្តេកខ្លួនបិទភ្នែកប៉ុន្តែមិនបានគេង ត្រឹមសម្រាកយកកម្លាំងបញ្ចេញភាពនឿយហត់ ខួរក្បាលនាងចេះតែគិតរឿយៗទៅពាក្យដែលម្តាយខ្លួននិយមុននេះបន្តិច

" តុកៗ..." សម្លេងគោះទ្វាបន្ទប់ដាស់អារម្មណ៍ឱ្យមីនជីបើកភ្នែកសន្សឹមៗ សម្លឹងមើលទៅកាន់ដែលកំពុងបន្លឺសម្លេងប្រាប់ថាមានមនុស្សកំពុងសុំអនុញ្ញាតចូលមកខាងក្នុង នាងក្រោកដើរសម្តៅទៅមាត់ទ្វា លាដៃចាប់បើកក្រាក ក៏ប្រទាក់ភ្នែកនឹងក្មេងស្រីសក់ពណ៍ទង់ដែង ច្រមុះមាត់ស្រួចដូចកូនកាត់បារាំង ទម្រង់មុខស្អាតដូចជាកេសរ ចិញ្ចើមស្តើងពណ៍សូកូឡា កំពុងតែឈររេរ៉នៅខាងមុខបន្ទប់

« មានការអី? » មីនជីបង្ហាញទឹកមុខតប់ប្រមល់ តឹងតែងពេលឃើញវត្តមានក្មេងស្រីវ័យ18ឆ្នាំ ដែលឈរនៅចំពោះមុខខ្លួន

« អ្នកមីងឱ្យដានីមកតាមបងដើម្បីទៅញុាំបាយជាមួយគ្នា » នាងតូចញញឹមបណ្តើរនិយាយពីបំណងដែលខ្លួនមកប្រាប់អ្នកម្ខាងទៀតបណ្តើរ ប្រើភាសានិយាយស្តីដោយហៅឈ្មោះខ្លួនជំនួសពាក្យខ្ញុំ បែបហ្នឹងមិនប្រាប់ក៏ដឹងថាជាកូនសំណព្វចិត្តរបស់ប៉ាម៉ាក់ដែរ

« ប្រាប់គាត់ទៅថាខ្ញុំមិនឃ្លានទេ! អញ្ចើញគាត់ពិសារតាមសម្រួល » រាងក្រាស់ប្រឹងបង្ខំញញឹមលើផ្ទៃមុខ មុននឹងបម្រុងទាញទ្វាបិទ តែនាងតូចនេះរហ័សយកដៃទៅទប់ទាន់

You've reached the end of published parts.

⏰ Last updated: Dec 26, 2024 ⏰

Add this story to your Library to get notified about new parts!

តំបន់មិត្តភក្តិ-Freindzone(kittyz)Where stories live. Discover now