ភាគ៣ Sugar mummy របស់អូន

0 0 0
                                    

ថ្ងៃអាទិត្យគឺជាថ្ងៃដែលចរាចណ៍នៅលើដងផ្លូវរវល់ជាងថ្ងៃនានា មានការកកស្ទះគ្រប់ផ្លូវនៅក្នុងទីរួមខេត្តដ៏ទំនើបមួយនេះធ្វើអោយការដើរកំសាន្តថ្ងៃអាទិត្យរបស់គូរស្នេហ៍គ្រប់គ្នាត្រូវបានពន្យាព្រោះតែការកកស្ទះ។
"ហ្អើយនេះស្ទះម្លឹងៗតើពួកយើងបានទៅដល់ផ្សារអត់ទេនៀក៎បង" វិជ្ជរ៉ាធ្វើមុខជូរហើយរអ៊ូតិចៗទៅកាន់សង្សារ។លូកដៃទៅអង្អែលដៃសង្សារថ្នមៗហើយនិយាយលួង។
"កុំអីចឹងអីអូនបើអូនមួរម៉ៅក៏ពួកយើងទៅមិនបានដល់ផ្សារលឿនដែរអីចឹងតើអូនរអ៊ូធ្វើអីនាំតែខូចអារម្មណ៍" ថាហើយក៏កាន់ដៃនាងមកថើបលានតែជុប។
"តែ..នេះវាស្ទះយូរពេកហើយណា៎បងអូនធុញ"នាងនិយាយតបវិញ។
"អីចឹងបើអូនឈប់ងរងក់ពេលទៅដល់ផ្សារបើអូនចង់បានអីបងនិងប៉ាវអូនយល់ព្រមទេ?"រ៉ាស៊ីយើងតាំងខ្លួនជា sugar mummy ហើយតើនៀក៎។ក្រមុំតូចរបស់យើងញញឹមអោយក្រវួចកាលបើបានលឺសំដីរបស់សង្សារហើយក៏តបយ៉ាងស្រស់ស្រាយ។
"ពិតមែនណា៎ថាបងធ្វើជា sugar mummy របស់អូនថ្ងៃនេះម៉ោះ,សន្យាសិន" នាងមិននិយាយតែមាត់ទេថែមទាំងលើកម្រាមកូនដៃមកថ្ពក់ជាមួយរ៉ាស៊ីហើយថតទុកក្នុងទូរសព្ទ៍ទៀតធ្វើអោយរ៉ាស៊ីផ្ទុះសំណើចយ៉ាងហួសចិត្តនូវទង្វើរបស់វិជ្ជរ៉ា។
"ហឹស..ហឹស..នេះអូនលេងដល់ថ្នាក់ថតទុកជាភស្តុតាងផងហ្អី?,តើបងជាមនុស្សមិនចេះគោរពសន្យាសោះហ្អីនៀក៎" និយាយបណ្តើរក៏ចេញឡានលូនយឺតៗទៅតាមផ្លូដែលកំពុងស្ទះ។
"មិនមែនទេ,គឺអូនថតទុកជាការចងចាំរបស់ពួកយើងតើ បងដឹងទេក្នុងទូរសព្ទ៍នឹងកុំព្យុទរ័របស់អូនគឺសុទ្ធតែជាការចងចាំរបស់ពួកយើងទាំងអស់" វិជ្ជរ៉ានិយាយយ៉ាងស្មោះត្រង់ទៅកាន់សង្សារបណ្តូលចិត្តព្រោះខ្លាចគេយល់ច្រឡំ។
"បងកុំខឹងអូនណា៎ ណា៎.."និយាយលួងហើយធ្វើភ្នែកម៉ក់ៗនឹងធ្វើមុខគួអោយស្រលាញ់ផងព្រោះតែខ្លាចគេខឹង។
"អូនក៏ដឹងថាបងត្រូវការអីដើម្បីអោយបងបាត់ខឹង"រ៉ាស៊ីយើងក៏មិនណយដែរតាមពិតនាងមិនបានខឹងរឺអន់ចិត្តនឹងសង្សាទេតែព្រោះតែចង់ញ៉ោះស្រីប៉ិនងរក៏ចាក់បណ្តោយតាមនាងទៅក្រែងបានចំណេញ😂។
"តែពួកយើងកំពុងនៅទីសាធារណៈអោយអូនធ្វើវាយ៉ាងម៉េចទៅ?" នាងតបទាំងមុខក្រហមរ៉ាស៊ីមើលហើយស្ទើរតែទប់សំណើចមិនជាប់តែក៏តបវិញទាំងមុខស្មើរបង្កប់ស្នាមញញឹមគួរអោយខ្នាញ់។
"អីចឹងមិនបាច់ទេស៎បងក៏...."។( ជុប..) មិនទាន់និយាយចប់ផងក៏លាន់លឺសម្លេងថើបមាត់យ៉ាងវែងធ្វើអោយរ៉ាស៊ីធ្មឹងចំហរមាត់លេបបាត់អស់ពាក្យដែលចង់និយាយ។ឃើញបែបនឹងវិជ្ជរ៉ាក៏ថើបម្តងទៀតធ្វើអោយរ៉ាស៊ីភ្ញាក់ខ្លួនហើយក៏ថើបតបទៅវិញដោយភ្លេចគិតថាពួកគេកំពុងតែនៅលើផ្លូវហើយក៏លឺសម្លេងស៊ីផ្លេឡានពីក្រោយធ្វើអោយដាច់សង្វាក់របស់ពួកគេហើយក៏បន្តបរឡានទៅរហូតដល់ផ្សារតែម្តងដោយម្នាក់ៗមានអារម្មណ៍ខ្មាស់អៀនគ្នានូវទង្វើអំបាញ់ម៉ិញ។
គ្រាន់តែដល់ផ្សារភ្លាមគូស្នេហ៍នារីខុសវ័យរបស់យើងទាំងពីរនាក់ស្រាក់ដៃគ្នាដើរចូលហាងពីមួយចូលមួយដោយមានឥវ៉ាន់យួរពេញដៃមានទាំងម្ហូបផង,របស់របរប្រើប្រាស់ផង,គ្រឿងតុបតែងខ្លួនផង,តែក៏នៅមិនទាន់គ្រប់មុខសម្រាប់វិជ្ជរ៉ាដែរ។
"តោះ!អូនទិញគ្រប់នៅ?អាលរកអីញ្ញាំនេះក៏រាងងងឹតហើយរឺក៏អូនចង់ញ្ញាំបាយផ្ទះ?បងសម្រេចលើអូនហើយ"។នារីយើងកាលបើលឺហើយក៏តបវិញទាំងទឹកមុខរីកស្រស់តែម្តង។
"ចា៎សគឺញ្ញាំបាយផ្ទះតែថាអូននៅមិនទាន់ទិញគ្រប់ទេនៅខ្វះការបូបនឹងស្បែកជើងទុកពាក់ទៅភ្ជាប់ពាក្យបងជីដូនមួយអូនហ៎"។
"អីចឹងចូលហាងខាងមុខនោះទៅមើលទៅសំបូរឥវ៉ាន់ស្អាតៗ,ណាមួយបងក៏ស្រែកទឹកដែរនោះមានកន្លែងលក់ភេសជ្ជៈនៅជិតនឹងដែរតើ" ថាហើយក៏អូសដៃសង្សារបម្រុងនឹងទៅហើយតែត្រូវបានវិជ្ជរ៉ាទាញដៃបង្អាក់វិញ។រ៉ាស៊ីឆ្ងល់ហើយក៏ងាកមកមើលមុខសង្សារ។
"គឺថាកន្លែងនឹងឥវ៉ាន់ល្អៗខ្លាំងហើយតម្លៃក៏ខ្ពស់ដែរអូនមិនហ៊ានចូលទេកុំអោយអស់លុយបងច្រើនពេកបងរកលុយពិបាកជាងអូន" នាងតបវិញបែបក្រែងចិត្ត។
"មកតាមបងមក"រ៉ាស៊ីអូសដៃនាងដោយមិនខ្វល់នឹងពាក្យសំដីរបស់សង្សារដោយនឹកក្នុងចិត្តថា<បើមានសង្សារតែមិនហ៊ានចំណាយលើសង្សារយកសង្សារមកធ្វើអី?>។គ្រាន់តែចូលដល់មុខហាងភ្លាមក៏មានបុគ្គលិកមកស្វាគមន៍រាក់ទាក់។
"ជួយរកស្បែកជើងម៉ូតថ្មីចេញចុងក្រោយបង្អស់មួយសម្រាប់មកយកលេខ37" គ្រាន់តែលឺបែបនឹងបុគ្គលិកក៏រត់ខ្វែងដៃខ្វែងជើងទៅយកស្បែកជើងមកដាក់អោយវិជ្ជរ៉ាលសាកមើលមានទាំងស្បែកជើងធ្វើការផង,ស្បែកជើងពាក់ចូលកម្មវិធីផងស្បែកជើងពាក់នៅផ្ទះផង រីឯរ៉ាស៊ីវិញគ្រាន់តែឃើញវិជ្ជរ៉ាលត្រូវទាំងបីម៉ូតក៏អោយបុគ្គលិកហាងខ្ចប់ទាំងអស់ដោយមិនមើលតម្លៃលើស្បែកជើងសោះពិតជាសាកសមជា sugar mummy មែនហើយ។ឃើញដូចនេះវិជ្ជរ៉ាក៏អូសដៃរ៉ាស៊ីទៅជ្រុងម្ខាងនៃហាងហើយខ្សឹបសួរ។
"បងហា៎,ទិញមួយគូរបានហើយអូនមានអស់ហើយហើយអូនថាត្រូវការតែស្បែកជើងសម្រាប់ពាក់ទៅភ្ជាប់ពាក្យបងស្រីជីដូនរបស់អូនតើហើយបងក៏ទិញច្រើនម៉្លេះ? បងក៏ដឹងថាបងហត់នឿយប៉ុណ្នាទម្រាំតែ.." ។រ៉ាស៊ីមិនចាំអោយវិជ្ជរ៉ានិយាយចប់ទេស៎គឺទាញវិជ្ជរ៉ាមកថើបញក់ញ៉ីនៅនឹងកន្លែងតែម្តងដើម្បីដាក់ទោសមនុស្សដែលនិយាយមិនចេះគិតធ្វើអោយប៉ះពាល់អារម្មណ៍គេជាខ្លាំងរីឯទង្វើទាំងអស់នឹងមិនអាចគេចពីភ្នែករបស់បុគ្គលិកដែលនៅក្នុងហាងដែលកំពុងរងចាំគិតប្រាក់នោះទេធ្វើអោយនាងចំហរមាត់ភ្ញាក់ផ្អើលកាលដែលបានឃើញទង្វើរបស់គូរស្នេហ៍ខុសវ័យមួយគូរនេះ។
"អូនកំពុងមើលងាយបង?,ថ្ងៃក្រោយត្រូវចាំថាឈប់និយាយពាក្យនឹងទៀតព្រោះបើបងគ្មានលុយសូម្បីតែទិញរបស់អោយសង្សារបងទេបងក៏មិនយកសង្សារដែរហើយបងក៏មិនមែនជាមនុស្សគម្រិះមិនហ៊ានចាយលុយទិញរបស់អោយអូនដែរយល់នៅ?"ថាហើយក៏សម្លឹងមុខសង្សារយ៉ាងអន់ចិត្ត។
"អោយអូនសុំទោសអូនមិនបានមើលងាយបងទេគ្រាន់តែអូនបារម្មណ៍ពីបងព្រោះថ្ងៃនេះបងបានចេញលុយអស់ច្រើនហើយដែរ" ដោយឃើញសង្សារហាក់ដូចជាមិនរសាយចិត្តខឹងសោះវិជ្ជរ៉ាក៏លោទៅអោបកហើយថើបបបូរមាត់យ៉ាងយូរដោយទ្រាំមិនបានរ៉ាស៊ីក៏ថើបតបវិញហើយក៏រុលអណ្តាតបឺតយកៗដោយបញ្ចេញកំហឹងលើបបូរមាត់ស្តើងមិនព្រមដកថយធ្វើអោយស្រីក្មេងយើងយកដៃគោះស្មារគេតិចៗជាសញ្ញា,រ៉ាស៊ីក៏ព្រមដកមាត់ចេញហើយលានអណ្តាតលិតមាត់ធ្វើដូចទើបបានញ្ញាំនំផ្អែមហើយអីចឹង ឃើញអីចឹងវិជ្ជរ៉ាក៏សម្លក់យ៉ាងខ្នាញ់ហើយក៏សួរ។
"បាត់ខឹងនៅ?" នាងសួរទាំងអៀនផងខ្នាញ់ផងព្រោះនាងមិនដែលធ្វើទង្វើបែបនេះនៅទីសាធារណៈទេតាំងពីចាប់ផ្តើមស្រលាញ់គ្នាមក។
"តោះ! ទៅគិតលុយទៅ" រ៉ាស៊ីមិនតបសំណួរនាងទេបែរគ្រៀកចង្កេះសង្សារដើរតម្រង់ទៅតុគិតលុយ។
"គិតលុយមើលអស់ប៉ុន្មាន?"
"សរុបទាំងអស់ 558000រៀលចា៎ តើបងចង់អោយជាលុយសុទ្ធរឺក៏ចាយតាមកាត?"។
"ចាយតាមកាត,នេះកាត" បុគ្គលិកហាងក៏ធ្វើការរបស់នាងយ៉ាងស្ងប់ស្ងាត់តែភ្នែកសម្លឹងពួកគេយ៉ាងឆ្ងល់ចង់ដឹងរឿងព្រោះខ្លួនគិតថាពួកគេគួរតែជាម្តាយនឹងកូនតែបែរជាដៃគូស្នេហាស្រលាញ់ភេទដូចគ្នាទៅវិញ។
ពួកគេមិនបានចាប់អារម្មណ៍នឹងបុគ្គលិកនោះទេក៏ដើរចេញទៅរកមើលការបូបន្តទៀតតែពេលទៅដល់ហាងការបូបរ៉ាស៊ីក៏នឹកឃើញថាភ្លេចទិញភេសជ្ជៈក៏ប្រាប់អោយវិជ្ជរ៉ាចាំនៅហាងទិញការបូបគេក៏ត្រលប់ទៅទិញទឹកវិញ។
"ណែ៎!! ម៉ិញឯងមានបានឃើញមនុស្សស្រីពីរនាក់ដែលមកទិញស្បែកជើងនៅហាងយើងអត់?គឺតាមពិតទៅពួកគេជាគូរស្នេហ៍ស្រលាញ់ភេទដូចគ្នាតើ" មិត្តរួមការងាររបស់នាងធ្វើមុខមិនគួរអោយជឿហើយក៏តបវិញ។
"ឯងកុំចេះតែនិយាយផ្តេសផ្តាស់,គ្នាឃើញហើយម្នាក់ចាស់ឡើងដូចម៉ែហើយម្នាក់ទៀតឡើងក្មេងហើយស្អាតមើលទៅសាច់ឈាមដូចកូនអ្នកមានទៀតយើងមិនជឿទេឯងកុំចេះតែនិយាយ" នាងតបវិញយ៉ាងម៉ឺងម៉ាត់។
"បើឯងមិនជឿទៅឆែកកាំមេរ៉ាទៅ,គ្នាឃើញផ្ទាល់ភ្នែកពេលគេនៅជ្រុងនោះម៉ិញមិនដឹងជាទៅពិភាក្សារឿងស្អីទេយូរនោះយូរយើងក៏ទៅតាមមើលតែចៃដន្យអីយើងទៅចំពេលគេកំពុងថើបគ្នាហើយម្នាក់ចាស់នឹងដូចខឹងណាស់អីចឹងម្នាក់ស្រីក្មេងក៏លោទៅថើបម្តងតែថាថើបលើកទីពីរដូចជាទន់ភ្លន់នឹងផ្អែមល្ហែមជាងមុនទៀតហើយពេលម្នាក់ចាស់នឹងដកមាត់ចេញយកអណ្តាតលិតមាត់ដូចទើបតែញ្ញាំរបស់ឆ្ងាញ់ហើយអីចឹង"។
"ហ្អើយ...ឯងកុំនិយាយមើលយើងរអើមណាស់កោតតែថើបទៅរួចយើងស្រម៉ៃមិនចេញទេហ្អើយ...ចាស់ស្មើរម៉ែហើយមិនស្អាតទៀតប្រហែសនឹងមិនមានលុយប៉ុន្មានទេបើមើលតាមរូបរាងនឹងទៅ"។ពួកនាងថានិយាយទាំងខ្ពើមរអើមដោយមិនបានដឹងទេថាការសន្ទនារបស់ពួកគេបានលឺដល់សាម៉ីខ្លួនគេពេញត្រចៀក។កាលដែលបានលឺហើយរ៉ាស៊ីក៏ដើរចូលទៅហាងហើយឈរពីក្រោយពួកគេហើយក៏សួរទៅកាន់ពួកគេ។
"និយាយចប់នៅ?,ឆ្ងាញ់ទេការនិយាយដើមគេនឹង?,ធ្វើការសុទ្ធតែក្នុងហាងមានម៉ាស៊ីនត្រជាក់ប៊្រេនថ្លៃៗតែមាយាទបែរជាអន់,ប្រកាន់ខ្ជាប់ចរឹតអ៊ីអ្នកជិតខាងនិយាយដើមគេអោយរឹលមាត់មានគំនិតអាត្មានិយមរើសអើងអ្នកស្រលាញ់ភេទដូចគ្នាទៀត។បើរើសអើងអីចឹងម៉េចមិនដាក់ផ្លាកហាមអ្នកស្រលាញ់ភេទដូចគ្នាចូលទិញតែម្តងទៅហើយពួកខ្ញុំនេះមានបានទៅរើសអើងពួកយើងនៅបានជាពួកយើងនិយាយមកដូចពួកខ្ញុំជារបស់ស្អុយរលួយគួរអោយខ្ពើមយ៉ាងនេះហាស៎,ខ្ញុំគិតថាហាងនេះបើទោះជាមានរបស់ល្អជារបស់សុទ្ធប៉ុណ្នាក៏ខ្ញុំនិងមិនមកជាន់ទៀតដែរព្រោះបុគ្គលិកនៅទីនេះគ្មានស្តង់ដាក្នុងការលក់ដូរ"។រ៉ាស៊ីសម្លឹងមុខពួកគេយ៉ាងកាចធ្វើអោយពួកគេឈរញរ័ជើងរកហើបមាត់មិនរួចព្រោះពួកគេពិតជាខុសពិតមែនតែក៏ព្យាយាមនិយាយសុំទោសទៅកាន់រ៉ាស៊ី។ថ្វីបើបងជាមនុស្សមឹះៗតែមិនស្លូតទេណាកុំជោរជាមួយរ៉ាស៊ី។
"អិ..អោយ..ពួ..ពួកខ្ញុំសុំទោសផងដែលនិយាយមិនសមរម្យអំពីបង🙏🙏🙏សុំទោសពិតមែនហើយពួកខ្ញុំសន្យាថានិងមិនរើសអើងអ្នកណាទៀតទេ" ។
"ខ្ញុំនិងចាំមើល ហឹស"រ៉ាស៊ីតបទាំងមួរម៉ៅហើយក៏ដើរចេញទៅរកសង្សារនៅហាងការបូបវិញទៅ។
"ហីយ៉ា,ហេតុអីបងទៅយូរយ៉ាងនេះអូនចាំបងឡើងយូរឥលូវរើសបានហើយ"។
"នេះទឹករបស់អូន,អស់ប៉ុន្មានដែរ?"។នាងហុចទឹកអោយសង្សារហើយងាកទៅរកអ្នកលក់រកគិតលុយ។
"គឺអូនចេញលុយរួចហើយ"។
"អ្នកណាអោយអូនចេញលុយ បងប្រាប់ហើយតើថា.."
"ចា៎សៗគឺបងយូរពេកហើយអូនក៏ចេញលុយទៅ,ណាមួយមេឃក៏ងងឹតជ្រុលហើយតោះចាំដល់ផ្ទះចាំបាញ់លុយអោយអូនវិញទៅបើមិនសុខចិត្ត ហឹម" វិជ្ជរ៉ាឆ្លើយកាត់ព្រោះមិនចង់អោយអ្នកខ្លះខឹងទៀតព្រោះបើខឹងទៀតមិនដឹងថាយប់នេះរួចពីការពិន័យរឺក៏អត់ទេបើគ្រាន់តែខឹងម្តងធ្វើអោយនាងចង់ផុតដង្ហើមទៅហើយ។ទង្វើទាំងអស់របស់ពួកគេធ្វើអោយម្ចាស់ហាងមិនសរសើរមិនបាន។
"មើលទៅអ្នកទាំងពីរស្រលាញ់គ្នាស្អិតរមួតណាស់ខ្ញុំច្រណែនដល់ហើយ ហិ ហិ"។
"ចា៎ស,អរគុណបងស្រី,តោះពួកខ្ញុំលាសិនហើយ"។
"ចា៎ស,អរគុណច្រើនថ្ងៃក្រោយអញ្ជើញមកទៀតណា៎"។
ពួកគេក៏ដើមកឡានហើយបើកចេញទៅតាមផ្លូវដោយឃើញសង្សារស្ងាត់ពេកវិជ្ជរ៉ាក៏សួរ។
"ហេតុអីស្ងាត់ម៉្លេះ,បងឃ្លានមែនទេ?បើឃ្លានយើងរកហាងចូលញ្ញាំអាហារល្ងចតែម្តងទៅអូនក៏រាងឃ្លានដែរដើរកន្លះថ្ងៃឡើងចុករោយជើងអស់ហើយ" និយាយបណ្តើរនាងច្របាច់កំភួនជើងសរខ្ចីបណ្តើរធ្វើអោយរ៉ាស៊ីឃើញហើយលេបទឹកមាត់ក្អឹកៗប្រឹងនិយាយបន្លប់។
"អីចឹងក៏បានយើងញ្ញាំបាយល្ងាចនៅក្រៅចុះហើយចាំទៅដល់ផ្ទះចាំបងម៉ាស្សាអោយបំបាត់ការចុករោយ។
"អឹម, បងចង់ញ្ញាំអី?" នាងបែរជាសួរទៅវិញដោយមិនដឹងពីល្បិចនឹងមុខដ៏គឃ្លើនរបសមនុស្សច្រឡឺមនៅក្បែរនឹងឡើយ។បើមិនអោយធ្វើមុខគឃ្លើនលេបទឹកមាត់យ៉ាងម៉េចបើនាងអោនទៅច្របាច់កំភួនជើងហើយកអាវចំហរគល់ទ្រូងត្រលុកត្រលន់ច្បាស់នៅនឹងភ្នែកបើមិនលេបទឹកមាត់មិនមែនរ៉ាស៊ីទេ។
"ពួកយើងទៅញ្ញាំនៅងហាងស៊ុបសួនស្នេហ៍ម៉ូយរបស់អូនទៅយើងខានទៅរាងយូរដែរហើយ" រ៉ាស៊ីប្រឹងនិយាយបន្លប់អារម្មណ៍ខ្លួនឯង។
"ចា៎ស,និយាយអីចឹងតើបងមិនស្រួលខ្លួនមែនទេបានមើលទៅដូចរាងក្រហមមុខតើបងក្តៅខ្លួនមែនទេ?មើលអោយអូនស្ទាបបន្តិចមើល" មិនថាតែមាត់ទេវិជ្ជរ៉ាបម្រុងនឹងឈោងដៃមកស្ទាបតែត្រូវរ៉ាស៊ីចាប់ដៃទាន់បើមិនអីចឹងទេត្រូវនាងដឹងរឿងមិនខានទេ។
"គ្មានអីទេបងមិនបានកើតអីណាប្រហែលមកពីចាំងនឹងភ្លើងតាមផ្លូវទេដឹងទើបអូនឃើមុខបងរាងក្រហមអីចឹង,នោះដល់ហាងល្មម" រ៉ាស៊ីប្រឹងនិយាយបង្វែររឿងធ្វើអោយវិជ្ជរ៉ានឹកឆ្ងល់ក្នុងចិត្តតែក៏មិនមាត់អ្វី។
"សូមស្វាគម៍ម៉ូយពិសេស បាត់មុខឡើងយូរស្មានតែរត់ចោលបងហើយតើ" គ្រាន់តែចូលដល់មុខហាងភ្លាមម្ចាស់ហាងរត់មកទទួលពួកគេយ៉ាងរាក់ទាក់។
"អឹម,អោយប្អូនទៅណារួចបើអានុស្សាវរីយ៍របស់ពួកយើងនៅទីនេះហើយមិនអាចភ្លេចម្ចាស់ហាងនៅទីនេះបានទេណា៎តែមូលហេតុដែលមិនបានមកញឹកដូចមុនព្រោះតែគាត់មិនសូវទំនេរដូចមុនទេឥលូវបងអើយបងថាបងខ្លាចពួកយើងភ្លេចបងតែប្អូនម្នាក់នេះចាំមើលតែផ្លូវសង្សារចង់អោយតែបាននៅជាមួយគ្នារហូតទេតែអភ័ព្វអីពួកយើងគឺត្រូវតែធ្វើការបែកគ្នាអីចឹង ហឹក" គ្រាន់តែបានជួបអ្នកយល់ចិត្តភ្លាមវិជ្ជរ៉ាត្អូញត្អែរកអ្នកអាណិតភ្លាមពិតជាក្មេងតូចមែនធ្វើអោយរ៉ាស៊ីនឹកក្នុងចិត្ត<រ៉ាស៊ីអើយនាងចង់បានសង្សារក្មេងទ្រាំទៅនាងជាអ្នករើស ហឹសៗ>។
"អូ..គួរអោយអាណិតណាស់,រ៉ាស៊ីក៏អីចឹងដែរសៅរ៍អាទិត្យអីម៉េចមិនឧស្សាហ៍មកលេងប្រពន្ធផងបណ្តោយអោយនាងនៅកំព្រីកំព្រារងារម្នាក់ឯងនៅខេត្តតិចមានគេដណ្តើមយកបាត់,នែ៎ ការដែលមកលេងប្រពន្ធពេលទំនេរគឺជាតួនាទីរបស់ប្តីណា៎" អ្នកជាបងស្រីបន្ទោសធ្វើអោយវិជ្ជរ៉ាតបមកបងស្រី(បងស្រីរាប់អានគ្នា)វិញដោយកាន់ជើងសង្សារខ្លួនធ្វើអោយរីនីហួសចិត្ត។
"អូ ហូ,នេះបងខំតែអាណិតតែតាមពិតការពារគេភ្លាមតែម្តងហើយន៎,ស្រលាញ់ស្រីចាស់ម្នាក់នឹងខ្លាំងដល់ថ្នាក់នឹងផងហ្អីនៀក៎ហឹសៗ" រីនីបានដៃបង្អាប់ក្មេងតូចរបស់រ៉ាស៊ីយ៉ាងចាស់ដៃធ្វើអោយវិជ្ជរ៉ាអៀនឡើងខ្មូរ ឯរ៉ាស៊ីវិញពេលបានឃើញបែបនេះហើយញញឹមឡើងប៉ប្រឹម។
"បានហើយឈប់ចំអន់ប្អូនទៅគ្នាអៀនឡើងខ្មូរហើយអូនឯងនេះ,តោះចាំបងនាំទៅរកកន្លែងអង្គុយឈរយូរហើយមិនរោយជើងទេអី" ពេជ្ររត្ន័ក៏ដើរមកអោបចង្កេះរីនីដើរទៅរកកន្លែងអង្គុហើយនិយាយបន្ថែម។
"ថ្ងៃនេះកន្លែងមើលទេសភាពពេញអស់ហើយអីចឹងបងនាំប្អូនទៅបន្ទប់វីអាយភីអូនទៅអោយក្មេងៗរៀបចំស៊ុបទៅហើយដាក់មីនុយថ្មីនោះមកផង ជុប" ថាហើយនាងក៏ថើបមាត់ប្រពន្ធហើយក៏ដើរចេញទៅ។ទង្វើនេះធ្វើអោយវិជ្ជរ៉ាទ្រាំមិនចំអន់អ្នកជាបងមិនបាន។
"បងហា៎,បងដឹងអត់ថាស៊ុបនៅហាងនេះគឺបើបានញ្ញាំហើយដូចដាក់ស្នេហ៍អោយពួកយើងចង់តែមកទៀតព្រោះអីម្ចាស់ហាងនៅនេះគឺធ្វើស៊ុបអោយយើងញ្ញាំហើយនៅអោយយើងមើលកុនស្វីតៗទៀតផង" និយាយចំអន់លេងអ្នកជាបងដោយមិនក្រែងចិត្តសោះហើយវិជ្ជរ៉ា រ៉ាស៊ីមិនតបអីទេបានតែធ្វើមុខញឹមៗ។
"ចា៎ៗ,អូនបានមើលកុនស្វីតរបស់បងញឹកហើយតាំងពីពួកយើងស្គាល់គ្នាតែថ្ងៃនេះបងសង្ឃឹមថានិងបានមើលកុនស្វីតរបស់ពួកអូនវិញណា៎" ពេជ្ររត្ន័និយាយបណ្តើរងាកមុខមកមើលរ៉ាស៊ីធ្វើមុខញឹមៗដោយដឹងរឿងព្រោះមនុស្ស Topដូចគ្នាគ្រាន់តែក្រលេកក៏ដឹងហើយ។
"មកដល់ហើយៗ,នេះម៉ូយវីអាយភីមិនអាចអោយចាំយូរទេ,អូនចាំយកម្ហូបដែលចុងភៅធ្វើមកអោយអស់មកណាហើយប្រាប់ម៉ាលីអោយមើលភ្ញៀវនៅខាងក្រៅផងព្រោះបងរវល់នៅទីនេះហើយ" រីនីប្រាប់ទៅកូនចៅនាងព្រោះនាងត្រូវនៅមើលថែប្អូនដែលខានមករកនាងយូរហើយ។
"តោះ! ញ្ញាំទៅស៊ុបឆ្អិនហើយ បន្តិចទៀតនិងមានម្ហូបមកថែមទៀតហើយ, នេះបងញ្ញាំអានេះទៅ" នាងបានចាប់ម្ហូបអោយប្តីហើយទាំងអស់គ្នាក៏ចាប់ផ្តើមអាហារពេលល្ងាចយ៉ាងរីករាយហើយថែមទាំងក្លែមពាក្យសំដីឌឺដងបង្អាប់គ្នាទៅវិញទៅមកញ្ញាំងអោយបរិយាកាសកាន់តែរីករាយនឹងជាអានុស្សារីយ៍មួយដែលដក់ក្នុងបេះដូងគ្រប់គ្នា។
"ហ៎កហាមាត់បងបញ្ចុក" រ៉ាស៊ីបញ្ចុកសាច់មួយដុំអោយសង្សារ នាងក៏ហាមាត់ទទួលទាំងញញឹមហើយក៏តបវិញយ៉ាងផ្អែមល្ហែមមិនអោយចាញ់គូស្នេហ៍រាប់ឆ្នាំដែលនៅពីមុខនាងឡើយ។
"ជុប, អរគុណបងសម្លាញ់" ទង្វើរបស់នាងធ្វើអោយរ៉ាស៊ីរកធ្វើអីមិនត្រូវ ឯគូស្នេហ៍មួយគូរទៀតញញឺមហើយតបវិញបែបចំអន់។
"យី...ហើយខ្លាចបងផ្អែមជាងរឺយ៉ាងម៉េចហា៎ស ហិ ហិ"
សម្លេងគោះទ្វារលាន់ឡើងកាត់ចង្វាក់ពួកគេដែលកំពុងរីករាយ។
"បងនី,បងម៉ាលីអោយហៅបងទៅក្រៅមួយភ្លែត"។
"អីចឹងពួកបងចេញទៅមើលភ្ញៀវនៅខាងក្រៅសិនហើយព្រោះម៉ោងនេះភ្ញៀច្រើនមើលទៅម៉ាលីមើលមិនទាន់ទេ ពួកអូនញ្ញាំបន្តចុះណា៎" ថាហើយប្តីប្រពន្ធម្ចាស់ហាងក៏ចេញទៅព្រមគ្នាទុកអោយគូស្នេហ៍របស់យើងញ្ញាំបណ្តើរសាសងគ្នាបណ្តើរនឹងមានការលូកលាន់ពីដៃខិលផងបបូរមាត់ច្រឡឺមផង។
"អឹ...បងបានហើយពួកយើងកំពុងនៅហាងរបស់បងស្រីណាហើយអូនក៏មិនទាន់ងូតទឹកដែរចាំទៅដល់ផ្ទះសិនទៅណា ហឹម..." នាងនិយាយទាំងរដាក់រដុបព្រោះអ្នកខ្លះកំពុងតែឈ្មួសឈ្មុលកញ្ចឹងករបស់នាង។
"បានអីចឹងយើងត្រលប់ទៅផ្ទះទៅបងឆ្អែតហើយ" គ្រាន់តែថាផ្ទះគឺមនុស្សច្រឡឺមទារទៅផ្ទះភ្លាមតែម្តងធ្វើអោយវិជ្ជរ៉ាហួសចិត្ត។
"តែគេមិនទាន់លើកបង្អែមមកទេនៅចាំបន្តិចសិនទៅ"។
"មិនអីទេអោយគេខ្ចប់ទៅ" មិនថាតែមាត់តែរ៉ាស៊ីទាញទូរសព្ទ៍មកខលទៅបងស្រីអោយគេខ្ចប់បង្អែមយកទៅផ្ទះហើយអោយគិតលុយតែម្តងធ្វើអោយអ្នកជាបងក៏ឆ្ងល់ដែរព្រោះថានេះទើបតែម៉ោងជាង8សោះពួកគេប្រញ៉ាប់ទៅណាតែក៏មិនហ៊ានសួរក៏អោយគេរៀចំបង្អែមអោយ។
"នេះបង្អែមហើយអាហារល្ងាចមួយពេលនេះបងជាអ្នកប៉ាវព្រោះពួកយើងខានជួបគ្នាយូរហើយ"។
"ធ្វើអីចឹងម៉េចបានបង,បងយកលុយទៅបើមិនអីចឹងទេខ្ញុំមិនហ៊ានមកទៀតទេ" រ៉ាស៊ីតបវិញយ៉ាងក្រែងចិត្ត។
"មិនអីទេយូរៗម្តងតើតែបើចង់អោយបងយកលុយត្រូវតែឧស្សាហ៍មកបន្តិចទៅ ហឹស ហឹស"។
"អីចឹងខ្ញុំសូមអរគុណសម្រាប់អាហារល្ងាចដ៏សែនរីករាយមួយពេលនេះហើយពួកយើងនិងឧស្សាហ៍មក" វិជ្ជរ៉ាតបវិញយ៉ាងរីករាយ។
"អីចឹងពួកយើងលាពួកបងសិនហើយណា៎" រ៉ាស៊ីពោលបញ្ចប់ការសន្ទនាធ្វើអ្នកទាំងពីរឆ្ងល់ជាខ្លាំងក៏លួចសួរទៅកាន់វិជ្ជរ៉ាខ្សឹបៗ។
"ហើយយ៉ាងម៉េចបានរ៉ាស៊ីមើលទៅដូចជាប្រញ៉ាប់ម៉្លេះអូន? ដល់អីចឹងមិនសួរមិនបាន" សំណួររបស់រីនីធ្វើអោយវិជ្ជរ៉ាអេះអុញមិនដឹងឆ្លើយយ៉ាងណាតែក៏ត្រូវតែឆ្លើយតបទៅអ្នកជាបង។
"គឺ..គឺ គាត់កំពុងតែចុះប្រេង" នាងតបហើយមុខឡើងក្រហមធ្វើអោយរីនីទប់សំណើចមិនចង់ជាប់។
"អូ...អីចឹងទេហ៎បងស្មានតែមានការបន្ទាន់អីតែថាទោះអាយុច្រើនជាងប្តីបងមែនតែមើលទៅសេវ៉ាមិនអន់ទេន៎ ហិ ហិ" នាងនិយាយចំអន់ប្អូនធ្វើអោយនាងកាន់តែអៀនក្រហមមុខងាំងជាងមុនទៀត។
"បងហ៎ក,និយាយស្អីអីចឹងទេស៎"។
"តោះអូន" រ៉ាស៊ីស្រែកហៅសង្សារព្រោះឃើញនាងហាក់ដូចជាជជែកគ្នាយូរពេកហើយ។
"ចា៎ស, អីចឹងខ្ញុំទៅសិនហើបងកុំអោយគាត់ចាំយូរ"។
"អឹម,ទៅចុះហើយប្រាប់គេផងប្រយ័ត្នថ្លោះចង្កេះ ហិ ហិ" វិជ្ជរ៉ាដើរបណ្តើរងាកមកសម្លក់បងស្រីបណ្តើរធ្វើអោយអ្នកជាបងផ្ទុះសំណើចម្នាក់ឯងសម្លឹងមើលឡានប្អូនបើកចេញទៅធ្វើអោយប្តីឆ្ងល់ហើយក៏សួរ។
"តើអូនសើចរឿងអីហ្នឹង?ហើយតើហេតុអីថ្ងៃនេះមើលទៅពួកគេដូចជាប្រញ៉ាប់ខុសពីធម្មតាអីចឹង?"
"គឺសើចពួកគេហ្នឹងហើយព្រោះម្នាក់ទៀតនោះកំពុងតែចុះប្រេងទើបនៅយូរមិនបាន ហឹស ហឹស" នាងតបទាំងអស់សំណើច។
"អីចឹងទេហ៎បងស្មានតែមានការអី"។
"គឺដូចតែបងដែរនឹងពេលដែលចង់គឺចង់មិនរើសទីកន្លែងនឹងពេលវេលាទេស៎ ហើយអ្នកណាទៅត្រៀមខ្លួនទាន់នោះបើពេលឃ្លានម្តងៗដូចខ្លាដាច់ចំណីធ្វើមិនដកឃ្លាទេ" នាងតបវិញយ៉ាងមួរម៉ៅព្រោះអោយតែនឹកដល់ពេលរឿងនោះម្តងៗធ្វើអោយនាងមួរម៉ៅតែក៏មិនទទួលស្គាល់ការពិតមិនបានព្រោះថាវាគឺជាក្តីសុខរបស់គូរស្នេហ៍មួយនេះហើយអោយតែបានធ្វើវារួមគ្នាទោះស្ទើរតែដាច់ខ្យល់ម្តងៗក៏ពួកគេនៅតែសប្យាយចិត្តនឹងធ្វើវាដែរ។
"ហេតុអីក៏បងខុសទៀតហើយបើអោយតែបានម្តងហើយអូនតែងតែទាមទាម្តងហើយម្តងទៀតរហូត" ពេជ្ររត្ន័តបវិញទាំងមិនសុខចិត្តធ្វើអោយអ្នកជាប្រពន្ធតបផូងទៅវិញទាំងមុខក្រញ៉ូវ។
"តែអ្នកណាជាអ្នកចាប់ផ្តើម?"
"គឺព្រោះតែបងស្រលាញ់ទើបចេះតែមិនឆ្អែតហើយចង់តែធ្វើវាជាមួយអូន,អូនក៏ដឹងថាអូនគួអោយឈ្លក់វង្វេងប៉ុណ្នាបើបានម្តងហើយត្រូវតែមានលើកទី2 ទី3ទៀតហើយអោយបងទប់ម៉េចជាប់ទៅ" និយាយបណ្តើរលូកដៃអោបលួងប្រពន្ធពីក្រោយបណ្តើរហើយក៏ខ្សឹបដាក់ត្រចៀកប្រពន្ធបន្ថែម។
"ហើយយប់នេះបងក៏មិនដឹងថានិងបានប៉ុន្មានទឹកទេព្រោះអូនអោយបងញ្ញាំអយស្ទរ័ច្រើនណាស់ម៉ិញនេះ"
ខ្សឹបផងហើយដៃរាវផងធ្វើអោយថៅកែស្រីរបស់យើងព្រឺសំបុរស្រៀវអស់ព្រោះតែសំដីរបស់ប្តី។ដោយទ្រាំមិនបាននាងក៏រត់រុយចូលទៅក្នុងហាងបាត់ទៅធ្វើអោយអ្នកជាប្តីសើចហួសចិត្តហើយក៏ដើរចូលទៅតាមក្រោយ ដោយគិតទាំងរីករាយថាយប់នេះដឹងតែគ្រប់ទឹកហើយព្រោះប្រពន្ធបើកភ្លើងខៀវអោយប៉ុណ្នេះហើយ។

តើស្នេហាយើងជានិស្ស័យអ្វី?Where stories live. Discover now