ភាគទី២: អង្គរក្សផ្ទាល់ខ្លួន

334 44 7
                                    

ព្រឹកថ្ងៃថ្មីសុងហ៑ូន បើកភ្នែកសន្សឹមដើម្បីឲ្យនឹងពន្លឺថ្ងៃ គ្រាន់តែចាប់បើកភ្នែកដឹងខ្លួនភ្លាម គេចាប់ផ្ដើមវិលវល់ធីងធោង ធ្ងន់ក្បាលដូចមានអ្នកណាយកថ្មមកដាក់ពីលើយ៉ាងអញ្ចឹង

ហេតុអីឈឺក្បាលម្ល៉េះ?>>សុងហ៑ូន នៅសម្ងំគេងរហូតដល់ម៉ោង១១ថ្ងៃត្រង់ទើបគេក្រោកងូតទឹករៀបចំខ្លួនចុះទៅខាងក្រោម

ម្ដេចមិនគេងឲ្យដល់ល្ងាចតែម្ដងទៅ>>ជុងសុង

ស្អីរបស់បងនឹង?ជួបភ្លាមក៏រករឿង>>សុងហ៑ូន

មិនបានរករឿងតែវាទើសភ្នែក>>ជុងសុង

ខ្វេះគ្រាប់ភ្នែកនឹងចោលទៅ>>សុងហ៑ូន

សុងហ៑ូន ប្រយ័ត្នសម្ដីរបស់ឯងបន្ដិចទៅ>>ជុងសុង

បងជាអ្នករករឿងខ្ញុំមុន ខ្ញុំមិនបានខុស>>សុងហ៑ូន ថាហើយដើរចេញយ៉ាងប្រងើយសម្ដៅទៅរកផ្ទះបាយដើម្បីរកអីញាំ

+ពេលល្ងាច

តុក តុក>>

អ្នកណា?>>សុងហ៑ូន

អ្នកប្រុស លោកស្រីឲ្យខ្ញុំមកអញ្ជើញអ្នកប្រុសទៅខាងក្រោម>>អ្នកបម្រើ ស្រែកពីខាងក្រៅ សុងហ៑ូនក៏ចេញទៅតាមពិតមែន មកដល់ក្រោមឃើញថាទាំងម៉ាក់ទាំងប៉ានិងបងប្រុសគឺនៅទីនោះទាំងអស់រួមទាំងជំនិតសង្ហាររបស់ប៉ាគេផងដែរ

មានការអីម៉ាក់?>>សុងហ៑ូន មាត់និយាយតែភ្នែកសម្លឹងមើលជំនិតរបស់ប៉ាខ្លួនដែលឈរក្បែរនោះមិនដាក់ភ្នែកនាយមើលលើមើលក្រោមហើយញញឹមចុងមាត់

ប៉ាគិតថាចង់ឲ្យកូនឈប់ធ្វើការនៅសហរដ្ឋអាមេរិកហើយមកជួយមើលខុសត្រូវក្រុមហ៑ុនជាមួយបងឯង>>លោកផាក

អត់!! ខ្ញុំមិនចង់>>សុងហ៑ូន

ហ៑ូន ឯងធំហើយល្មមចេះគិតកុំចចេសរឹងរូសពេក>>លោកផាក

ប៉ាសំអាងលើអីថាខ្ញុំរឹងរូស?ខ្ញុំមិនមែនដើរប៉ោឡែទាត់ខ្យល់ឯណា?ខ្ញុំក៏មានកាងារដែលខ្ញុំស្រឡាញ់>>សុងហ៑ូន

ហ៑ូន ប៉ាចាស់ហើយមិនសូវមានកម្លាំងរោគជរាក៏បៀតបៀន បងរបស់ឯងគេធ្វើតែម្នាក់ឯងមុខជាទប់ទល់មិនរួចទេ ឯងអាចសាកធ្វើប្រាំខែសិនក៏បានដែរ>>លោកផាក

BE MY MAN Where stories live. Discover now