Part3:ការវិលត្រឡប់មកវិញ

4 0 0
                                    

   5ឆ្នាំវាពិតជាលឿនណាស់សម្រាប់មនុស្សគ្រប់គ្នាតែវាមិនមែនសម្រាប់មនុស្សម្នាក់ទេ វាពិតជាយូរខ្លាំងណាស់មិនដឹងថាការវិលត្រឡប់របស់ខ្លួនម្តងនេះត្រូវប្រឈមមុខនឹងបញ្ហាអ្វីខ្លះទេ ទីក្រុងដែលខ្លួនធ្លាប់រស់នៅកាលពីប៉ុន្មានឆ្នាំមុនឥឡូវនេះវាផ្លាស់ប្តូរស្ទើរតែទាំងស្រុង សឹងតែមិនគួរឲជឿ មើលទៅវាពិតជាឡូយឆាយទៅតាមសម័យកាលនៃភាពជឿនលឿន។

<អាឡូ កាមីនយើងរកបានការងារធ្វើបានហើយអែង> ថេយ៉ុង

<នេះអែងរកបានការងារហើយមែន អបអរសាទរfri> ជីមីន តាមពិតជាខ្លួនក៏បានឲថេយ៍មកធ្វើការក្នុងហាងខ្លួនដែលតែគេមិនព្រម ណាមួយខ្លួនក៏សម្របតាមមិត្តគ្រប់ពេល

<ឥឡូវអែងនៅឯណា>  ជីមីន

<យើងនៅបន្ទប់ជួរអែង> ថេយ៉ុង

<ល្ងាចនេះអែង មកជួបយើងនៅកន្លែងដដែលមកចំយើងប៉ាវញុំាអី> ជីមីន

<អឹមក៏បានម៉ោងមាណដែល> ថេយ៉ុង

<ម៉ោង6ល្ងាច> ជីមីន

<អូខេ> ថេយ៉ុង

<កូននឹងខំរកប្រាក់បានច្រើនដើម្បីធ្វើឲគ្រួសារយើងមាជីវភាពធូរធារជាងមុន> ថេយ៉ុង ពោលពាក្យទាំងនេះនៅតែម្នាក់ឯង តាំងពីថ្ងៃដែលប៉ាគេទទួលបានការវះកាត់មកគាត់ប្រែមកជាធម្មតាវិញហើយ រាល់ថ្ងៃពួកគាត់រស់នៅឯដេហ្គូ មានដីដាំដំណាំតិចតូចគ្រាន់តែទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ណាមួយពួកគាត់មិនចង់ឲថេយ៍មកទីក្រុងម្នាក់ឯងនោះទេ ពួកគាត់ខ្លាចកូនលំបាកនៅម្នាក់ឯងក្នុងឈឺយប់ព្រលប់បានអ្នកណាមើល រឹតតែធ្វើឲគាត់ពិបាកចិត្ត តែរាងតូចផ្តល់ហេតុផលមួយយ៉ាងសមរម្យទៅគាត់កុំឲគាត់មានការបារម្ភមកលើខ្លួន ហើយគេនឹងសន្យាថាមកលេងពួកគាត់ ថេយ៍បាមកដល់ទីក្រុងប្រហែលមួយអាទិត្យហើយ វាពិតជាចៃដន្យនៅផ្ទះជួលខ្លួនដើរប្រហែលដប់នាទីអីដល់ហើយ កន្លែងធ្វើការនុង នៅភោជនីយដ្ឋានxxx គិតមើលទៅខ្លួនរៀងសំណាងខ្លះដែលម្ចាស់ហាងមិនប្រកាន់ច្រើន ព្រមទទួលខ្លួនឲមកធ្វើការ ខ្លួនសន្យាថានឹងខំប្រឹងធ្វើការឲបានល្អ ។

<ជុងអូនពិតជានឹកបងខ្លាំងណាស់ តែប្រហែលជាបងស្អប់អូនណាស់ហើយ> ថេយ៉ុង ពោលទាំងអួលដើមករ វាកន្លែងផុត5ឆ្នាំហើយដែលខ្លួនមិនបានជួបមុខ អតីតសង្សារចាស់នោះ ប្រហែលជានាយភ្លេចខ្លួនរឺខឹងស្អប់នឹងខ្លួនក៏ថាបានដែលមនុស្សបោកប្រាស់ដូចជាខ្លួនមិនគួរឲនាយមកឈឺចាប់នោះទេ ទោះជាមិនបានជួបនាយដោយផ្ទាល់ក៏ដោយ តែខ្លួននៅបន្តតាមដាននាយនៅក្នុងប្រព័ន្ធ ផ្សាព្វផ្សាយខ្លះដែលអាចថាជាអ្នកគាំទ្រមួយក្នុងចំណោមអ្នកគាំទ្ររាប់លានរាប់សែននាក់របស់នាយ

#ម៉ោងណាត់ជួប

<យើងនៅទីនេះអែង> ថេយ៉ុងលើកដៃក្រវីឡើង

<អ៎រ ឃើញហើយ អួយនឹកណាស់អែង> ជីមីនតរ់ទៅអោមិត្តដោយការនឹករលឹកជាខ្លាំង

<សូមទោសដែលយើងមកបានទៅលេងអែង ណាកាមីន បានត្រឹមតែទាក់ទងតាមទូរស័ព្ទតែប៉ុណ្ណោះ> ថេយ៉ុងមានការរអៀសចិត្តខ្លះដែល ខ្លួនគួរណាទៅសុខទុក្ខមិត្ត តឬនេះអត់សោះតែម្តង ណាមួយខ្លួនគិតថាចំរកបានការងារធ្វើចំទាក់ទងទៅក៏បាន រួចចំណាត់ជួបគ្នាក៏វាមិនទាន់យឺតពេលឯណា។

<សុខសប្បាយទេអែង> ជីមីនជាអ្នកផ្តើមការសន្ទានមុន

<សុខតែកាយ តែមិនសូវសប្បាយចិត្តទេអែង> ថេយ៉ុងនិយាយដោយមិនលាក់លៀមបើវាជាការេពិត

<នៅនឹកគេទៀតហើយ មែន> ជីមីន គេបានដឹងពីទំនាក់ទំនងថេយ៍ជុងរួចហើយ

<ក៏ខ្លះៗដែលអែង> ថេយ៉ុងតបទាំងទឹកមុខក្រៀមក្រំដដែល

<គេឥឡូនេះ តាំងល្បី ទាំងឡូយឆាយ យាយទៅក្រេដឌឺតគេឡើងស្រឹបៗតែម្តង> ជីមីនគេនិយាយសុទ្ធតែមិនខុសទេ

<យើងក៏សប្បាយចិត្តពេលឃើញគេជោគជ័យបែបនេះ> ថេយ៉ុង ខ្លួនពិតជាមានមោទនភាពលើនាយខ្លាំងណាស់

<កុំគិតច្រើនអីអែង តស់យើងទៅដើរលេងឲសប្បាយ ម្តងខាតជួបគ្នាយូរហើយ នេះយើងនឹកអែងសឹងស្លាប់ទៅហើយ> ជីមីន និយាយរឿងផ្សេងកុំឲរាងតូចគិតច្រើន គេដើរបណ្ដើរនិយាយ សើចបណ្តើរដូចមនុស្សឆ្កួតចឹង អាធ្វើកាយវិការណាតាំងពីរៀនវិទ្យាល័យនៅមិនទាន់កែចោរទៀត គិតមើលទៅពួកគេអាយុច្រើនហើយតែកមើលចរិតក្មេងមិនប្តូរ

<អែងនេះនៅតែចិរតក្មេងដដែលកាមីន> ថេយ៉ុងមានការហួសចិត្តរហូតដល់ប៉ែតហើយ កុំសូវប្រកាន់អីកំពូលមិត្តគេតែចឹង😁😁

______________________________________

To be : countied

✨ម្ចាស់ស្នេហ៍តារា✨Where stories live. Discover now