ភាគ១០៖មាត់ប៉ាផ្អែមណាស់

145 48 3
                                    

     ថ្ងៃបន្ទាប់..
     ប្រទេសកាណាដា
     ធ្វើដំណើរមកដល់ទីនេះជាលើកដំបូង ថេយ៉ុង យំស្ទើរតែលិចលុងទឹកភ្នែកស្លាប់ខ្លួន ហេតុអ្វី ជុងហ្គុក មិនយល់ពីគេខ្លះសោះ  គេរស់នៅប្រទេសស្កុតឡែនជាក្មេងដែលមានមិត្តភក្តិក៏មិនច្រើន គ្មានសូម្បីតែសាច់ញាតិបង្កើត មានតែយាយឪពុកចិញ្ចឹម និងម៉ែដោះ។ រស់នៅមានភាពកក់ក្តៅតិចតួចខ្លាំងណាស់ នៅពេលដែលផ្ទេរឱ្យគេមករស់នៅទីនេះប្រៀបដូចជាជម្រកមួយថ្មីដែលស្ទើរតែគ្មានអ្វីៗគ្រប់យ៉ាងទៅទៀត។
     “កុំគិតច្រើនពេកអី ថេយ៍ រស់នៅទីនេះម៉ែចាស់នឹងមើលថែកូនឱ្យបានល្អ នៅទីនេះប្រសើរជាងនៅទីកន្លែងដែលគេជេរស្តីកូនរហូតដែរ កុំសៅហ្មងច្រើនអី ម៉ែដោះរង់ចាំលើកទឹកចិត្តដល់ ថេយ៍ ជានិច្ច!” និយាយហើយ ម៉ែដោះក៏បានឱប ថេយ៉ុង យ៉ាងណែន គាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបានមើលថែក្មេងនេះឱ្យរឹតតែគាប់ល្អប្រសើរ មិនថាគាត់ឈានចូលដល់វ័យណានោះទេ គាត់ជឿជាក់ថា ថេយ៉ុង នឹងអាចបត់បែនផ្លូវជីវិតរបស់គេតាមពាក្យទូន្មានប្រដៅរបស់គាត់បានយ៉ាងល្អទៅពេលខាងមុខ។
     “ថេយ៍ ជួយរៀបចំអីវ៉ាន់ណាម៉ែដោះ..” ទីនេះជាផ្ទះផ្ទាល់ខ្លួនដែល ជុងហ្គុក បានទិញទុកកាលពីគេមកសិក្សានៅឯក្រៅប្រទេសបានរយៈ ៤ ឆ្នាំ។ ទើបនាយនៅតែរក្សាទុកមិនព្រមលក់ចេញទៅណា នៅពេលដែលមកដល់កាណាដាម្តងៗ គេតែងតែមកសម្រាកនៅទីនេះ ហើយថែទាំផ្ទះនេះដូចជាផ្ទះលំហែរបស់គេដូចគ្នា។
     នៅខាងក្នុងមានសភាពរៀបរយ មានការតុបតែង រៀបចំទុកដាក់បានយ៉ាងល្អ គ្រឿងសង្ហារឹមមានភាពប្រណីត និងសម្ភារៈប្រើប្រាស់ជាច្រើនមិនខ្វះខាតមុខក្រោយ។ នៅមានរបស់របរខ្លះដូចជានៅថ្មីច្រើនណាស់ហាក់ដូចជាត្រូវបានរៀបចំឡើងសម្រាប់អ្នកមករស់នៅថ្មីសុទ្ធសាធ។ តាមពិត ជុងហ្គុក បានគិតគូរជ្រើសរើសសាលារៀនល្អៗសម្រាប់ ថេយ៉ុង នៅប្រទេសកាណាដានេះចាប់តាំងពីគេរៀនថ្នាក់ទី ១០ មកម្លេ៉ះ។ ប៉ុន្តែនាយបានគិតថាគេនៅក្មេងខ្លាំងពេកទើបបានជាមិនទាន់បង្ខំឱ្យគេផ្លាស់ប្តូរសាលារៀនភ្លាមៗឡើយ។
     នៅពេលមានបញ្ហារកាំរកូសមួយរយៈក្រោយ ត្រូវក្មេងនោះថាគេចិញ្ចឹមកូនបិទសិទ្ធខ្លាំងពេក។ នាយក៏ខឹងទាល់តែកើតជាកំហឹងច្រានដាក់ ថេយ៉ុង យ៉ាងសម្បារ ទោះជាយ៉ាងណាមុនឬក្រោយ គេគង់តែដេញឱ្យ ថេយ៉ុង មករស់នៅទីនេះដដែល ព្រោះត្រូវឱ្យគេរៀនជំនាញ businese ដើម្បីបានចូលបម្រើការងារមុខជំនួញផ្នែកឧស្សាហកម្មដឹកជញ្ជូននោះឯង។
     “សម្រាកសិនទៅ.. ម៉ែដោះទៅចម្អិនអាហារឱ្យ ថេយ៍ ញ៉ាំ!”
     “មិនបាច់ទេម៉ែដោះ.. ថេយ៍ មិនចង់ញ៉ាំអ្វីទេ!” ខំធ្វើការបន្លប់ទុក្ខសោកកុំឱ្យអារម្មណ៍នឹកនាដល់ភាពឈឺចាប់ តែគេក៏អត់ចៀសគិតពីអារម្មណ៍ទាំងនោះមិនបាន គេអួលណែនសព្វគ្រប់សារពើទឹកភ្នែកហូរស្រោចថ្ពាល់រលាក់រាល់លើក។
     “មិនញ៉ាំមិនបានទេ ប្រយ័ត្នឈឺក្រពះណា ថេយ៍!”
     “ម៉ែដោះធ្វើតាមចិត្ត ថេយ៍ ម្តងទៅ ថេយ៍ សុំពេលបន្តិចបានទេ?” ថេយ៉ុង ថាចប់គេក៏បានផ្តួលខ្លួនគេងទៅលើសាឡុងក្រញោនខ្លួនដូចជាកូនដង្កូវដុកឌឿគួរឱ្យអាណិត។
     “ហ៊ឹកៗ.. នឹកលោកយាយ.. នឹកប៉ា..”
     “ថេយ៍ អើយ ថេយ៍..”
     “នឹកប៉ាហ៊ឹកៗ.. នឹកប៉ាណាស់..” ម៉ែដោះរំកិលខ្លួនខិតចូលទៅចាប់លើកដៃអង្អែលក្បាលគេថ្នមៗ ថេយ៉ុង យំកាន់តែខ្លាំងនិងអណ្តឺតអណ្តក់ទ្វេដង នេះបានគាត់ចេញមកជាមួយគេយំយែកខ្លាំងប៉ុណ្ណឹងទម្រាំតែគេមករស់នៅម្នាក់ឯងទៀត មិនដឹងថាជូរចត់អួលអាក់ប៉ុណ្ណានោះទេ។
     ថេយ៉ុង យំមិនឈប់ យំរហូតដល់គេងលក់ស្ងាត់បាត់មាត់ឈឹង ម៉ែដោះសម្លឹងមើលគេទាំងអារម្មណ៍ពិបាកចិត្ត មុននឹងយកភួយមកគ្របដណ្តប់លើខ្លួនប្រាណឱ្យគេជួយកាត់បន្ថយសីតុណ្ហភាពត្រជាក់នៅពេលយប់។
    
     មួយសប្តាហ៍បន្ទាប់..
     ក្រុមហ៊ុន..
     ជុងហ្គុក មកអង្គុយធ្វើការក្នុងបន្ទប់ការិយាល័យជារៀងរាល់ថ្ងៃ តែការងាររបស់គេគ្មានបញ្ហាអ្វីកើតឡើងទេ គ្រាន់តែគេមិនសូវចុះឡើងទៅមើលឃ្លាំងទំនិញនិងទៅកាន់កំពង់ផែញឹកញាប់ដូចកាលពីមុន។ បរិយាកាសខាងក្នុងបន្ទប់ការងារកាន់តែស្ងប់ស្ងាត់អារម្មណ៍របស់គេចាប់ផ្តើមធុញទ្រាន់មួយរំពេច ខួរក្បាលក៏ចាប់ផ្តើមគិតដល់អ្នកដែលកំពុងតែរស់នៅឯកាដាណា។ ទើបឈោងដៃចាប់ទូរស័ព្ទទំនើបដកចេញមក គេស្រាប់តែភ្លេចឱ្យឈឹងទៅថាមិនដែលចូលមើលប្រព័ន្ធ GPS និងស្តាប់ខ្សែអាត់សំឡេងដែលក្មេងនោះបានបំពាក់នាឡិកាដែលគេបានទិញឱ្យនៅឡើយទេ។
     ពេលអង្គុយគិតមួយសន្ទុះ ទីបំផុតនាយក៏ដាច់ចិត្តចុចបើកខ្សែអាត់សំឡេងស្តាប់ ពាក្យសម្តីដែលគេបានស្តាប់ឮមុនគេនោះគឺ..
     ថេយ៉ុង - ម៉ែដោះ.. ថេយ៍ នឹកប៉ា..
     ម៉ែដោះ - ថេយ៍ យំរាល់ថ្ងៃ ឈប់យំប៉ុណ្ណឹងបានហើយ!!
     ថេយ៉ុង - ហ៊ឹកៗ.. ម៉ែដោះ ហេតុអ្វីប៉ាមិនស្រលាញ់ ថេយ៍? ថេយ៍ ធ្វើអ្វីខុសទៅម៉ែដោះ? ថេយ៍ ចង់ចួបប៉ា ចង់ឱបប៉ា
     ម៉ែដោះ- ថេយ៍ មិនខុសទេ.. អ្នកប្រុសប្រហែលជារវល់ទើបមិនបានឡើងមកលេង ថេយ៍ កុំរឹងរូសអី ព្យាយាមញ៉ាំអាហារឱ្យបានច្រើនៗណា៎
     ថេយ៉ុង - ថេយ៍ មិនឃ្លានទេ ម៉ែដោះ.. ថេយ៍ ចង់ចួបប៉ាមុនគេ
     ក្រឹប!!
     ជុងហ្គុក ចុចបិទទូរស័ព្ទ ស្តាប់សំឡេងក្មេងនោះយំកិកកុករកគេ ទើបនាយដឹងថាកាលដែលដេញឱ្យ ថេយ៉ុង ចាកចេញទៅរស់នៅខាងក្រៅស្វែងភាពជាមនុស្សធំពេញវ័យដោយខ្លួនឯងគឺពិបាកណាស់។ គេធំជំទង់ជិតគ្រប់អាយុ ១៨ ឆ្នាំហើយតែមើលទៅគេនៅតែមិនក្លាហាន យំច្រើន ខ្លាចច្រើន ហើយចង់តែទទួលបានការមើលថែទាំពី ជុងហ្គុក ជានិច្ចទៀត។ ម្យ៉ាងវិញ ថេយ៉ុង រស់នៅជាមួយគេ ១៧ ឆ្នាំជាងមកនេះ ថេយ៉ុង ក៏មិនដែលឃ្លាតឆ្ងាយពីគេម្តងណានោះសោះ អាចនិយាយបានថានេះជាលើកដំបូងហើយដែលគេឃ្លាតទៅមួយរយៈពេលធំថែមទាំងនៅឆ្ងាយខ្លាំងទៀតផង។
     តុៗ..
     “ចូលមក..” ជុងហ្គុក ឧទានងើបសម្លឹងមើលម្ចាស់វត្តមានជាបុរសចំណាស់ដែលចាប់ដើរចូលមក។
     “អ្នកប្រុស.. ខ្ញុំយករបាយការណ៍មកឱ្យពិនិត្យ!” លោកពូ អីធៀន ដាក់សមីឯកសារទៅលើតុ ជុងហ្គុក ក៏ប្រតិបត្តិការការងារតាមជំនាញរបស់គេពិនិត្យមើលយ៉ាងលម្អិតហ្មត់ចត់មុននឹងចុះហត្ថលេខាបញ្ជាក់ពីការពិនិត្យមើលរួចរាល់។
     “តាមពិតការងារប៉ុណ្ណឹងលោកពូអាចឱ្យបុគ្គលិកធ្វើបាន ហេតុអ្វីក៏លោកពូមកក្រុមហ៊ុនដោយខ្លួនឯង?”
     “ដោយសារតែពូមានការចាំបាច់ត្រូវមកទីនេះដែរ!” គាត់ថាចប់ប្រញាប់ដាក់បង្គុយចុះ ជុងហ្គុក សម្លឹងមើលទឹកមុខគាត់រួមជាមួយកែវភ្នែកមានចម្ងល់។
     “រឿងអ្វីទៅលោកពូ?”
     “គឺរឿងគ្រួសាររបស់ ដាលីណា.. ពូស៊ើបដំណឹងបានមកថាគ្រួសារនាងកំពុងតែប្តឹងផ្តល់យ៉ាងខ្លាំងក្លាក្នុងការតាមស្វែងរកសាកសពរបស់នាង.. ហើយឥឡូវនេះពួកគេក៏បានដឹងថា ដាលីណា មានកូនប្រុសម្នាក់ដែរ.. គោលដៅដ៏ធំបំផុតនោះគឺតាមស្វែងរក ថេយ៉ុង សំណាងហើយដែលអ្នកប្រុសចាត់ចែងឱ្យ ថេយ៉ុង ទៅរស់នៅឯកាណាដាមួយរយៈ!”
     “មកពីអ៊ីចឹងហើយទើបខ្ញុំរៀបចំឱ្យគេទៅរស់នៅទីនោះមួយខែមុន!”
     “តាមពិតអ្នកប្រុសក៏បានដឹងអំពីរឿងទាំងនេះដែរ?”
     “ដើមឡើយខ្ញុំមិនចង់ធ្វើទេ.. មកពីអាក្មេងនោះវាបញ្ជោះខ្ញុំ.. ខ្ញុំស្វែងរកអនាគតឱ្យគេបានឬមិនបានល្អ ហោចណាស់ក៏ខ្ញុំបានផ្តល់គ្រប់យ៉ាងឱ្យគេក្នុងនាមជាឪពុក.. វាក៏នៅតែមិនពេញចិត្តទៅទៀត..”
     “អ្នកប្រុសបន្ទោសក្មេងមិនដឹងអ្វីម្នាក់មិនបានទេ ថេយ៉ុង មិនមែនជាក្មេងបែបនោះឡើយ តែអ្នកខាងក្រៅគេអាចមើលមកឃើញបែបណាក៏ដោយសារតែការចិញ្ចឹមបីបាច់របស់មនុស្សម្នាក់ៗមិនដូចគ្នាទាំងស្រុងនោះទេ អ្នកប្រុសកុំខឹងគេខ្លាំងពេក យ៉ាងហោចណាស់ត្រូវអាណិតដល់ក្មេងដែលកំព្រាឪពុកម្តាយម្នាក់ដែរ!”
     “...” ជុងហ្គុក ស្ងាត់លែងតមាត់គាត់ ព្រោះគេគោរពគាត់ ស្តាប់តាមគាត់ ជាងនរណាទាំងអស់។
     “អ្នកប្រុសត្រូវយល់ថាជីវិតរបស់មនុស្សម្នាក់ៗមិនមានពេលវេលាច្រើនឡើយ អ្វីដែលត្រូវធ្វើ គឺត្រូវធ្វើចាប់ពីពេលនេះទៅឱ្យហើយ បើមិនចង់ស្តាយក្រោយ ខ្ញុំចង់ឱ្យអ្នកប្រុសខ្វល់ខ្វាយគិតពីរឿងទាំងនេះឱ្យបានដិតដល់ សប្តាហ៍ក្រោយ ថេយ៉ុង ត្រូវចូលរៀនសាលារៀនថ្មីហើយ អញ្ជើញអ្នកប្រុសឡើងទៅចាត់ចែងតួនាទីឱ្យគេក្នុងនាមជាឪពុកម្នាក់ផង!” គេនៅតែស្ងាត់គ្មានចម្លើយតបតនិងគាត់ឫកពារបស់គេហាក់បីដូចជាមិនចង់ធ្វើស្អីទាំងអស់ដើម្បី ថេយ៉ុង នោះទេ។ ខណៈគាត់ក៏ប្រញាប់ប្រញាល់ឈឺឆ្អាលចំពោះរឿងនេះឱ្យច្បាស់ការណ៍មែនទេន។
     “អាណិតក្មេង.. ជ្រុលជាត្រួសត្រាយផ្លូវឱ្យគេបានហើយ ធ្វើវាឱ្យដល់ទីបញ្ចប់ទៅប្រុស..”
     “បាទ!” ជុងហ្គុក ងក់ក្បាលស្តាប់តាមសម្តីរបស់គាត់ បានដឹងថាគេយល់ពីសម្តីរបស់ខ្លួន លោកពូអីធៀនក៏សប្បាយចិត្តខ្លាំងបំផុតដែរ។
    
     សប្តាហ៍ក្រោយ..
     ដល់ពេលវេលាដែល ថេយ៉ុង ត្រូវត្រៀមខ្លួនចូលសាលារៀនថ្មី ជុងហ្គុក ក៏បានស្វែងរកពេលវេលាសម្រាកពីការងារមួយចំនួនឆ្លៀតហោះហើរមកកាន់កាណាដា ដើម្បីធានាឱ្យគេបានចូលរៀនសាលារៀនថ្មីក្នុងនាមជាអាណាព្យាបាលស្របច្បាប់ម្នាក់ដែរ។ នាយត្រូវសម្រាកនៅទីនេះចំនួនពីរថ្ងៃដោយសារតែត្រូវបំពេញបែបបទឯកសារមួយចំនួនរៀបចំទុកដាក់ឱ្យកូនឱ្យរួចរាល់មុនពេលវិលត្រលប់ទៅប្រទេសស្កុតឡែនវិញដូចគ្នា។
     “ប៉ា..” ថេយ៉ុង ក្រឡេកមកសម្លឹងមើលឃើញវត្តមាន ជុងហ្គុក តាមដោយខ្សែភ្នែកក្រហមរងាលព្រោះទើបតែយំហើយរួច មុនពេលស្ទុះទៅរកនាយទាំងអារម្មណ៍នឹកនាពុះកញ្ជ្រោលរកថាមិនត្រូវ។
     “ប៉ា.. ថេយ៍ នឹកប៉ាខ្លាំងណាស់!” ថេយ៉ុង បោះដៃឱបក្រសោបលើស្មា ជុងហ្គុក ស្របពេលដែលនាយក៏ទម្លាប់ដៃស្រាក់លើចង្កេះ ថេយ៉ុង ឃ្លាតឆ្ងាយគ្នាជាងរយៈពេលពីរសប្តាហ៍មកនេះ គេអាចយល់ពីទំហំចិត្ត និងភាពក្រៀមក្រំដែលកូនចិញ្ចឹមម្នាក់នេះកំពុងចួប។
     “ហ៊ឹកៗ.. ប៉ា..”
     “កុំយំ..” ជុងហ្គុក លើកដៃជូតទឹកភ្នែកសម្ងួតចេញពីថ្ពាល់កូនចិញ្ចឹម ខណៈម៉ែដោះឯណេះដើរចេញមកពីផ្ទះបាយជាមួយទឹកមុខញញិមតែបង្កប់ដោយទុក្ខសោក។
     “អ្នកប្រុសអញ្ជើញមកដល់ហើយ តស់ម៉ែដោះរៀបចំអាហារឱ្យអ្នកប្រុសរួចរាល់ហើយ!” គាត់ថាចប់ ជុងហ្គុក ងក់ក្បាលយល់ស្របតាមគាត់ និងបានដើរទៅរកតុអាហារ ក្នុងការទទួលទានបាយទឹកជុំគ្នា។
     “ម៉ែដោះស្មានតែអ្នកប្រុសមិនមក ម៉ែដោះបារម្ភណាស់ ព្រោះខាងសាលារៀនគេត្រូវការតែវត្តមានអាណាព្យាបាលសិស្សពិតប្រាកដ.. ថេយ៉ុង ពិបាកនៅក្នុងការរាប់អានមិត្តភក្តិថ្មី មកដល់ទីនេះគេមិនស្គាល់នរណាទេ!” ម៉ែដោះរៀបរាប់ពីទុក្ខលំបាកភ័យខ្លាច ថេយ៉ុង ពិបាកចុះសម្រុងជាមួយស្ថានភាពរស់នៅក្នុងប្រទេសកាណាដា។
     “មិនអីទេ ម៉ែដោះ.. រស់នៅយូរៗគង់តែទម្លាប់!” ជុងហ្គុក អង្គុយញ៉ាំបាយសម្លឹងមើលផ្ទៃមុខកូនប្រុសចិញ្ចឹម ថេយ៉ុង មួយរយៈនេះទទួលបានភាពភ័យខ្លាចច្រើន ទឹកមុខរបស់គេមិនសូវស្រស់បស់ទេ ព្រោះកាលនៅឯស្កុតឡែន នាយមិនសូវបានផ្តល់ឱកាសឱ្យគេបានចេញទៅខាងក្រៅញឹកញាប់ក្រៅតែពីទៅសាលារៀននិងមកផ្ទះ ថ្ងៃខ្លះមានពេលយូរៗម្តងក៏នាំ ថេយ៉ុង ទៅដើរលេងតែពីរនាក់ដូចជាឪពុកមើលថែទាំកូន។ មិនមានឱកាសបានផ្តល់ពេលវេលាទូលំទូលាយដល់កូនឱ្យបានស្គាល់អ្វីដែលហៅថាបរិបទសង្គមខាងក្រៅឡើយ។
     “ប៉ានៅទីនេះជាមួយកូនឱ្យបានយូរបានទេ? កូនចង់ឱ្យប៉ានៅផ្តល់កម្លាំងចិត្តដល់កូន..” ថេយ៉ុង មិនដែលសុំអ្វីពីនាយច្រើនទេ សង្ឃឹមថារឿងប៉ុណ្ណឹងនាយអាចបើកចិត្តទទួលធ្វើឱ្យគេបាន។
     “យើងមានការងារច្រើន ឆ្លៀតពេលមកធ្វើការឱ្យឯងបានប៉ុន្មានថ្ងៃមកនេះយល់ថាយើងចាយពេលវេលាច្រើនហើយ!” ឮសម្តីនាយនិយាយចប់ ថេយ៉ុង ទម្លាក់ទឹកមុខស្រពាប់ស្រពោនចុះ មានអារម្មណ៍ស្រងាកចិត្ត ព្រោះតែរឿងតូចតាចប៉ុណ្ណឹងក៏ ជុងហ្គុក មិនអាចសូម្បីតែបានផ្តល់ឱកាសដល់គេដូចគ្នា។
     “ថេយ៍ កុំរំខានប៉ាច្រើនអី.. មានម៉ែដោះនៅជាមួយ ថេយ៍ ហើយតើស..”
     “បាទ!” ថេយ៉ុង ផ្តោតអារម្មណ៍មកអង្គុយញ៉ាំអាហារវិញ ព្រោះមិនចង់ធ្វើឱ្យ ជុងហ្គុក មានអារម្មណ៍ឈឺក្បាលច្រើនដោយសារតែគេម្នាក់។
     “មករស់នៅទីនេះ ត្រូវខំប្រឹងដោយខ្លួនឯង យើងបង្រៀនឯងឱ្យស្គាល់ពីជីវិត ទោះបីអត់ពីយើងទៅ ថ្ងៃមុខឯងនៅតែអាចជួយខ្លួនឯងឱ្យមានជីវិតរស់រានបាន!”   
     ថេយ៉ុង ស្តាប់សម្តី ជុងហ្គុក និយាយចប់សារជាថ្មីម្តងទៀត គេក៏ចាប់ផ្តើមអួលដើមកផុសចេញមកពីអារម្មណ៍ពុះកញ្ជ្រោលជ្រួលច្រាលអួលអាក់ពីផ្នែកខាងក្នុងរហូតដល់កែវភ្នែកចាប់ផ្តើមរលីងរលោងខ្ជាក់ទឹកភ្នែកសស្រាក់ហូរដាបពេញផែនថ្ពាល់។
     “ប៉ានិយាយអីបែបនេះ..”
     “ព្រោះឯងមិនអាចពឹងពាក់យើងអស់រយៈពេលពេញមួយជីវិតទេ!” គេមិនមែនមានបំណងហាក់ចង់ដេញ ថេយ៉ុង ឱ្យឃ្លាតចេញទៅឆ្ងាយ គ្រាន់តែគេចង់ផ្តល់សេរីភាពនិងជីវិតដែល ថេយ៉ុង ចង់បានស្របពេលដែលគេលែងមានសិទ្ធចិញ្ចឹមក្មេងនេះ ព្រោះថាទៅថ្ងៃខាងមុខ មានរឿងអ្វីកើតឡើងមក គេមិនអាចសូម្បីតែដឹងទុកមុនទាំងអស់ទេ។
     “ប៉ា..”
     “ញ៉ាំបាយទៅ..” ជុងហ្គុក បញ្ចប់សម្តី បន្ទាប់មកការស្រុះស្រូបអាហារក៏បានឈានចូលដល់ពេលដែលត្រូវបានបញ្ចប់។
    
     យប់ម៉ោង ១១:៣២ នាទី..
     អំពូលភ្លើងរាត្រីចាប់ផ្តើមទម្លាក់ពន្លឺព្រាលៗនៅក្នុងបន្ទប់ត្រជាក់ល្ហឹម ស្របពេលដែលសំឡេងសន្ទនាគ្នាចាប់ផ្តើមបន្លឺឡើងដោយមនុស្សពីរនាក់។ 
     “ប៉ា..” ថេយ៉ុង ក្រសោបក ជុងហ្គុក នៅលើគ្រែដែលមានភួយជួយដណ្តប់ឱ្យពួកគេបាត់អាការៈរងារដូចគ្នា ប៉ុន្តែភួយទាំងនោះមិនអាចជួយធ្វើឱ្យគេកក់ក្តៅដូចជារង្វង់ដៃបុរសចំណាស់ម្នាក់នេះនោះទេ។
     ថេយ៉ុង ធំសន្ធឹកក្លាយទៅជាក្មេងវ័យជំទង់ ជិតពេញវ័យជាស្ថាបពរឆាប់ៗនេះហើយ តែគេនៅតែឡិរឡក់ក្មេងវ័យដូចដើម គេងឱបបំពាក់បំពួនជាមួយ ជុងហ្គុក មិនផ្លាស់ប្តូរទម្លាប់ រហូតដល់អ្នកនៅក្នុងផ្ទះតែងតែគិតថាវាជារឿងធម្មតា តែសម្រាប់អ្នកខាងក្រៅមិនបានគិតថាទង្វើបែបនោះជារឿងធម្មតាឡើយ។
     “យ៉ាងម៉េច?” ជុងហ្គុក ក្រឡេកមកចោទក្រសែភ្នែកសម្លឹងមើលផ្ទៃមុខក្មេងល្ហក់។
     “ប៉ាធ្វើការហត់ទេ?”
     “បើមិនហត់ម្តេចហៅថាការងារ?” នាយឆ្លើយហីៗដោយលូកដៃទៅក្រសោបលើថ្ពាល់ក្រពុំបន្តិច។
     “ពេលកូនរៀនចប់ កូននឹងចូលធ្វើការជួយសម្រាលទុក្ខលំបាករបស់ប៉ា!”
     “វាត្រូវតែបែបនោះ..”
     “ប៉ាអាយុច្រើនប៉ុណ្ណេះទៅហើយ..” និយាយដល់ត្រឹមណេះ ថេយ៉ុង ទើរសម្តីក្នុងបំពង់កបន្តិច។ ឃើញគេប្រែជាស្ងប់ស្ងាត់ ជុងហ្គុក ក៏រន្ថើនសួរនាំបន្ថែម។
     “បើយើងអាយុច្រើនវាយ៉ាងម៉េច?” ម្តងនេះ ថេយ៉ុង កាន់តែសម្លឹងមើលមុខគេជ្រៅជាងមុន។
     “ប៉ានៅតែនឿយហត់ដូចដើម!” គេចង់និយាយថានាយចាស់ហើយម្តេចមិនយកប្រពន្ធ? នៅលីវដល់ណាទៀត មានស្រលាញ់ស្រីណាទេ? គេធំជិតពេញកំលោះទៅហើយ នៅតែឃើញ ជុងហ្គុក នៅម្នាក់ឯងដូចដើម ប៉ុន្តែគេគ្មានភាពក្លាហាននឹងហ៊ានសួរអំពីសំណួរទាំងនេះ។ អាយុច្រើនប៉ុណ្ណេះសមនឹងមានកូន ៣-៤ នាក់រត់លេងក្នុងផ្ទះ តែនាយដូចមិនដែលចេះខ្វាយខ្វល់ពីអ្វីច្រើនទាល់តែសោះ។
     “កុំសួរច្រើនពេក..” ជុងហ្គុក ថាចប់សំងំគេង ថេយ៉ុង កិលខ្លួនឡើងបន្តិច សម្លឹងមុខ ជុងហ្គុក មើលឱ្យកាន់តែច្បាស់ ទើបគេនឹកឃើញដល់គំនិតឆ្កួតៗចង់តែទះខ្លួនឯងមួយកំផ្លៀងឱ្យស្វាងចែស។
     “លោកប៉ាសង្ហាខ្លាំងណាស់.. ធំពេញវ័យទើបខ្ញុំយល់ច្បាស់ពីអារម្មណ៍ខ្លួនឯង តែខ្ញុំជាក្មេងប្រហើន ខ្ញុំលួចស្រលាញ់គាត់ ថែមទាំងមានគំនិតចង់រំលោភគាត់ទៀត.. ខ្ញុំ.. ខ្ញុំគួរតែទៅរកគាត់.. ឆ្កួតមែនទេ? អាស ហាច់យ៉ាងនេះ មិនមានតម្លៃទេ..” ថេយ៉ុង និយាយក្នុងចិត្តខាំបបូរមាត់ខ្លួនឯង គេក៏ភ្លេចឈឹងថាឆ្លងផុតយប់នេះគេគ្រប់អាយុ ១៨ ឆ្នាំហើយ។
     ថេយ៉ុង លូកដៃទៅចាប់ក្រសោបកាន់ចុងចង្កា ជុងហ្គុក ដោយសារតែអស់កម្លាំងខ្លាំងពេកនាយក៏គេងលក់មុនបាត់។
     “ប៉ាខ្ញុំសូមទោស..” ថេយ៉ុង ដកដង្ហើមមួយៗបេះដូងលោតញាប់កន្ត្រាក់ ម៉ោងរំកិលដល់ ១១:៥៩ នាទី ថេយ៉ុង នៅងើបឈ្ងក់សម្លឹងមើលផ្ទៃមុខ ជុងហ្គុក មិនព្រមដេក។
     តឹក!!
     ម៉ោង ១២:០០ នាទី..
     “ថេយ៍ ស្រលាញ់ប៉ា..” រាងតូចបញ្ចប់សម្តីមុននឹងឱនឈ្ងោកថើបបបូរមាត់កាយចំណាស់ ប៉ះប្រអប់ដៃអង្អែលលើស្មាមាំធំរបស់នាយ ចាប់ផ្តើមបឺតជញ្ជក់ដោយអារម្មណ៍កាន់តែពិសេសខ្លាំងទៅៗ។ ប្រអប់ដៃស្រឡូនល្វត់ល្វក់ក៏លូកជ្រាវចូលទៅក្នុងក្រណាត់អាវគេងយប់របស់រាងក្រាស់ស្ទាបអង្អែលក្បាលពោះសាច់ដុំហាប់ណែនកង់ៗណែនក្តន់ដោយរុញអណ្តាតទម្លុះចូលទៅក្នុងក្រអូបមាត់ ជុងហ្គុក យ៉ាងក្លាហាន។
     “អ្ហឹម..” រាងក្រាស់គ្រហឹមជ្រួញចិញ្ចើមតែភ្នែករបស់គេនៅតែបើកពុំរួចដដែល។
     ថេយ៉ុង រហ័សរហួនងើបខ្លួនចេញពីនាយ ប្តូរមកដេកធម្មតាតែ ជុងហ្គុក ក៏ស្រវាឱបក្រសោបចង្កេះគេយ៉ាងណែនពីខាងក្រោយ។
     “មាត់ប៉ាផ្អែមណាស់..” នំខេកផ្អែមត្រូវការបន្ថែមគ្រីម ១០ ស្រទាប់ពីលើទៀត ក៏មិនអាចផ្អែមស្មើនិងរសជាតិបបូរមាត់ដែល ជុងហ្គុក មាននោះដែរ។
    
     ព្រឹកស្អែក..
     ទឺតៗ...
     “ប៉ា...” សំឡេងដាស់រសាត់លាន់ចូលត្រចៀកអ្នកកំលោះបានបន្លឺឡើង។
     ជុងហ្គុក បើកភ្នែកឡើង សម្លឹងមើលអ្នកដែលអង្គុយរង់ចាំខ្លួន ស្លៀកពាក់ស្អាតបាតឯណោះដោយកែវភ្នែកស្រវាំង ពេលសម្រួលអារម្មណ៍បានបន្តិចគេក៏ស្ទុះក្រោកឡើងអង្គុយមានអារម្មណ៍ឈឺក្បាលខ្ជោកៗតិចតួច។
     “ម៉ោង ៦:២១ នាទីហើយប៉ា..” ថេយ៉ុង ហុចកន្សែងពោះគោទៅឱ្យនាយ ជុងហ្គុក ប្រញាប់ប្រញាល់ចាប់យកកន្សែងពីដៃរាងតូចរួចរហ័សរហួនចូលទៅងូតទឹកសម្អាតខ្លួនឱ្យបានស្អាតបាតដើម្បីជូនគេទៅកាន់សាលារៀនថ្មី។ ក្នុងបន្ទប់ទឹក ជុងហ្គុក ឈរសម្លឹងមើលសភាពរបស់ខ្លួនឯងមានអារម្មណ៍ចម្លែករហូតដល់គេត្រូវលើកដៃស្ទាបបូរមាត់ខ្លួន ហេតុអ្វីក៏មានអារម្មណ៍ថាស្ពឹកៗ ស្នាមទឹកមាត់ប្រឡាក់គែមមាត់ ពិតជាគេដែលដេកហៀរទឹកមាត់ឬយ៉ាងណា? ចុះស្នាមលើគល់ករបស់គេនរណាជាអ្នកបង្កចាំបានថាមុនពេលហោះហើរមកកាន់កាណាដា គេមិនបានដេកជាមួយជាស្រីណាអស់រយៈពេលជាងពីរសប្តាហ៍ទៅហើយ។
     “នៅកាណាដាមានមូសខាំឬយ៉ាងម៉េច? នេះយើងដេកហៀរទឹកមាត់អ្ហេស?”

💚 ឆ្លាក់ស្នេហ៍ចារក្នុងបេះដូងបង 💚Where stories live. Discover now