នៅប្រលានយន្តហោះ
ខ្ញុំមានសេរីភាពហើយខ្ញុំលែងត្រូវធ្វើតាម អ្នកណាទៀតហើយ ខ្ញុំអូសវ៉ាលីដើរសំដៅទៅ ឡានដែលកំពុងរងចាំខ្ញុំ ខ្ញុំដើរយ៉ាងធម្មតាតែ មាននារីម្នាក់រត់មកបុកខ្ញុំពេញកំហឹងតែម្តង (•‿•)សំណាងហើយដែលមិនដួល ខ្ញុំងាកមើលមុខនាងនាងនិយាយសុំទោសមកកាន់ខ្ញុំហើយក៏រត់ទៅបាត់ តែខ្ញុំវិញឈរលង់នឹង សម្រស់នាង នាងស្អាតណាស់ ខ្ញុំមិនដឹងទេ គ្រាន់តែឃើញនាងភ្លាមខ្ញុំលង់នាងភ្លាម ខ្ញុំបានឲ្យកូនចៅរបស់ប៉ារកកន្លែងនាងនៅនឹង សាលានាងរៀន ខ្ញុំហាក់ដូចជាចាប់អារម្មណ៍នាងជាខ្លាំង ពេលបានដឹងថានាងរៀននៅទីណាហើយ ខ្ញុំក៏បានចុះឈ្មោះរៀនភ្លាម ខ្ញុំដើរតាមអ្នកគ្រូ បន្ទប់ថ្នាក់ពីក្រោយ អ្នកគ្រូបានឲ្យខ្ញុំណែន ខ្លួន (សួស្តីខ្ញុំឈ្មោះ ស៊ីន រ៉ាម៉ារីតា ខ្ញុំទើបតែប្តូរូ បរទេស) អ្នកគ្រូបានឲ្យខ្ញុំទៅអង្គុយតុមុខតុ របស់នាង ខ្ញុំសប្បាយចិត្តណាស់ ខ្ញុំលួចគិតក្នុងចិត្តថាទេវតាតែងតែនៅខាងខ្ញុំរហូត (´'' ) ។ពេលចេញលេងនាងបានមកនិយាយច្បាប់ក្នុងសាលាប្រាប់ខ្ញុំ ខ្ញុំក្រាបនៅតុដោយត្រចៀកដាក់កាសទាំងសងខាងខ្ញុំធ្វើជាមិនខ្វល់ពីការនិយាយរបស់នាង ពេលនាងនិយាយចប់ ខ្ញុំក៏ឲ្យនាងនិយាយម្តងទៀត ខ្ញុំប្រាប់នាងថាខ្ញុំមិនបានឮព្រោះមិញខ្ញុំដាក់កាស តែមើលទៅនាងដូចជាខឹងនឹងខ្ញុំណាស់ ខ្ញុំក៏ដោះកាសមួយចំហៀងរបស់ខ្ញុំចេញ ដើម្បីឱ្យនាងនិយាយម្ដងទៀតឲ្យខ្ញុំបានស្ដាប់ម្ដងទៀត តែពេលនោះនាងខឹងនឹងខ្ញុំដែលមិនយកចិត្តទុកដាក់ស្ដាប់នាង នាងដើរចេញទៅបាត់ខ្ញុំក៏យកការរបស់ខ្ញុំដាក់ត្រចៀកទាំងពីររបស់ខ្ញុំវិញ(( ខ្ញុំតែងតែយកកាសដាក់ត្រចៀករាល់ពេលខ្ញុំនៅកន្លែងមនុស្សច្រើន ខ្ញុំតែងតែអានសៀវភៅដើម្បីបំបាក់ភាពភ័យខ្លាចរបស់ខ្ញុំ)) នាងមិនបាននិយាយប្រាប់ខ្ញុំម្ដងទៀតទេ។ ពេលចេញទៅផ្ទះខ្ញុំខ្ញុំបានឈររង់ចាំមើលនាង ខ្ញុំធ្វើជាយកម៉ូតូមិនចេញដោយសារជាប់ម៉ូតូអ្នកផ្សេង តែខ្ញុំឈរចាំនាងប្រហែល 5 នាទី មិត្តរបស់នាងក៏ដល់មកសួរខ្ញុំថាម៉េចមិនទៅផ្ទះ ខ្ញុំបានប្រាប់ថាខ្ញុំយកម៉ូតូមិនចេញទេ មិត្តនាងមកជួយយកម៉ូតូរបស់ខ្ញុំ ធ្វើឱ្យខ្ញុំត្រូវត្រឡប់ទៅផ្ទះទាំងបង្ខំ⊙_⊙ ខ្ញុំក៏បានឆ្លៀតសួរ ឈ្មោះ fb របស់នាងពីមិត្តនាង ដោយប្រើលេះថាចង់ ឲ្យនាងទាញខ្ញុំចូលគ្រុបរៀន ខ្ញុំក៏បានឆាតទៅនាងនាងក៏បានទាញខ្ញុំចូលគ្រុបរៀន។ ខ្ញុំបានឆាតទៅ អរគុណនាង ក្នុងចិត្តខ្ញុំពេលនោះរំភើបណាស់ចង់តែសួរនាងថាមានសង្សារហើយឬនៅទេ តែពេលនោះ ទើបតែស្គាល់នាងទើបខ្ញុំមិនទាន់ហានសួរនាង ខ្ញុំជា ឮមនុស្សដែលធ្វើអីខុសពីការគិតរបស់ខ្ញុំ ពេល នៅសាលាខ្ញុំគ្មានបំណងមិនចង់និយាយ ជាមួយនាងទេ តែខ្ញុំមិនទាន់មានអារម្មណ៍ថា មានសុវត្ថិភាពពេលនៅជាមួយនាងចឹងហើយទើប ខ្ញុំមិនបាននិយាយរកនាង ខ្ញុំចូលរៀនមិនបានប៉ុន្មានសាលាមានទស្សនកិច្ចទៅសៀមរាប។ ថ្ងៃដែលយើងត្រូវទៅសៀមរាបដើម្បីទស្សនកិច្ច ខ្ញុំបានតេទៅសុំអ្នកគ្រូ (ជំរាបសួរអ្នកគ្រូខ្ញុំសុំបើកឡានផ្ទាល់ខ្លួនទៅនៅថ្ងៃស្អែក ហើយក៏ចង់សុំនិច)អ្នកគ្រូបានឆ្លើយយល់ព្រម។ បើកឡានខ្លួនឯងទៅ ដោយសារខ្ញុំមិនអាចនៅកន្លែង មានមនុស្សច្រើនទេហើយមានសំឡេងខ្លាំងៗ វាអាចធ្វើឲ្យខ្ញុំពិបាកដកដង្ហើម។
ណាមួយចង់នៅតែពីអ្នកនិចផង。◕‿◕。
ខ្ញុំខូចដែលនឹងហាសលួចសុំអ្នកគ្រូឲ្យនិច
ទៅជាមួយខ្ញុំ មុនម្ចាស់ខ្លួនគេយល់ព្រមទៀត

YOU ARE READING
រឿង កំណត់ហេតុរវាងយើង (GL)
Romance( ខ្ញុំធ្វើដើម្បីនាង គ្រប់យ៉ាងគឺព្រោះតែស្រឡាញ់នាង) ចង់ដឹងអត់ថាសាច់រឿងនឹងទៅជាយ៉ាងណា តើចុងក្រោយពួកគេអាចនៅជាមួយគ្នាឬអត់ ? 🤔