Anger Revenge Heart : Ep 04
_______
“ពួកយើង...ពួកយើងបែកគ្នាទៅ” ទម្រាំតែ ជេយ៉ុន គេអាចហារមាត់និយាយចេញមកបាន បេះដូងគេឈឺពើតផ្សារមិនតិចទេ គេស្រលាញ់នាយខ្លាំងណាស់អោយមកបែកភ្លាមៗគេពិតជាធ្វើចិត្តមិនបានពិតមែន តែព្រោះតែចាំបាច់ខ្លាំងទើបគេត្រូវបែកពីនាយបែបនេះ .
“អូន...អូននិយាយលេងទេមែនទេ?” ស្តាប់ប្រយោគដែលចេញពីមាត់របស់ ជេយ៉ុន ហើយ ស៊ុងហ៊ុន ក៏សើចមិនសូវសមទៅកាន់គេទាំងដែលដឹងច្បាស់ក្នុងចិត្តថាគេមិននិយាយលេងទេ ព្រោះនាយមើលតែទឹកភ្នែកនឹងកែវភ្នែកដ៏សោកសៅរបស់គេក៏ដឹងថាគេមិនលេងដែរ .
“បងទៅរកអ្នកផ្សេងដែលល្អជាងអូនទៅ អូន...អូនមិនសមនឹងបងទេ អូនមានអ្នកផ្សេងហើយ ហើយអូនក៏ភ្ជាប់ពាក្យនឹងគេហើយដូចគ្នា” ជេយ៉ុន និយាយទាំងទឹកភ្នែកហូរចុះមកដូចបាក់ទំនប់យ៉ាងចឹង គេនិយាយចេញមកសុទ្ធតែជាពាក្យកុហកទាំងអស់នឹង គេគ្មានជម្រើសទេក្រៅពីនិយាយយ៉ាងណាអោយ ស៊ុងហ៊ុន ព្រមបែកគ្នាហើយកាត់ចិត្តពីគេ .
“នេះ..នេះអូន... Okay បងតាមអូនគ្រប់យ៉ាង បើសិនវាធ្វើអោយអូនសប្បាយចិត្តបងក៏ព្រមតាមអូន បងជូនពរអូននឹងគេអោយស្រឡាញ់គ្នាគង់វង្សណា” ស៊ុងហ៊ុន ញញឹមខ្សោះទៅកាន់ ជេយ៉ុន មុននឹងអោនទៅថើបដៃគេបន្តិចហើយក៏ដើរចេញទៅ ទុកអោយគេនៅទន់ជង្គង់យំទាំងឈឺស្ទើស្លាប់ស្ទើរស់ .
(សុងហ៊ុន មករកអូនមកបង🤧)
“ហ៊ឹស! គ្រាន់តែប៉ុណ្ណឹងសោះធ្វើដូចមានអាណាងាប់អញ្ចឹង ហើយអោបថើបគ្នាសម្បើមណាស់ហ្ន៎ ឃ្លានអោយវាប៉ះខ្លាំងណាស់ឬ យើងនឹងអោយអែងដឹងថ្នាំខ្លាំងម្តង អា ជេម ឯងទៅគ្រប់គ្រងការប្រជុំថ្ងៃនេះទៅ ថ្ងៃនេះយើងជាប់រវល់ការងារសំខាន់ហើយ” ហ៊ីស៊ឹង ដែលអង្គុយក្នុងឡានមើលពីចម្ងាយនោះ ហាក់ក្តៅទ្រូងដូចភ្លើងឆេះ នាយនិយាយទៅកាន់ ជេម ហើយក៏ចុះពីលើឡានសម្តៅចូលទៅភូមិគ្រឹះតែម្តង មិនចាំអោយ ជេម ឆ្លើយតបសិនទេ .
“ហ៊ឺយ~~ការងារសំខាន់គាត់គ្មានអីក្រៅពីធ្វើបាបអ្នកប្រុស ជេយ៉ុន ទេ ហើយអាចរឹកព្រៃផ្សៃនឹងអត់លក់សោះហ្មងហី” ជេម ក្រវីក្បាលហត់ចិត្តនឹងលោកប្រុសមហាសែនយ៉ាប់របស់ខ្លួន មុននឹងបើកឡានទៅក្រុមហ៊ុនតាមបញ្ជារចៅហ្វាយ .
YOU ARE READING
Anger Revenge Heart
Randomនាយខឹងគុំគួននឹងអ្នកជាឪពុក តែនាយធ្វើបែរជាទៅបាបចិត្តអ្នកជាកូន នាយជឿសម្តីជនទី 3 ក៏មិនជឿសម្តីប្រពន្ធខ្លួនអែង ជាលទ្ធផលដែលនាយត្រូវរស់នៅម្នាក់អែងទាំងបៀមទុក្ខឈឺចាប់និងការស្តាយក្រោយអស់រយៈពេលយ៉ាងយូរ Heeseung Virginia [Top/Alpha] Jaeyun Lavender [Bottom/Omega]...