ភាគទី ០៨

309 46 16
                                    

    Anger Revenge Heart : Ep 08

    _______

     “Okay មិននិយាយក៏បានដែរ ឆាប់ចូលគេងទៅយប់ហើយ” ជុងគុក រុញអោយ ថេយ៉ុង គេងហើយនាយក៏ងើបឈរអស់កម្ពស់ដូចបម្រុងទៅណាទៀតហើយ .

    “លោកទៅណា?” ថេយ៉ុង ងើបអង្គុយវិញសួរទៅកាន់ ជុងគុក ដែលរៀបនឹងដើរទៅរកទ្វារ ឮសំណួរហើយនាយសង្ហារក៏ប្រញាប់ឆ្លើយចម្លើយត្រង់ៗមិនលាក់លៀមតែម្តង .

    “ទៅរកស្រី! អែងអត់អោយខ្ញុំធ្វើវាផង ចឹងខ្ញុំមានតែទៅរកស្រីខាងក្រៅ” សម្តី ជុងគុក ទាក់ទាញបាតជើងណាស់ ដល់នាយនិយាយត្រូវចំណុចពេក ថេយ៉ុង ក៏បានត្រឹមស្ងាត់មាត់សម្លឹងមុខនាយទាំងពេបមាត់រកកលចង់ស្រក់ទឹកភ្នែកម្តងទៀត .

    “ហើយចង់យំរឿងអីទៀតហើយអ្នកប្រុស?” ជុងគុក ដើរបកមករក ថេយ៉ុង មុននឹងក្រសោបមុខតូចដែលកំពុងតែពេបមាត់ចង់យំនោះ មុននឹងអោនទៅថើបថ្ងាសគេទាំងកាយវិការទន់ភ្លន់ .

    “ទៅរកស្រីទៀតហើយ ហ៊ឹក ហ៊ឹក ធ្វើតែស្រីម៉េចមិនធ្វើខ្ញុំខ្លះផងហាស់!” ថេយ៉ុង និយាយហើយយំហ៊ូតែម្តង អោយតែពេល ជុងគុក ទៅរកស្រីឬក៏ប្រុសកំណាន់របស់នាយម្តងៗមានដឹងទេថាក្នុងចិត្តគេនេះសែនពិបាកវេទនាយ៉ាងណាទេ? ខំស្រលាញ់នាយហើយនាយទៅរកអ្នកផ្សេង សួរទៅថាអ្នកណាមិនឈឺនោះ? .

(គួរយល់ហើយថាគេធ្វើអី😌)

    “អីគេនិយាយអីគេមិញនេះ? ស្តាប់អត់បាន” ជុងគុក សួរទៅ ថេយ៉ុង ទាំងស្លន់ព្រោះអាពាក្យចុងក្រោយអម្បាញ់មិញនាយនេះគេស្តាប់មិនសូវច្បាស់ .

    “ហ៊ឹក! មកពីលោកលេងខ្លាំងៗពេកខ្ញុំឈឺ ហើយបើចង់ទៅរកស្រីឬក៏ប្រុសរបស់លោកខ្លាំងណាស់ក៏ទៅៗ លែងឃាត់លែងអីឃាត់ហើយ ហ៊ឹក~~” និយាយចល់កាលណា ថេយ៉ុង ក៏ដាក់ខ្លួនគេងបែរខ្នងដាក់ ជុងគុក ទាំងមិនភ្លេចទាំងភួយគ្របជិតឈឹង .

    “អូយ ទៅគេសុំទោស ម៉ោះចាំគេថ្នម ឥឡូវបើកភួយវិញមក ពេញកម្លោះហើយឈប់យំដូចកូនទារកទៀតមើលក្មេងតូច” ជុងគុក ទាញភួយចេញរួចក៏លើក ថេយ៉ុង អោយអង្គុយលើភ្លៅនាយមិននឹងវែកសក់គេសៀតនឹងត្រចៀកជូតទឹកភ្នែកអោយគេយ៉ាងស្អាត ចេះមកយំតូចចិត្តទៅកើតក្មេងនេះ .

Anger Revenge HeartWhere stories live. Discover now