1:ដាក់ទោស💦

933 73 4
                                    

.ផ្តើមរឿង

"នៅបន្ទាយទាហានថ្ងៃនេះមានកម្មវិធីអ្វី? ហេតុអ្វីក៏មានមនុស្សអ៊ូអរខ្លាំងម្ល៉េះ??" គីមថេយ៉ុង ជានិស្សិតទាហានដែលទើបតែចូលមកហាត់ទាហានថ្ងៃដំបូងបានពោលឡើងទៅកាន់មិត្តរួមថ្នាក់របស់គេទាំងចម្លែលចិត្តក្រោយពេលឃើញមានទាហានជាច្រើនកំពុងតែញាប់ដៃញាប់ជើងដើម្បីបង្កើតកម្មវិធីអ្វីមួយនៅយប់នេះ។

"នេះឯងមិនដឹងទេឬ?ថានៅយប់នេះគឺមានកម្មវិធីទទួល មេបញ្ជាការថ្មីដែលផ្លាស់ទីពីសេអ៊ូលមកកាន់បន្ទាយរបស់យើង" មីន ហេយ៉ុង គឺជាមិត្តរួមថ្នាក់របស់ថេយ៉ុងដែលពួកគេទើបតែបានចួបគ្នានៅថ្ងៃនេះនឹងទេ។ ដោយហេតុតែចរិតរបស់ពួកគេស្រដៀងគ្នាក៏រាប់អានគ្នាធ្វើជាមិត្តតែម្តងទៅ៕

" ពិតមែនឬ?យើងមិនដឹងទល់តែសោះ តែម្នាក់នោះសង្ហារអត់ហេយ៉ុង? " ថេយ៍ញញឹមហើយក៏សួរបន្តទៅកាន់មិត្តថ្មីរបស់គេ។ ដោយថេយ៉ុងគេមានអាយុ19ឆ្នាំ ហើយគេក៏ត្រូវចុះឈ្មោះចូលធ្វើទាហានដោយសារតែគ្រួសាររបស់គេគឺជាត្រកូលរដ្ឋមន្ត្រី ទាំងដែលគេមិនចង់ធ្វើជាទាហានសូម្បីតែបន្តិច។

"យើងក៏មិនសូវច្បាស់ដែលតែយើងឮគេនិយាយតៗគ្នាថាគាត់គឺសង្ហារណាស់ទោះបីជាអាយុក្បែរ៤០ហើយក៏ដោយក៏នៅតែសង្ហារហើយមួយវិញទៀតឮថាគាត់មិនទាន់មានគូរស្រករនោះឡើយ...គឺអាចនិយាយបានថានៅ Single "

" ចឹងកម្មវិធីគេចាប់ផ្តើមនៅម៉ោងប៉ុន្មាន??"

"នៅម៉ោង៨យប់នេះ! ហើយគេអនុញ្ញាតឲ្យទាហានទាំងអស់អាចផឹកគ្រឿងស្រវឹងបានសូមតែទាហានដែលទើបតែចូលវឹកហាត់ថ្មីៗក៏ដោយ"

" ល្អ! ចឹងយើងទៅងូតទឹកសិនហើយណា..."

"អេ!ថេយ៉ុងឈប់សិន!!" មិនទាន់និយាយចប់ស្រួលបួលផងថេយ៉ុងក៏រត់ចេញទៅបាត់រកតែហេយ៉ុងស្រែហៅមិនទាន់។

.បន្ទប់សម្រាករបស់រាងតូចថេយ៉ុង។

.គ្រាន់តែស្ទុះមកដល់ក្នុងបន្ទប់របស់ខ្លួនឯងភ្លាមថេយ៉ុងក៏លួចទាញទូរស័ព្ទដៃរបស់គេមកបើកសេវាមើលភ្លេត។ ដោយគិតថានៅក្នុងបន្ទប់នេះមានតែម្នាក់ឯងប៉ុណ្ណោះណាមួយគេជាកូនប្រុសតែម្នាក់របស់លោករដ្ឋមន្រី្តគាត់ក៏បានអនុញ្ញាតឲ្យគេមានបន្ទប់ផ្ទាល់ខ្លួនតែម្នាក់ឯង។

រឿង បន្ទាយទាហានផ្តើមស្នេហ៍ 18+(Short Novel 18+)Where stories live. Discover now