រាត្រីយប់ស្ងាត់នៅឯខនដូរមួយកន្លែងបន្ទប់ជាន់ខាងលើគេបង្អស់ ក៏នៅលឺសម្លេងច្រៀងបំពេរក្មេងនៅឡើយ រីឯបន្ទប់ជាប់ៗនោះគឺបិតភ្លើងអស់ទៅហើយ ។ មករៀននៅស្រុកគេបណ្តើរធ្វើការបណ្តើរមើលក្មេងបណ្តើរគ្រាន់តែស្តាប់ក៏មានអារម្មណ៍ថាធុញដែរ
« គេងណា៎..ក្មេងឆ្លាត Daddy ស្រឡាញ់អូនណា.. កុំងរច្រើនពេក » បញ្ចប់ចុងប្រយោគជាមួយនឹងស្នាមញញឹមទៅថេយ៉ុងនឹងស្នាមថើបមួយខ្សឺតនៅលើថ្ងាស់របស់គេ មុននឹងគេបិតភ្នែកគេងលក់នៅក្នុងរង្វង់ដៃមាំបាត់ទៅ
បន្ទាប់ពីគេគេងលក់ទើបនាយយកគេមកដាក់នៅលើកន្ត្រាក់វិញ ទើបដើរទៅអង្គុយលើតុរៀនរបស់ខ្លួនទាញយកវែនតាមកពាក់នឹងប៊ិចមួយដើមមកកាន់នៅក្នុងដៃ ទាំងផ្អែកខ្លួនទៅនឹងកៅអីងើយមុខទៅខាងលើបន្តិច ដោយអារម្មណ៍ស្មុកស្មាញ់នៅក្នុងខ្លួន
រាល់ថ្ងៃនេះមិនមែនគេគ្មានលុយឬជាកូនអ្នកក្រអីទេ គ្រាន់តែនាយជាកូនប្រុសដូច្នេះហើយនៅក្នុងគ្រួសារគេរៀងតឹងបន្តិចហើយថែមទាំងជាកូនទោលទៀតកាន់តែយ៉ាប់ អាយុតិចមែនតែសមត្ថភាពមិនធម្មតាទេ អាចចាប់ចូលជាមនុស្សប្រុសដែរមានចរិកចាស់ទុំចេះដឹងចេះយល់បាន អាចគ្រប់គ្រងការងារដែរប៉ាម៉ាក់ដាក់ឲ្យធ្វើ ចេះបែងចែកពេលវេលាបានត្រឹមត្រូវតាមកាលៈទេសៈ
18 ឆ្នាំក្រោយ
ពេលវេលាចេះតែកន្លងទៅពីមួយថ្ងៃទៅមួយថ្ងៃមិនថយក្រោយ ត្រឹមតែមួយពព្រិចភ្នែកសោះរយះពេល18ឆ្នាំក៏បានកន្លងផុតទៅយ៉ាងលឿន ។ ចំណែកឯក្មេងដែលធ្លាប់តែយំរាល់យប់នោះបច្ចុប្បន្នក្លាយជាមនុស្សពេញរូបពេញរាង ស្អាតមិនចាញ់ស្រីប៉ុន្មានទេ បើដើរផ្សារវិញប្រុសដេញតែម្តងទាស់ត្រង់ថា..គេមានលោកប៉ាគេនៅក្បែរគ្មានអ្នកណាហ៊ានមកជិតទេ ព្រោះប៉ាឥឡូវនេះមួយប្រទេសអ្នកណាក៏ស្គាល់ដែរជាមហាសេដ្ឋីលំដាប់លេខមួយនោះ
តុក!តុក!តុក! ក្រាក់! ទ្វារបើកភ្លាមក៏បង្ហាញឲ្យឃើញកាយមាំដែរឈរនៅមុខគេនោះ សម្លឹងមករកគេដោយទឹកមុខត្រជាក់ស្រេបគ្មានជាតិគ្មានជៅអីទេ រាងតូចលេបទឹកមាត់មួយក្អឹកចូលពោះផ្សើមបំពង់.ករពេលឃើញទឹកមុខនាយរួចក៏ប្រញាប់ អោនមុខចំជាការគោរពដល់អ្នកឪពុក