Ep1 : កុំយំ..ក្មេងឆ្លាត

296 49 1
                                    

សម្លេងក្មេងយំលឺឡើងល្ហៀងៗក្បែរគុបព្រៃមួយកន្លែងនៅម្តំនេះ លាយឡំនឹងសម្លេងផ្គររន្ទះនឹងបញ្ចេញមកលើផែនដីព្រៀងៗផងនោះកាន់តែធ្វើឲ្យសម្លេងមួយនេះរឹតតែស្តាប់សឹងមិនចង់បាន ផ្ទៃមេឃក៏ងងឹតខ្យល់បកមកក្នុងល្បឿនលឿនហាក់ដូចជារៀបនឹងមានព្យុះកើតឡើងក្នុងពេលបន្តិចទៀតយ៉ាងអញ្ចឹង

ព្រុស!អំឡុងពេលនោះដែរក៏ស្រាប់តែមានក្មេងប្រុសម្នាក់អាយុប្រហាក់ប្រហែលជាខ្ទង់12-15ឆ្នាំ ដែររត់កាត់ទីនេះមិនប្រយ័ត្នក៏ត្រូវរអិលជើងនឹងស្លែរដែរនៅខាងក្រោមត្រូវសំណើមទឹកភ្នែករអិលដូចខ្លាញ់នោះ ដួលព្រុសនៅនឹងកន្លែង

« ពិតជាស៉ាំមែន..! » កម្លោះតូចហាមាត់និយាយឡើងទាំងមុខក្រញូវ ក្រោកឈរឡើងអោនទៅមើលក្បាលជង្គង់ដែរត្រូវរបួសប្រឡាក់សុទ្ធតែឈាម កំពុងតែខ្លាចទៅដល់ផ្ទះត្រូវមាត់ផងឥឡូវមកដួលអញ្ចឹងទៀត

ង៉ា~~ង៉ា~~

រៀបនឹងដើរទៅមុខបន្តក៏លឺសម្លេងក្មេងយំជិតនោះគេក៏ឈប់នៅស្ងៀមផ្ទៀងត្រចៀកស្តាប់មួយសន្ទុះ ប្រាកដចិត្តច្បាស់ហើយថាពិតជាមានទាករនៅជិតនេះមែន គេក៏ដើរទៅតាមសម្លេងដែរលឺចេញមកនោះ

ឆ្ងាយទៅៗរហូតមកដល់គុបព្រៃស្តុកមួយដែរមានសុទ្ធផ្កាកុលាបពណ៍ក្រហមចាស់ជាច្រើនដុះនៅជុំវិញនោះ ថែមទាំងមានបន្លារទៀតផងវាពិតបាកបន្តិចសម្រាប់ព្រោះជើងកំពុងឈឺស្រាប់ផង

ផាំង!ពន្លឺភ្លឺចិញ្ចាចជះលើវេហាស៍មួយរំពេចបង្កើតបានជារន្ទះបាញ់មួយយ៉ាងកំណាចឲ្យប៉ះនឹងដើមឈើមួយដើមនៅចម្ងាយឆ្ងាយពីគេប្រហែលជា2ម៉ែត្រប៉ុណ្ណោះ គេក៏ភ័យដែរប៉ុន្តែចិត្តនៅតែចង់ជួយក្មេងម្នាក់នោះ ទើបរហ័សដើរចូលទៅកាច់ដើមបន្លារនឹងដើមផ្កាកុលាបទងដែរទង់វានោះក៏មានបន្លារដែរ កាច់បោះចោលទាំងអស់ដើរចូលទៅខាងក្នុងទោះដឹងថាគេត្រូវឈឺក៏ដោយ ក៏សុខចិត្តលះបង់ដើម្បីក្មេងម្នាក់នោះដែរ

« ... » ដាក់ខ្លួនអង្គុយចុះលើដីភ្លាមពេលមកកន្លែងទារកម្នាក់នោះចំណែកដៃក៏ស្រវ៉ាចាប់ដោះអាវក្រៅខ្លួនមកគ្រប់ដណ្តប់ឲ្យគេមុននឹងយកមកអោបជាប់នឹងខ្លួនប្រញាប់ដើរចេញពីទីនេះវិញយ៉ាងលឿន

Foster daddy Where stories live. Discover now