Ep 3 : នាងជាអ្នកណា?

109 26 1
                                    

_ Morning

ព្រឹកហើយថ្ងៃនេះក៏ថេយ៍មិនបានទៅដើរលេងជាមួយមិត្តអីដែរ យប់មិញគេងនៅមុខបន្ទប់ជុងហ្គុកទាល់តែពាក់កណ្តាលយប់បានដឹងខ្លួនក្រោកដើរមកបន្ទប់ខ្លួនវិញ ម៉ោង9ព្រឹកទៅហើយគេនៅអង្គុយលើគ្រែសម្លឹងមើល.ករដៃខ្លួនឯងដែរមានស្ទាប់របួសកាលពីយប់នោះនៅឡើយ មិនមែនធម្មតាទេសុទ្ធតែស្នាមឡាមទាំងអស់ ។ ក្រាក់! ភ្លឹងៗទ្វារក៏បើកក្រាក់ភ៏យឡើងញ័ររកធ្វើអីក៏មិនត្រូវ

« កើតអី?មិចបានមិនចុះទៅញ៉ាំបាយ? »

« អូន..អត់ឃ្លានទេ ប៉ាញ៉ាំមុនទៅបន្តិចទៀតអូនចុះទៅហើយ » ត្រឹមបែរភ្នែកសម្លឹងមើលទៅខ្នងដៃខាងឆ្វេងរបស់គេបន្តិច ហើយក៏ងាក់ភ្នែកចេញប្តូរមកនិយាយវិញ

« ប៉ាប្រាប់ម្តងទៀតណា ខ្លួនធំហើយមុននឹងធ្វើអីត្រូវចេះគិត អ្វីដែរគួរធ្វើនឹងមិនគួរធ្វើប៉ាដឹងថាថេយ៍ស្រឡាញ់ប៉ា តែ..អូនគួរដឹងថាប៉ាហើយនឹងកូនមិនអាចមានទំនាក់ទាំងលើសនឹងទេ ខំរៀនទៅកុំគិតរឿងអស់នឹងចាំពេលធំឡើងចាំអូនរកសង្សារក៏មិនប៉ាមិនថាអីឲ្យដែរ »

« តែថេយ៍..ស្រឡាញ់ប៉ា »

« អូនដាច់ចិត្តស្រឡាញ់ប៉ាខ្លួនឯងកើតដែរ?មានអារម្មណ៍ថាខ្មាស់អៀនឬអត់ហា៎បើអ្នកដទៃដឹងគេគិតយ៉ាងមិចខ្លះ? »

« ពីមុនប៉ាស្រឡាញ់អូនខ្លាំង តែពេលនេះមិនដូចមុនទេ ពូកែរករឿងប៉ាណាស់ ហើយក៏ពូកែធ្វើឲ្យប៉ាឈឺក្បាលដែល- » ស្កុបត្រឹមនេះថេយ៍ក៏និយាយកាត់ភ្លាម

« អូនសុំទោស បើវត្តមានអូនធ្វើប៉ាឈឺក្បាលលើកក្រោយអូនឈប់ទៅរកប៉ាទៀតហើយ..សុំទោសកូនម្នាក់នេះមិនគប្បីនឹងប៉ាទេ »

« ... » មិននិយាយ តែក៏ងក់ក្បាលបញ្ជាក់ជំនួសឲ្យសម្តីទៅគេវិញ ។

« កុំខូចចិត្ត ប៉ាគង់តែមានប្រពន្ធទេនៅថ្ងៃខាងមុខ ព្រោះអាយុប៉ា33ហើយ ប៉ាក៏ត្រូវការ..កូនថែមទៀតដែរ »

« បាទ..លោកប៉ា » និយាយគ្នាបានបន្តិចជុងហ្គុកក៏ត្រឡប់ទៅវិញ ទើបរាងតូចប្រញាប់ក្រោកទៅយកទឹកនឹងកំប៉ុងថ្នាំនៅក្នុងទូខ្លួនមកលេប ថ្នាំនេះលេបតាំងពីគេដឹងថាខ្លួនគេពេញវ័យម្លេះប៉ុន្តែលេបមិនឲ្យជុងហ្គុកដឹងទេថាគេលេបថ្នាំនឹងធ្វើអី

Foster daddy Where stories live. Discover now