Ep4 : មានដឹងថាខ្លួនឯងកំពុងធ្វើអីទេ

89 22 3
                                    

« នេះហ៊ានយកជីវិតមកលេងសើចផងឬ?បានតើចាំមើលស្អែកប៉ានឹងយកអនាគតម៉ាក់ថេយ៍មកលេងទីនេះម្តង ត្រៀមខ្លួនឲ្យហើយទៅបើនៅតែក្បាលរឹងអញ្ចឹង »

« ប៉ាហ៊ាន? »

« ហ៊ាន!គិតថាត្រឹមប៉ុណ្ណឹងអាចធ្វើឲ្យប៉ាខ្លាចថេយ៍ហ្ហេ៎? » រាងតូចក៏ញញឹមឡើងស្រាលនៅលើមុខទាំងមានទឹកភ្នែកនៅដាបពេញថ្ពាល់នៅឡើយ រួចក៏ដើរចូលផ្ទះបាយបាត់ មើលទៅដូចមិនស្រួលជុងហ្គុកក៏ប្រញាប់ដើរទៅតាម

« ថេយ៍!អត់មានលេងអីឆ្កួតៗណា ប៉ាប្រាប់ថាមិច- » មាត់ក៏ត្រូវបិតវិញដូចគេយកស្កុតមកបិត ពេលឃើញរាងតូចឈរសម្លឹងមកមើលខ្លួន ដៃមានកាន់កាំបិតជាប់ដាក់ចុងកាំបិតចង្អុលមករក.ករគេខ្លួនឯងតែម្តង

« ដាក់កាំបិតចុះ និយាយគ្នាតាមសម្រួលទៅមិចក៏លេងដល់ថ្នាក់នឹង » មិនឲ្យភ័យយ៉ាងនេះលេងយកកាំបិតមកលេងចឹងអី តែនាយក៏សម្រួលគេបានខ្លះដែរទម្រាំតែព្រមដាក់ចុះវិញនឹងករឡើងហូរឈាមមកបាត់ទៅហើយ

ក្តុក!កាំបិតនៅនឹងដៃក៏ត្រូវដកចេញគប់ទៅម្ខាងហើយក៏រហ័សចាប់ទាញកាយតូចយកមកអោបជាប់នឹងខ្លួនព្រមទាំងកូនកន្សែងតូចមួយមកជួតឈាមចេញឲ្យគេផង

« កុំលេងអញ្ចឹងទៀតលឺអត់ ដឹងប៉ាបារម្ភប៉ុណ្ណាទេ » ជួតឈាមស្អាតក៏ដូរមកវែកសក់មុខគេចេញវិញ មាត់និយាយលួងគេមិនឈប់។ ជុប!មួយខ្សឺតលើថ្ពាល់គេរួចនាយក៏បន្ថែម

« បើអូនកើតអីទៅឲ្យប៉ាធ្វើយ៉ាងមិច ដឹងទេថាប៉ាស្រឡាញ់អូនប៉ុណ្ណា..កុំធ្វើឲ្យប៉ាភ័យទៀតណា »

« អឹម..ថេយ៍ » បបូរតូចស្តើងក៏ទម្លាក់មកបំបិតមាត់របស់នាយជាប់ភ្លាមមិនឲ្យម្ចាស់សមីខ្លួនស្រែកហាមទាន់ទេ ដៃស្រឡូនក៏លើកមកអោប.ករនាយជាប់មិនព្រមលែងរីឯបបូរមាត់ក៏កំពុងតែស្អិតជាប់ឲ្យរមួត អណ្តាតមានសំណើមនឹងកម្តៅក្តៅអុនៗក៏បានប៉ះគ្នាបង្កើតបានជាចង្វាក់មួយដ៏រោលរាល រវាងពួកគេទាំងពីរ កាន់តែថើបកាន់តែជក់ចិត្ត

« អត់ទេ!បានហើយ » ដាស់អារម្មណ៍ខ្លួនឯងមកវិញទាន់ជុងហ្គុកក៏ដកមាត់ពេញពីថេយ៍យ៉ាងលឿន ថេយ៍ក៏នៅស្ងៀមដឹងខ្លួនថាមិញនេះជ្រុលបន្តិចមែនតែគេចង់ឲ្យជុងហ្គុកដឹងទេថាគេស្រឡាញ់នាយយ៉ាងមិច ស្រឡាញ់ខ្លាំងកម្រិតណា

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

Foster daddy Where stories live. Discover now