Part.1:ខ្ជិលឡើងលែងចង់ដើរហើយកូនផែនឃ្វីនតូចនេះ

525 62 3
                                    

trailer
«សម្អាងអីដែលឯងហ៊ានយកប្រពន្ធយើងចេញពីយើង»ហុីសុីងទទួលដំណឹងពីកូនចៅរបស់គេបន្ទាប់ពីតាមរកប្រពន្ធខ្លួនឯងអស់ជាង1-2ថ្ងៃហើយទើបឃើញថាពេលនេះប្រពន្ធរបស់ខ្លួនកំពុងស្ថិតក្នុងដៃរបស់ពួកមនុស្សដែលឥតចំណេះ ឥតខួរសម្រាប់គិត

«សម្អាងថាប្រពន្ធរបស់ឯងនៅដៃយើង»នាយបុរសម្នាក់នោះក៏និយាយទាំងអួតទាំងមិនដឹងទេថាគេកំពុងតែលេងល្បែងជាមួយសាតានហើយ(សូមលាក់ឈ្មោះសិន)

ឆ្វាច!!!

«អូស៌!!សុំទោសផងដែលយើងសម្លាប់ឯងអត់ប្រាប់ដំណឹងជាមុនសិន»ហុីសុីងបន្ទាប់សម្លាប់គេក៏ដើរចូលទៅរកប្រពន្ធរបស់ខ្លួនដែលកំពុងជាប់ខ្សែនិងយកក្រណាត់បិទមាត់របស់គេជាប់មិនឲ្យនិយាយអ្វីបាន

«បងសុំទោសបងមកយឺតបន្ដិចហើយប្រពន្ធតូចរបស់បង»ហុីសុីងក៏និយាយពាក្យសុំទោសទៅកាន់រាងតូចដែលបណ្ដោយឲ្យគេនៅម្នាក់ឯងក៏ជួបរឿងបែបនេះពេលនេះគឺគេសន្លប់បាត់ហើយ
___________________________________

សាច់រឿង

នារដូវថ្ងៃកាលថ្មីដែលព្រះអាទិត្យរះបញ្ជេញពន្លឺរស្មីលើពិភពលោកដូចសព្វដងឯមនុស្សម្នាក៏ងើបពីការដេកទៅធ្វើការងារដូចសព្វដងអញ្ជឹង

«តុក!!លោកប្រធាន»សំឡេងគោះទ្វារអមជាមួយសំឡេងហៅដាស់ស្មារតីអ្នកដែលកំពុងឈ្ងោកមុខនិងការងារឲ្យងើបឡើងពីការងារភ្លេត

«មានការអ្វីចូលមក»

«លោកប្រធានលោកប្រុសតូចមករក»ទទួលបានការអនុញ្ញាតពីហុីសុីងគេក៏ចូលទៅខាងក្នុង

«ឲ្យចូលមកចឹង»ហុីសុីងក៏អនុញ្ញាតឲ្យគេចូលមក

«ហុីសុីង!»សំឡេងតូចហៅហុីសុីងឯម្ចាស់ឈ្មោះឮសំឡេងរួចហើយក៏ទៅទទួលប្រពន្ធរបស់ខ្លួន

«ថ្ងៃនេះអូនមកទាំងព្រឹកចឹង»ហុីសុីងទទួលប្រពន្ធគេរួចហើយក៏ចោទសួរទៅប្រពន្ធរបស់ខ្លួនដែលឈរកាន់ប្រអប់បាយនៅក្នុងដៃ

«អូនឮពីអ្នកបម្រើថាបងចេញមកអត់ទាន់ញុាំបាយក៏មកយកបាយឲ្យបងញុាំទៅ»សុងហ៊ុននិយាយដោយញញឹមរួចក៏ចូលទៅរៀបបាយឲ្យប្ដីរបស់ខ្លួនញុាំ

សំណព្វស្នេហ៍ សំណព្វបេះដូង||𝐇𝐄𝐄𝐇𝐎𝐎𝐍Where stories live. Discover now