+មកដល់ក្រុមហ៊ុន
«ហឺយ!!ឯងបំផ្លាញ់អ្វីដែលជាកម្មសិទ្ធរបស់យើងបានយើងចាំតែកំដរឯងទេអាចាគឺកូ»រាងក្រាស់ពេលនេះភ្នែកក្រហមប្រៀបដូចជាឈាមទៅហើយពេលនេះអង្សាក៏កើនឡើងជាលំដាប់គិតជាអតិបរិមានាយមិនបានធ្វើអ្វីសោះគឺអង្គុយរុះរកផែនការសម្រាប់កំចាត់គូរសត្រូវរបស់ខ្លួន
តុកៗ!!
«អ្នកណានិង?»រាងក្រាស់និយាយឡើងដោយសំឡេងមាំដែលសោះកក្រោះគ្មានជាតិបន្ដិចព្រោះនៅតែខឹងសម្បារជាធម្មតា
«គឺអូនហ៊ុននី!»
«អូនមែនទេចូលមកចឹង»នាយក្រាស់បន្ទាប់ពីដឹងថាជាប្រពន្ធរបស់ខ្លួនក៏ប្ដូរអារម្មណ៍ពីក្ដៅក្រហាយប្ដូរជារីករាយទៅវិញគ្រប់វេលាដែលនាយនៅជាមួយប្រពន្ធនាយដាច់ខាតនាយមិនដែលប្រើអារម្មណ៍ខឹងសម្បារដាក់ភរិយាសំណព្វចិត្តរបស់គេឡើយ
«បងកើតអីមែនទេបានជាភ្នែកក្រហមដូចជាឈាមបែបនេះ»សុងហ៊ុនកាលបើបានក្រលែកភ្នែកមើលទៅឃើញថាប្ដីរបស់មានសភាពខុសប្លែកណាស់ព្រឹកមិញចេញមកមិនចាំញុាំបាយជុំគ្នាអីទេគឺវឹងទៅមិនប្រាប់ដំណឹងហេតុការណ៍អីបន្ដិច
«គឺ...បង»ពេលនេះដូចជាស្ទាក់ស្ទេរហើយឯខួរក្បាលកំពុងតែគិតរិះរកលេសកុហកប្រពន្ធ
«គឺអីបើបងមិនប្រាប់អូនតាមត្រង់ទេយប់នេះអូនមិនឲ្យបងដេកអោបអូនទេណាដល់ពេលនោះកុំថាអូនអាក្រក់»
«គឺមានអ្នកលួចដុតអឺវ៉ាន់បង»ហុីសុីង
«ចាំបាច់អ្វីត្រូវបងខឹងដល់ភ្នែកក្រហមបែបនេះ»សុងហ៊ុននិយាយបណ្ដើរក៏មិនភ្លេចរៀបចំបាយឲ្យប្ដីញុាំដែល(ប្រពន្ធល្អ)
«បងកំពុងតែរកវិធីសងសឹកវាវិញវាហ៊ានប៉ះអ្វីដែលជារបស់បងកុំសង្ឃឹមថាវារួចខ្លួនឲ្យបងនិងតាមសងសឹងវារហូតដល់តែរលាយរូបរាង»រាងក្រាស់និយាយទាំងមុះមុតថាបើអ្នកណាហ៊ានប៉ះអ្វីដែលជារបស់នាយដាច់ខាតនាយនិងតាមសងសឹកគេម្នាក់នោះរហូត
«បានហើយបងញុាំបាយសិនទៅចាំគិតវាតាមក្រោយ»សុងហ៊ុនក៏រៀបបាយហើយល្មមរួចក៏និយាយឡើងទាំងដឹងថាពេលនេះប្ដីរបស់ខ្លួនកំពុងតែគិតច្រើនពីបញ្ហាមួយនោះ
YOU ARE READING
សំណព្វស្នេហ៍ សំណព្វបេះដូង||𝐇𝐄𝐄𝐇𝐎𝐎𝐍
Short Storyយើងមិនអាក្រក់ដូចសាតាន់ទេតែបើពួកឯងធ្វើឲ្យប្រពន្ធរបស់យើងចេញទឹកភ្នែកយើងមិនប្រាកដទេថាយើងជាមនុស្សធម្មតាឬជាសាតាន់ទេ...