Part.4/រលាយសង្ខារ

276 32 1
                                    

ការទទួលទានអាហារពេលល្ងាចក៏បានចាប់ផ្ដើមទៅរហូតដល់បញ្ចប់នៃការញុាំអាហារពេលល្ងាចមួយនេះពេលរួចរាល់អ្នកបម្រើក៏ចូលមកយកចានទៅទុកដាក់កន្លែងសម្អាតឯប្ដីប្រពន្ធមួយគូរដែលស្អិតដូចស្គរតាំងម៉ែមួយនេះក៏ឡើងទៅខាងលើដោយរាងក្រាស់នៅតែបីរាងតូចឡើងទៅដដែល

«សឺត!!គេងសិនទៅណាប្រពន្ធសម្លាញ់»ហុីសុីងលើកយកប្រពន្ធមកដាក់លើគ្រែព្រមជាមួយស្នាមថើបមួយខ្សឹតដែលស្នាមថើបជាការដែលនាយស្រឡាញ់បំផុតលើប្រពន្ធមួយនេះ

«ទើបតែងើបពីគេងនិងឲ្យអូនគេងទៀតហា»សុងហ៊ុនតបទាំងមុខជូរហួញខ្លួនទើបតែងើបពីដេកឲ្យដេកទៀតមួយថ្ងៃនេះដេកដូចជាសត្វជ្រូកហើយ

«ចឹងអូនចង់ធ្វើអីដែលចុះ»រាងក្រាស់ចោទជាសំណួរសួរទៅកាន់កូនផែនឃ្វីនតូចតែក្បាលខូចមួយនេះ

«អូនចង់មើលរឿង»រាងតូចតបទាំងប្រាប់ពីគោលបំណង់របស់នាយតូចដែលជាការមើលរឿងព្រោះខ្លួនមិនបានមើលអ្វីពេញមួយថ្ងៃហើយដោយសារតែដេករហូត

«ហឹម!នេះទូរស័ព្ទអូនចង់មើលអីក៏មើលទៅបងឲ្យមើល»នាយក្រាស់លើកយកទូរស័ព្ទសេរីចុងក្រោយនិងជាទូរស័ព្ទដែលមានតម្លៃខ្ពស់ជាងគេដែលមានសណ្ឋានជាពណ៍ខ្មៅវាក៏ជាទូរស័ព្ទដែលនាយឧស្សាហ៍យកតាមខ្លួនដែលព្រោះក្នុងនេះសម្បូរឯកសារសំខាន់ច្រើន

«អរគុណហើយលោកប្ដី»រាងតូចទទួលទូរស័ព្ទពីរាងក្រាស់ដោយមិនភ្លេចពាក្យអរគុណភ្ជាប់ជាមួយទឹកមុខរីករាយយកវាមកបើកមើលនូវរឿងដែលខ្លួនចង់មើល

-ម៉ោង10យប់

«នេះជិតយប់ជ្រៅហើយអូនមិនដេកទេឬ»រាងក្រាស់ដើរចេញពីបន្ទប់ធ្វើការរបស់នាយដែលទល់មុខនិងបន្ទប់គេងរបស់នាយនិងប្រពន្ធនាយ

«អូនដេកអត់លក់បើបងអត់ដេកអោបអូន»រាងតូចនិយាយទាំងទឹកមុខកំសត់សម្លឹងទៅកាន់ប្ដីរបស់ខ្លួន

«ចឹងតាំងពីយូរអូនមិននិយាយមក»រាងក្រាស់និយាយរួចក៏ដើរចូលលើគ្រែទាញរាងកាយប្រពន្ធរបស់ខ្លួមមកអោបជាប់ខ្លួនបើនាយតូចកាលបើបានដូចបំណងក៏បិទភ្នែកសង្ងំដេកតែបិទភ្នែកបានមិនដល់1នាទីលក់ភឹងដូចណាចាក់ថ្នាំសន្លប់ឲ្យ

សំណព្វស្នេហ៍ សំណព្វបេះដូង||𝐇𝐄𝐄𝐇𝐎𝐎𝐍Where stories live. Discover now