ភាគ១ - បង្កើតចុងបញ្ចប់ថ្មីនៃសាច់រឿងនេះ

186 7 0
                                    

នៅឆ្នាំ២០០៣ មានគ្រួសារក្រីក្រមួយមានតែម្តាយនិងកូន រស់នៅក្នុងផ្ទះខ្ទមតូចនៅស្រុកស្រែចម្ការដែលនៅឆ្ងាយពីទីប្រជុំជន។

- ចាន់អ្ហា! ភ្ញាក់ឡើងកូន... ដល់ពេលទៅរៀនហើយ...

- បាទ ម៉ែ...

ចាន់ក្រោកពីគេង ហើយដើរទៅលុបមុខ។ បន្ទាប់មកគេក៏យកអាវសមកពាក់ហើយទើបដើរទៅសាលារៀនដែលនៅឆ្ងាយពីផ្ទះរបស់គេប្រមាណ៣គីឡួមែត្រ។ ថ្ងៃនោះជាថ្ងៃដំបូងដែលចាន់ចូលរៀនថ្នាក់ទី១២ ហើយគេក៏មានអាយុ១៨ឆ្នាំហើយដែរ...

- សៀនចាន់ថន?

- បាទ លោកគ្រូ!

- ហុងសុខចាន់? ហុងសុខចាន់? មិនទាន់មកទេអ្ហេ? (លោកគ្រូហៅឈ្មោះពីរបីដង)

- សុំទោសលោកគ្រូ... (ចាន់ដើរមកដល់ថ្នាក់)

- ប្អូនឈ្មោះអី?

- ខ្ញុំឈ្មោះហុងសុខចាន់ លោកគ្រូ...

- បាទ! ប្អូនអាចចូលទៅអង្គុយចុះ...

លោកគ្រូហៅឈ្មោះបន្តរហូតអស់ ទើបគាត់ចាប់ផ្តើមរើសប្រធានថ្នាក់។ គាត់ឲសិស្ស៥នាក់ស្ម័គ្រចិត្តឈរឈ្មោះ ទើបឲសិស្សដទៃទៀតនៅក្នុងថ្នាក់បោះឆ្នោត...

- ចាន់? ឯងម៉េចក៏មិនឈរឈ្មោះដែរទៅ?

- អ្ហើយ... ខ្ជិលអ្ហា...

- ខ្ជិលអី? ធ្វើទៅ ចាំអញបោះឆ្នោតឲឯង...

- ខ្លាចតែមិនជាប់ទេ អ្ហា...

- មិនទាន់ប្រកួតផង ខ្លាចស្អី? មើលៗ គេស្រីផង គេឈរឈ្មោះ ចុះឯងប្រុសសោះ អីក៏ខ្លាចមុខ​​ ខ្លាចក្រោយម៉េះ?

- តែ...

- គ្មានតែ គ្មានស្ករអីទេ.. លោកគ្រូ? ចាន់ចង់ឈរឈ្មោះដែរ... (កុម្ភៈលើកដៃចាន់)

- ចាន់ចង់ឈរឈ្មោះដែរអ្ហេ? អញ្ចឹងប្អូនឡើងមកខាងមុខមក...

- បាទ លោកគ្រូ (ចាន់ក្រោកទៅឈរខាងមុខជាមួយបេក្ខជនដទៃទៀត)

- ស៊ូៗណា... (កុម្ភៈនិយាយ)

- អ្ហើយ! អ្ហែងនេះ... (ចាន់និយាយទៅកាន់ចាន់ពេលគេដើរទៅ)

មិនអីទេ កុំសុំទោសអី - It's AlrightWhere stories live. Discover now