អារម្ភកថា

110 9 2
                                    




គ្រាន់តែជានិស្សិតក្នុងមហាវិទ្យាល័យភាសាបរទេសប៉ុណ្ណោះ។ សួស្តី និងសូមអរគុណចំពោះការចុចចូលមកកាន់ក្នុងរឿងនេះ។ ខ្ញុំមានសេចក្តីរីករាយចំពោះការនិទាន ក៏ដូចជាការតាក់តែងខ្សែរឿងមួយនេះឡើង ដើម្បីកាត់បន្ថយភាពតានតឹងចិត្តឬភាពធុញទ្រាន មិនថាចំពោះអ្នកអាន និង​ ខ្ញុំនោះទេ។

ក្នុងខ្សែរឿងនេះ បានឆ្លុះបញ្ជាំងពីបរិយាកាសនៅក្នុងសង្គមយើងសព្វយើងថ្ងៃ ក៏ដូចជាបញ្ហាទូទៅដែលមានប្រភពចេញមកពីចិត្តគំនិតមនុស្យយើងតែម្តង។ ប៉ុន្តែ អ្វីដែលខ្ញុំអាចលើកយកបង្ហាញបាន គឺមានតែចំណុចធំៗបន្តិចបន្តួចតែប៉ុណ្ណោះ មិិនអាចលើកឡើងបានទាំងអស់នោះទេ។

រឿងពិតអំពី "ផ្អែម"៖

ចំពោះ ចំណងជើង ៖ និយាយតាមត្រង់គឺមកពី កាលពីមុន ខ្ញុំបានសម្រេចចិត្តដាក់ចំណងជើងថា "ឃាតកម្មក៏ផ្អែម ពាក្យកុហកក៏ផ្អែំម" ប៉ុន្តែដោយសារតែ ខ្ញុំគិតថានៅក្នុងរឿងនេះ គឺវាបានរាប់បញ្ចូលនូវ ការស្លាប់, ឃាតកម្ម, ពាក្យកុហក, និងជីវិតរបស់យុវវ័យផងនោះ, ខ្ញុំក៏បានកាត់ពាក្យ នៅសល់តែ ពាក្យថា​ "ផ្អែំម" តែម្តងទៅ។

ចំពោះ រូបCover ៖ រូបដែលបានដាក់មកនេះ វាមិនមែនជារបស់ខ្ញុំទេ។ វាជាសិល្បៈរបស់អ្នកគំនូរម្នាក់ដែលបានរកឃើញនៅក្នុង Pinterest តែប៉ុណ្ណោះ (មិនឃើញឈ្មោះ)។ អ្វីដែលគេបានរចនាឡើង វាធ្វើឲ្យខ្ញុំពេញចិត្តជាខ្លាំង និង ខ្ញុំគិតថាវាសាកសមជាមួយនឹងសាច់រឿងនេះផងដែរ។ រូប "ដៃពណ៌សរកាន់ផ្កា" គឺតំណាងឲ្យតួអង្គរបស់យើងទាំងបីនាក់ដែលនឹងត្រូវរស់នៅជាមួយភាពស្អាតបាត និងភាពបរិសុទ្ធ។ ចំណែកឯ រូប "ដៃពណ៌ខ្មៅកាន់ករដៃពណ៌សរ" នោះវិញ គឺចង់បង្ហាញថា ក្នុងអំឡុងពេលនោះ ពួកគេក៏ត្រូវរស់នៅជាមួយពាក្យកុហកគ្រប់សព្វបែបយ៉ាង ដើម្បីលាក់បាំងការពិតទាំងអស់ផងដែរ ព្រមទាំងការហ៊ានប្រថុយដែលកើតមាននៅក្នុងសង្គមយុវវ័យ។

ចំពោះ បរិយាកាស ៖ មហាវិទ្យាល័យភាសាបរទេស គឺជាមហាវិទ្យាល័យដែលខ្ញុំកំពុងសិក្សា និង មានចំណាប់អារម្មណ៍ក្នុងការលើកយកមកបង្ហាញអំពីមហាវិទ្យាល័យមួយនេះ។ បរិយាកាសនៅក្នុងសាលា អាចធ្វើឲ្យខ្ញុំសញ្ជឹងគិតម្នាក់ឯងថា ខ្ញុំអាចស្រមើមៃ និង ដាក់បញ្ចូលសាលាមួយនេះ ឲ្យទៅជាទីកន្លែងដែលសាកសមជាមួយនឹងបរិយាកាស ភ័យរន្ធត់ ក៏ដូចជាលាយឡំជាមួយនឹង ជីវិតរបស់យុវវ័យគ្រប់រសជាតិ មិនថា រីករាយ សើចសប្បាយ ឈឺចាប់ ភ័យខ្លាច ព្រួយចិត្ត និង ការប្រកួតប្រជែងក្នុងជីវិត។ ដូចនេះ បើសិនជាក្នុងករណីណាមួយ ខ្ញុំបាទធ្វើឲ្យបរិយាកាសណាមួយ មិនសាកសម ឬ អាចប៉ះពាល់ដល់កិត្តិយសសាលា ខ្ញុំបាទសូមអភ័យទោសផង ព្រោះរឿងមួយនេះ គ្រាន់តែជាការតាក់តែងឡើងក្នុងន័យកំសាន្តរបស់ខ្ញុំតែប៉ុណ្ណោះ។

ចំពោះ គំនិតផ្តួចផ្តើម ៖ ដោយត្រូវបានបន្តុះចិត្តឲ្យសរសេររឿងនេះ ក៏សូមអរគុណទៅដល់ ខ្សែភាពយន្តអាមេរិកកាំង Pretty Little Liars, ដែលខ្ញុំអាចតាក់តែងនិងសរសេរខ្សែរឿងនេះឡើង។ សាច់រឿងនិងវគ្គខ្លះ ក៏ត្រូវបានដកស្រង់បន្តិចបន្តួចចេញមកពី ខ្សែភាពយន្តនេះផង ដូចនេះបើសិនជាអ្នកទាំងអស់គ្នាឆ្ងល់អ្វីនោះ ខ្ញុំសូមផ្តល់យោបល់ដើម្បីឲ្យអ្នកទាំងអស់ ទស្សនាខ្សែភាពយន្តនេះផងចុះ។ វាជាខ្សែភាពយន្តមួយក្នុងចំណោមខ្សែភាពយន្តដែលខ្ញុំពេញចិត្តខ្លាំងជាងគេផ្នែកឃាតកម្មនិងភាពងាយឆ្ងល់ផ្សេងៗ។

ចំពោះ តួអង្គ ៖ និយាយតាមត្រង់ កាលពីមុន ខ្ញុំបានសម្រេចចិត្តថា តួអង្គទាំងអស់នៅក្នុងរឿង មានដល់ទៅ ៤ នាក់គឺ ស្រីចំនួន ២ នាក់ និង ប្រុស ២ នាក់ ប៉ុន្តែ ដោយសារតែមានការផ្លាស់ប្តូរសាច់រឿងទើបក៏ធ្វើឲ្យមាន ការផ្លាស់ប្តូរតួអង្គផងដែរ ដោយបញ្ចុះមកត្រឹម ស្រីចំនួន ២ នាក់ និង ប្រុសចំនួន ១ នាក់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចទុកឲ្យខ្សែរឿងនេះអាចមានតែ តួអង្គតែ៣ នាក់នោះដែរ ហើយក៏មិនអាចឲ្យមានច្រើនពេកដែរ ;)

ចំពោះ សិទ្ធិ ៖ ដោយសារខ្ញុំចង់គាំទ្រទៅលើ សិទ្ធិនៃការស្រឡាញ់ភេទដូចគ្នា ដូចនេះ នៅក្នុងដំណើររឿង ក៏មានឈុត សាច់រឿងស្នេហា និងបញ្ហាសង្គមផងដែរ។ ដូចនេះ បើសិនជាអ្នកមានប្រតិកម្មត្រង់ចំណុចនេះ ឲ្យខ្ញុំសូមអភ័យទោសផង។

ជាចុងក្រោយ ខ្ញុំនៅតែមានក្តីរីករាយចំពោះអ្នកអានផងដែរ មុននឹងចូលទៅដល់សាច់រឿង។ សង្ឃឹមថា សាច់រឿងនេះនឹងលើកតម្កើងអក្សរសិល្បិ៍ខ្មែរឲ្យរីកចម្រើនឡើង និងព្យាបាលការធុញទ្រាន់របស់អ្នកអានផងដែរ។

សូមអរគុណ!

ពីអ្នកនិពន្ធ ស្រី កែវសុភ័ត្ត្រា

ផ្អែម - SweetWhere stories live. Discover now