ពេលដែលខ្ញុំគិតពីម៉ាក់ ខ្ញុំស្រម៉ៃឃើញថ្ងៃដែលគាត់ទៅចោលពួកខ្ញុំ។ ខ្ញុំមិនសម្រក់ទឹកភ្នែកព្រោះគាត់បានស្លាប់នោះទេ ខ្ញុំស្រក់ទឹកភ្នែកព្រោះគាត់ទៅចោលខ្ញុំទាំងខ្លួនមានជីវិត។ គឺនៅពេលណា?"ម៉ាក់!"
សម្លេងស្រែកហៅម្តាយរបស់ខ្ញុំ លាយឡំជាមួយទឹកភ្នែក ដែលកំពុងវារនៅនឹងឥតការ៉ូ។ ពេលនេះ កំពុងគយគន់រូបរាងម្តាយខ្ញុំ ដោយដៃគាត់កាន់វ៉ាឡី សំបុត្រយន្តហោះ លិខិតឆ្លងដែន។ គាត់ឈរបែរខ្នងដាក់ខ្ញុំ មិនមើលមុខខ្ញុំ មិននិយាយដាក់ឬហៅខ្ញុំអ្វីបន្តិចឡើយ។ មិនថានៅក្នុងរឿងកុន រឿងភាគ ឬក្នុងសង្គមជីវិតនោះទេ ភាគច្រើនគឺជាតួមនុស្សប្រុសឬប្តីមែនទេ ដែលជាអ្នកចាក់ចេញពីផ្ទះ ក្បត់ចិត្តគ្រួសារនិងកូននោះ។ មានម្តាយឯណាដែលដាច់ចិត្តខ្លាំងណាស់ ហ៊ានចាក់ចេញពីគ្រួសារ ជាពិសេសគឺកូនរបស់ខ្លួន ទៅរស់នៅជាមួយប្រុសថ្មីទៅ។ គ្មានទេលើលោកនេះ!
គ្មានទេ លើកលែងតែម្តាយខ្ញុំ!
"កុំទៅអីណាម៉ាក់។ ខ្ញុំត្រូវការម៉ាក់។"
ខ្ញុំដឹងថាពាក្យអង្វរករកូនទោលរបស់គាត់ គ្មានន័យអ្វីជាងប្រុសសេដ្ឋីវ័យក្មេងនោះទេ។ ប៉ារបស់ខ្ញុំក៏មានលុយដែរ ពួកយើងក៏មានជីវភាពសេដ្ឋីនឹងអ្នកមានដទៃទៀតដែរ។ បុរសម្នាក់នោះយកលុយទៅសាងសង់សណ្ឋាគារ ប៉ាខ្ញុំទិញសណ្ឋាគារដើម្បីបង្កើតលុយបន្ថែម។ បុរសម្នាក់នោះជាអ្នកលក់ដីឲ្យគេ ប៉ាខ្ញុំជួលដីឲ្យគេដើម្បីប្រមូលលុយរៀងរាល់ខែនិងឆ្នាំ។ បុរសម្នាក់នោះមានកប៉ាល់ឆ្លងសមុទ្រសម្រាប់ផ្ទាល់ខ្លួន ប៉ាខ្ញុំមានយានយន្តហោះសម្រាប់ផ្ទាល់ខ្លួន។
អ្វីដែលប៉ារបស់ខ្ញុំមាន វាច្រើនជាងបុរសវ័យក្មេងម្នាក់នោះមានទៅទៀត។ ហើយបន្ទាប់មកទើបខ្ញុំចងចាំរឿងមួយគឺ ម៉ាក់ធ្លាប់ប្រាប់ថា គាត់ស្រឡាញ់ប៉ា មិនមែនដោយសារលុយ គឺដោយសារបេះដូងនិងចិត្តរបស់ប៉ា។ ហ៊ឹស! គួរឲ្យស្តាយណាស់។ ខ្ញុំគួរតែកែប្រែពាក្យសម្តីគាត់ថា គាត់ស្រឡាញ់ប៉ា មិនមែនដោយសារបេះដូង គឺដោយសារសម្រស់ ព្រោះខ្ញុំដឹងថា ប្រុសម្នាក់នោះមានអាយុ ២៥ ឆ្នាំ សង្ហានិងខ្ពស់ ឯប៉ារបស់ខ្ញុំមានអាយុជិត ៣៦ ឆ្នាំទៅហើយ ម្តេចនឹងអាចទៅយកឈ្នះម្គុដបុ្រសស្អាតរបស់គេបានទៅ។
YOU ARE READING
ផ្អែម - Sweet
Misterio / Suspensoបុប្ផាុ, ទេវី, និង សុភាព រៀននៅថ្នាក់ជាមួយគ្នា គ្រាន់តែឃើញគ្នា តែមិនដែលនិយាយជាមួយគ្នាឬមិនស្គាល់គ្នាតែម្តង។ អ្នកណាទៅដឹងថា នៅពេលដែលពួកគេបានចូលតុពិភាក្សាការងារក្រុម នៅក្នុងមហាវិទ្យាល័យភាសាបរទេស (IFL) ជាមួយគ្នានោះ ពួកគេក៏មានចំណាប់អារម្មណ៍អ្វីមួយដែលម...