សុភាព (២)

32 3 0
                                    










"ភាព? ភាព, ប្អូន?", សម្លេងដ៏ទន់ភ្លន់និងពិរោះនៃបងប្រុសរបស់ខ្ញុំ ស្រែកហៅខ្ញុំនៅខាងក្រៅទ្វារ ប្រៀបដូចនឹងម្តាយទើបតែមកពីផ្សារ ហើយទិញនុំកងផ្ញើកូនអញ្ចឹង។

"បាទ, បង! ខ្ញុំទៅហើយ"។

ក្រោយពីពេលដែលបើកទ្វារឲ្យគាត់រួច ទើបខ្ញុំដឹងថា គាត់មិនមែនមកដោយដៃទទេនោះទេ។ អ្វីដែលខ្ញុំឃើញនៅនឹងដៃរបស់គាត់ដែលកំពុងកាន់យួរនោះ គឺគ្រាន់តែជាម្ហូបសម្រាប់ចំអិនអាហារពេលថ្ងៃត្រង់នេះតែប៉ុណ្ណោះ តែខ្ញុំដឹងថា បងប្រុសខ្ញុំចូលចិត្តធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់។

"មើលនែ! មើលអី ដែលបងបានមោនេះ"។ គាត់មិនទាន់ទាំងទម្លាក់ម្ហូបចុះស្រួលបួលផង ហើយគាត់យករបស់មួយចេញពីអាវធំរបស់គាត់ ហុចវាមកឲ្យខ្ញុំ រួមទាំងស្នាមញញឹមដ៏កក់ក្តៅចំពោះប្អូនប្រុសម្នាក់នេះ។

ក្រោយពីបានទទួលរបស់នោះពីដៃគាត់ភ្លាម ទើបខ្ញុំដឹងថាភ្នែកនិងមាត់របស់ខ្ញុំចំហរយ៉ាងធំប៉ុណ្ណា ដោយនៅផ្នែកខាងមុខនៃរបស់នោះ សរសេរជាមួយនឹងអក្សរទ្រេត ពណ៌សរធំៗថា រឿងព្រេងខ្មែរភាគទី ១០ ។ "សៀវភៅ?" ខ្ញុំស្រែក ក្នុងន័យរំភើប ហើយងើយមុខឡើង ចោលភ្នែកទៅគាត់។

គាត់មិននិយាយអ្វីទេ ក្រៅពីឲ្យខ្ញុំនូវស្នាមញញឹមដែលធ្វើឲ្យទឹកកករលាយបាននៅក្នុងដួងចិត្តខ្ញុំ។ ខ្ញុំពេញចិត្តណាស់ នៅពេលដែលគាត់ប្រើភ្នែកបែបនេះ មើលមកខ្ញុំ គឺចាត់ទុកថាខ្ញុំជាមនុស្សតែមួយគត់របស់គាត់ នៅក្នុងចក្រវាឡនេះ។

ក្រោយពីសម្លឹងមើលមុខគាត់ ទើបខ្ញុំដឹងថា គាត់ឈរនៅទីនេះ ដោយមិននិយាយអ្វីសោះ... ហើយក៏មិននិយាយអ្វីទៀតពិតមែន គឺគ្រាន់តែញញឹម ហើយមើលមុខខ្ញុំ។ បន្ទាប់មកទើបខ្ញុំចាប់អារម្មណ៍ថា នៅពេលដែលខ្ញុំយកដៃទៅប៉ះនឹងកែងដៃរបស់គាត់ សាច់ដុំគាត់លែងដំណើរការ ខ្លួនប្រាណរបស់គាត់លែងកម្រើកនិងគ្មានសម្លេង សូម្បីតែខ្យល់ដកដង្ហើមរបស់គាត់ក៏លែងចេញមកប៉ះផាត់នឹងមុខរបស់ខ្ញុំដែរ។ គាត់មើលទៅដូច...មនុស្សតុក្កតា!

"បងប្រុស?" ខ្ញុំហៅគាត់ម្តងទៀត "បងប្រុស?" លើកនេះ លឺនិងខ្លាំងជាងមុន។

You've reached the end of published parts.

⏰ Last updated: Jul 14, 2019 ⏰

Add this story to your Library to get notified about new parts!

ផ្អែម - SweetWhere stories live. Discover now