សេចក្តីផ្តើម

47 4 0
                                    

Alice, Anne, Jensen និង Killianរៀននៅថ្នាក់ជាមួយគ្នា គ្រាន់តែឃើញគ្នា តែមិនដែលនិយាយជាមួយគ្នាឬមិនស្គាល់គ្នាតែម្តង។ អ្នកណាទៅដឹងថា នៅពេលដែលពួកគេបានចូលតុពិភាក្សាការងារក្រុម នៅក្នុងមហាវិទ្យាល័យ Bamrapang ជាមួយគ្នានោះ      ពួកគេក៏មានចំណាប់អារម្មណ៍អ្វីមួយដែលមានលក្ខណៈស្រដៀងគ្នាដែរ  គឺ ស្អប់លោកគ្រូផ្នែកភាសាអង់គ្លេសបន្ទុកថ្នាក់  ដែលតែងតែ ធ្វើបាបចិត្តរបស់ពួកគេ...តាមមូលហេតុខុសៗគ្នា។

ដូចនេះ ពួកគេក៏នាំគ្នាធ្វើគម្រោងដ៏ល្អឥតខ្ចោះ ដើម្បីសម្លាប់លោកគ្រូអង់គ្លេសនោះ (ធ្វើលេងៗទេ) ពួកគេពិតណាស់ដែលនឹងគ្មានថ្ងៃ ធ្វើរឿងអប្រិយនេះទេ  ប៉ុន្តែនៅពេលដែលលោកគ្រូអង់គ្លេសនោះបានស្លាប់ទៅតាមរបៀបគម្រោងការពិតប្រាកដដែលពួកគេបានរៀបមក  អ្នកទាំងបួនក៏ក្លាយជាជនសង្ស័យនៅក្នុងឃាតកម្មរបស់លោកគ្រូភ្លាមៗ។

ប៉ុន្តែពួកគេមិនបានធ្វើទេ គឺអត់បានធ្វើទេ។ គ្រាន់តែនិយាយលេងៗ។ អញ្ចឹង តើនរណាជាអ្នកធ្វើ? ហើយហេតុអ្វីបានជាម្នាក់នោះអាចដឹងពីគម្រោងការរបស់ពួកគេបាន?


លុះណាតែ អ្នកទាំងបីត្រូវរកឃាតករដែលពិតប្រាកដនោះឲ្យឃើញ មុនពេលដែលសកម្មភាពផ្សេងទៀតនឹងកើតឡើង ព្រោះថា បើគេអាចធ្វើឲ្យមនុស្សម្នាក់ស្លាប់បាន គេក៏មិនខ្លាចនឹងធ្វើឲ្យមនុស្សម្នាក់ទៀតស្លាប់ដែរ ឬក៏អាចធ្វើច្រើនជាងនេះ។

នាឡិកាកំពុងតែដើរ! Tick Tock, Bitches








តាមពិតវាជា description ពេញតែម្តង។ ខ្ញុំចង់សរសេរវាក្នុង description មុខ title ដែរ ប៉ុន្តែដោយសារតែ វាមាន Error ហើយអក្សរខ្មែរយើងនឹង វាអត់ support នឹង language របស់គេចឹងទៅ។

រីករាយណាស់នឹងបានសរសេរសេចក្តីផ្តើមនេះជូនអ្នកអាន!

បើសិនជាមានកន្លែងណាមួយដែលមានកំហុសខុសធ្គងអ្វីនោះ ខ្ញុំសូមអភ័យទោសផង។ ខ្ញុំនឹងព្យាយាមកែបន្ថែម។ សូមអរគុណ!

ផ្អែម - SweetWhere stories live. Discover now