🔥🥀ឈាមនិងទឹកភ្នែក🥀🔥

43 2 0
                                    


@ ថ្ងៃបន្ទាប់....

អ្នកកំលោះទាំង៥នាក់ស្លៀកឈុតខ្មៅកាន់ទុក្ខ
ឈរទាំងមុខស្រពោនសោកសៅនៅមុខផ្នូររាង
ស្តេីងHomin

Taehyung បានដេីរមកជិតផ្នូរទឹកភ្នែកកូនប្រុសក៏ស្រក់ចុះសាជាថ្មីម្តងទៀត ដួងចិត្តល្ហល្ហេវស្ទេីរ
តែរលាយស្លាប់ទៅតាមនាង គេឈឺ...ឈឺឆួលណែនពិបាកនឹងថ្លែងប្រាប់ នៅសុខៗត្រូវបាត់បង់មនុស្សជាទីស្រលាញ់ទៅភ្លាមៗបែបនេះ វាពិបាកក្នុងការទទួលយកការពិត

«Homin...កន្លងមកអូនប្រហែលជាហត់ហេីយ...ពេលនេះអូនសម្រាកចុះ សម្រាកអោយបានស្ងប់ចុះ »Taehyung និយាយឡេីងទាំងអួលដេីមក ដៃក្រាស់ក៏លេីកឡេីងមកវៀសទឹកភ្នែកចេញ

« ទោះពេលនេះអូនទៅចោលបងក៏ដោយ តែអូនឋិននៅក្នុងបេះដូងបងជារៀងរហូត ក្រៅពីអូនទៅ គ្មានស្រីឯណាអាចមកជំនួសតំណែងអូនក្នុងបេះដូងបងបានទេ...ហេីយបងសន្យា ថាបងនឹងចងកម្មព្យាបាទ អ្នកដែលធ្វេីអោយអូនទៅជាបែបនេះ ឱ្យគេរស់នៅលេីលោកនេះមិនបានសុខទេ»ចុងប្រយោគរបស់Taehyung និយាយបែបសង្តត់
សម្លេងធ្ងន់ កែវភ្នែកក៏ឡេីងសសៃក្រហមចេញមក

« Taehyung ah...យេីងថាHominនាងមិនចង់ឱ្យឯងធ្វេីបែបនេះទេ!»Jinដេីរមកនិយាយដាក់ដៃលេីស្មារបស់Taehyung

« hyung មិនបាច់ខ្វល់ពីខ្ញុំទេ!!»Taehyung និយាយហេីយវៀសដៃJinចេញ

«....»Jinក៏មិនមាត់គេដឹងចរឹកTaehyung ថាខឹងគឺបែបនេះ

«....»នៅខណៈពេលនោះដែលSugaនិងYuki
ក៏បានមកដល់ បញ្ចេញទឹកមុខសោកសៅ

«....»Taehyung ក៏សម្លឹងទៅកាន់នាងតូច ស្របពេលនាងសម្លឹងតបទៅវិញដូចគ្នា

«Hm...Hominទៅឱ្យបានសុខទៅណា!»
Sugaដេីរមកនិយាយនៅមុខផ្នូរ ចប់សម្តីហេីយគេក៏ដេីរថយក្រោយឱ្យនាងតូចចូលមកនិយាយទៅម្តង

«ខ្ញុំមិននឹកស្មានថាបងទៅលឿនដល់ថ្នាក់នេះសោះ ខ្ញុំសោកស្តាយ នឹងសុំទោសចំពោះអ្វីដែលខ្ញុំធ្វេីមិនល្អដាក់បងកន្លងមក អហោសិកម្មឱ្យខ្ញុំផងណា!»
Yukiបន្លឺចេញមកទាំងមុខស្រពោនទឹកភ្នែកក៏ហូរមកតាម

«....»Taehyung ឃេីញហេីយគេក៏បញ្ចេញទឹកមុខជ្រេញពេបជ្រាយនៅខាងក្រោយ ហេីយគេក៏រហ័សដេីរចេញទៅកន្លែងស្ងាត់មួយ

Blood and tears Where stories live. Discover now