@ Daegu .....យប់ម៉ោង11 Taehyung ក៏បាននាំYukiមកដល់ភូមិគ្រឹះធំរបស់គេនៅស្រុកDaegu អ្នកបម្រេីបានឈរទម្រង់ជួរគ្នារងចាំទទួលចាហ្វាយរបស់ខ្លួន
«សួរស្តីលោកប្រុស ស្វាគម៌វិលត្រលប់មកកាន់ភូមិគ្រឹះវិញ »ម៉ែដោះ Joon
«....»Taehyung ញញឹមទៅកាន់ម៉ែដោះJoonរួចក៏ងាកមកខាងស្តាំឃេីញអ្នកសម្រេីស្រីម្នាក់ប្លែកមុខ
«អរ...នេះអ្នកបម្រេីថ្មីលោកប្រុស ដែលខ្ញុំបានប្រាប់លោកប្រុសកាលពី២ខែមុន!»ម៉ែដោះJoon
«នាងឈ្មោះអី??»Taehyung សួរទៅកាន់អ្នក
បម្រេីស្រីម្នាក់នោះ«ខ្ញុំឈ្មោះ Minna »នាងឆ្លេីយញញឹមរាយមន្តស្នេហ៍ទៅកាន់រាងក្រាស់
នាងតូចឃេីញថាស្រីម្នាក់នោះបញ្ចេញរឹកពារបែបនេះហេីយនាងក៏ដេីរមកកៀកដៃTaehyung បង្ហាញឱ្យគ្រប់គ្នាដឹងថាTaehyung ជារបស់នាង
« បងTae ...Yukiងងុយគេងហេីយ!»
Yukiនាងនិយាយបែបញិញក់«បាទ !!»Taehyung ក៏នាំនាងឡេីងទៅកាន់ខាងលេីចូលបន្ទប់គេងរបស់គេ
រីឯMinnaវិញឈរសម្លក់មេីលរហូតទាល់តែដាច់កន្ទុយភ្នែក
«នែ៎...Minnaហាមគិតចង់ធ្វេីស្អីផ្តេសផ្តាសឱ្យ ដឹងខ្លួនផងថានាងមានឋានៈជាអ្វី!!»ម៉ែដោះJoonរំលឹកប្រាប់នាងជាមុនព្រោះគាត់ឃេីញរឹកពារនាងមិនសូវជាល្អ
«.....»Minnaនាងមិនឆ្លេីយតបបែមកធ្វេីមុខឌឺថែម ហេីយដេីរចេញទៅធ្វេីប្រងេីយ
@ បន្ទប់....
ស្របពេលចូលមកដល់ក្នុងបន្ទប់របស់Taehyung ហេីយនាងតូចដេីរមកជុំវិញបន្ទប់ដោយរំភេីបចិត្ត មិននឹកស្មានថានាងជាម្ចាស់បន្ទប់ដ៏ធំស្រស់ស្អាតប្រណិតបែបនេះសោះ
ដោយការតុកតែងបន្ទប់មួយនេះពិសេសខុសគេ ប្រេីឈេីដែលមានតំលៃរាប់លាន វត្ថុតាំងលម្អរ សុទ្ធតែមានតំលៃមហាសាល ជាពិេសសគ្រែធ្វេីឡេីងពីមាសសុទ្ធ ចែងចាំងជុំវិញបន្ទប់
«Yuki....បងសួរមួយបានទេ?»Taehyung បន្លឺឡេីងនៅពីក្រោយខ្នងរបស់នាង
«ចា៎...»Yukiនាងក៏រហ័សបែមក
«ហេតុអីក៏បងមិនឃេីញអូនពាក់ខ្សែដៃប្រចាំត្រកូលMinទៀតចឹង?»Taehyung