៚ប្រទេសកូរ៉េទីក្រុងSeoul....នៅភូមិគ្រឹះMinរាងសង្ហារMin Yoongiបានដេីរសំដៅទៅតុអាហារ ដេីម្បីបរិភោគអាហារពេលព្រឹក ដៃក្រាស់វែងកាន់កែវកាហ្វេលេីកមកក្រេមផឹកបន្តិចរួចក៏ទម្លាក់ចុះ
«បងប្រុស!!»សម្លេងតូចស្រួចស្រិបបានបន្លឺឡេីងស្របពេលរាងតូចដេីរចូលមករក
«Yuki ?? នេះឯងមកបានយ៉ាងមិច?»Suga បេីក
ភ្នែកធំៗភ្ញាក់ផ្អេីលពេលឃេីញនាងមក«គឺ ជិះយន្តហោះមកនឹងហេីយ!»នាងតូចឆ្លេីយ
ហីៗដេីរមកទម្លាក់ខ្លួនអង្តុយចុះលេីកៅអីទាំងទឹកមុខ
មេីលមិនយល់«ឯងកេីតអីនៅសុខៗត្រលប់មកមិនប្រាប់បងមួយមាត់!!»Suga
«នៅមកសួរទៀត!!»ថាហេីយនាងតូចក៏ទម្លាក់
ទូរស័ឰអោយSugaមេីលវីដេអូមួយនោះ« ហុឺយ គ្រាន់តែរឿងនឹងមែនទេ ឯងហ៊ានមកដោយមិនប្រាប់បងជាមុន?»Suga
«មែនហេីយ!! ខ្ញុំមិនយល់ៗ មិចក៏រឿងទៅជាបែបនេះ!! ហេតុអីៗ!»នាងតូចស្រែកងក់ងរដាក់
បងប្រុសរបស់នាងស្របទឹកភ្នែកនាងស្រក់ចុះមកម៉ាត់ៗ«Yuki ហា...ឯងត្រូវតែទទួលយកការពិត! Taehyung និងHominពួកគេទាំង២ទាក់ទងគ្នាជិត១០ហេីយ វាមិនប្លែកទេដែលពួកគេរៀបការជាមួយគ្នា!»Sugaទាញដៃនាងតូចមកកាន់
«ថាមិច? ហេតុអីក៏ខ្ញុំមិនដឹង? មិចក៏គ្មានអ្នកណាប្រាប់ខ្ញុំ? ទុកខ្ញុំជាស្អី? អរ...នេះបេីខ្ញុំមិនបានឃេីញ
បងJiminបង្ហោះវីដេអូនេះទេ ខ្ញុំគ្មានថ្ងៃដឹងរហូតមែនទេ??»Yukiនាងនិយាយសង្តត់សម្លេងធ្ងន់«មកពីឯងបែបនេះទេីបគ្មានអ្នកណាចង់ប្រាប់!»Suga
«នេះបងថាអោយខ្ញុំ!! នេះបងប្រុសហ៊ានថាអោយខ្ញុំបែបនេះផង? ហេតុអី? បងឃេីញនាងនោះល្អជាងប្អូនស្រីរបស់ខ្លួនហេីយមែនទេ ហេតុអី ហេតុអី?»
Yukiនាងយំគួកទ្រូងSugaឌឺកៗមិនដកដៃឡេីយ«ហូយនែ៎..Yukiបានហេីយ!! បងទេីបតែដឹងថាឯង
ចរឹកយ៉ាប់បែបនេះដូចTaehyung និយាយពិតមែន!»Sugaទ្រាំមិនបានក៏ស្ទុះក្រោកឈរស្រែក
ដាក់នាងតូច«បងប្រុស!!»នាងតូចនាងចាប់ផ្តេីមយំសម្រក់ទឹកភ្នែកមកម្តងទៀត