ក្រោយពីនាងតូចបានយំឆ្អែតឆ្អន់ហេីយ នាងក៏ក្រោកឡេីងមកសន្សឹមៗដេីរយឺតៗចូលបន្ទប់ទឹក នាងតូចសម្លឹងមេីលមុខខ្លួនឯងតាមកញ្ចក់ ផ្ទៃមុខរបស់នាងមានឈាមហូរស្រក់ចេញពីភ្នែកក្បាលរបស់នាង ដៃតូចច្រលឹងទាញក្រដាស់មកជូតឈាមចេញទាំងទឹកភ្នែករហាមបន្ទាប់មកនាងក៏បានឃេីញសំឡីនិងស្តត់នៅក្បែរនោះទេីបនាងយកមកបិទរបួសដោយខ្លួនឯង យ៉ាងគួរឱ្យអាណិត។
...........
«លោកប្រុសចង់ពិសាអ្វីដែលនៅព្រឹកនេះ!»Minna
នាងដេីរមកសួរTaehyung នៅតុអាហារ«មិនបាច់ទេ...ទុកឱ្យYukiនាងជាអ្នកបម្រេីខ្ញុំបានហេីយ...»Taehyung ញញឹមបែបព្រានទៅកាន់Minna
«....»Minnaនាងក៏នៅឈរឱ្យភ្នែកដល់Taehyung មួយសន្ធុះធំ ទេីបនាងតូចចុះមកដល់
«Minnaនាងចេញទៅទិញម្ហូបជាមួយនឹងម៉ែដោះចុះ!!»Taehyung
«អរ...ចា៎!»Minnaនាងឆ្លេីយហេីយក៏ដេីរចេញទៅតែមិនភ្លេចឆ្លៀតញញឹមចម្អកដាក់Yukiឡេីយ
«នាងឆាប់ទៅធ្វេីអាហារពេលព្រឹកឱ្យខ្ញុំឥលូវនេះភ្លាម!!»Taehyung
«Aw...ហេីយមិចក៏មិនឱ្យអ្នកបម្រេីនៅក្នុងផ្ទះធ្វេី!!»Yuki
«អ្នកបម្រេីនៅក្នុងផ្ទះនេះគឺជានាងនឹងហេីយ!ឆាប់ទៅធ្វេីភ្លាមទៅ!»Taehyung
«លោកថាមិច?»Yuki
«នាងត្រូវចាំទុកក្នុងខួរក្បាលនាងណា ថានាងជាទាសកររបស់ខ្ញុំ! ខ្ញុំបញ្ចាអ្វីនាងត្រូវតែធ្វេីតាម
ទាំងអស់ហាមជំទាស់បេីនាងមិនចង់ឈឺខ្លួន!»
Taehyung ក្រោកឡេីងមកនិយាយស្របដៃរបស់គេច្របាច់មាត់នាងតូច«តែខ្ញុំមិនចេះធ្វេីម្ហូបទេ!»Yukiនាងនិយាយងុលៗ
ដោយសារតែរាងក្រាស់នៅច្របាច់មាត់នាងមិនលែង«បេីមិនចេះក៏រៀនធ្វេីទៅ!»Taehyung និយាយហេីយក៏វៀសមុខនាងតូចទៅម្ខាង
«....»Yukiនាងក៏ឈរសម្រក់ទឹកភ្នែកចុះសារជាថ្មីម្តងទៀត
«នៅទួញយំដល់ណាទៀតម៉េចក៏មិនឆាប់ទៅ!»
Taehyung ស្រែកគំហករាងតូចភ្ញាក់ភិតភ័យបន្តិចរួចនាងក៏បោះជំហានដេីរ
ចូលចង្គ្រានបាយទាំងឈឺចុកចាប់ខ្ទិចខ្ទាំ